គន្លឹះ​សន្សំ​សំចៃ! ក្រែម​មួយ​ដើម​អាច​ប្រើ​ជំនួស​គ្រឿង Makeup ច្រើន​មុខ​

  • 2017-08-28 04:48:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ត្រូវ​តុបតែង​មុខ​ម្ដងៗ ស្រីៗ​ត្រូវ​ចំណាយ​ច្រើន​លើ​ការ​ទិញ​គ្រឿង​សម្អាង​តាម​ទីតាំង​នៃ​ផ្ទៃ​មុខ​ដែល​ត្រូវ​ប្រើ​ដូច​ជា ភ្នែក ថ្ពាល់ បបូរ​មាត់ និង​ចិញ្ចើម​ជា​ដើម​។ ប៉ុន្តែ​បើ​ដឹង​ពី​វិធី​វៃ​ឆ្លាត​ទាំង​នេះ មិត្ត​នារី​របស់​វិបសាយ​កញ្ញា​មិន​បាច់​ទៅ​ចំណាយ​ច្រើន​ដូច​មុន​ទេ​ ព្រោះ​ប្រើ​តែ​របស់​មួយ​អាច​ជំនួស​ឱ្យ​របស់​ផ្សេង​ទៀត​បាន​យ៉ាង​ងាយ។ ឧទាហរណ៍ ក្រៅ​ពី​លាប​បបូរ​មាត់ អ្នក​ក៏​អាច​ប្រើ​ក្រែម​លើ​តំបន់​ផ្សេង​នៃ​ផ្ទៃ​មុខ​បាន​ដែរ​។

១- ជំនួស​គូល័រ​ភ្នែក​៖

សម្រាប់​នារី​ដែល​ចង់​ចំណាយ​ពេល​តិច ឬ​ក្នុង​ករណី​អស់​គូល័រ​ផាត់​ត្របក​ភ្នែក អ្នក​អាច​យក​ក្រែម​ពណ៌​ណា​ដែល​អ្នក​ពេញ​ចិត្ត​មក​លាប​លើ​ត្របក​ភ្នែក​ ហើយ​យក​ម្រាម​ដៃ​ផ្ដិត​ថ្នមៗ​ តែ​មិន​ត្រូវ​លាប​ច្រើន​ពេក​ទេ ព្រោះ​វា​អាច​បណ្ដាល​ឱ្យ​ទៅ​ជា​ប្រតាក ព្រោះ​តែ​ក្រែម​មាន​សភាព​ស្អិត មិន​ដូច​គូល័រ​ធម្មតា។

២- ប្រើ​ជំនួស​ម្សៅ​ផាត់​ថ្ពាល់៖

គ្រាន់​តែ​លាប​ក្រែម​២-៣​ចំណុច​លើ​ម្ដុំ​ថ្ពាល់ ហើយ​យក​ម្រាម​ដៃ២​មក​ទះ​ថ្នមៗ​ឱ្យ​ស្នាម​ក្រែម​ជ្រាប​ចូល​ស្បែក​ថ្ពាល់ អ្នក​ក៏​អាច​បាន​ថ្ពាល់​ក្រហម ឬ​ផ្កាឈូក​តាម​ការ​ចង់​បាន​ម្ដង​ម្កាល​ដែរ​ តែ​ត្រូវ​ប្រយ័ត្ន​ដូច​គ្នា ព្រោះ​តែ​ក្រែម​មាន​សភាព​ស្អិត ដូច្នេះ​កុំ​លាប​វា​ច្រើន​ពេក ចៀស​វាង​ពិបាក​លុប​ចេញ​វិញ​។

៣- ប្រើ​ជំនួស​ Contour ឬ​ផាត់​ថ្គាម​ឱ្យ​ចេញ​អក្សរ​ V៖

បើ​អ្នក​មាន​ក្រែម​ពណ៌​សូកូឡា​ក្រមៅ ឬ​ឈាម​ជ្រូក​ដែល​ស្រដៀង​នឹង​ពណ៌ Contour រឹត​តែ​ជា​រឿង​ងាយ​ស្រួល គ្រាន់​តែ​យក​ក្រែម​នោះ​មក​គូស​មួយ​ឆ្នូត​ត្រង់​ថ្គាម ឬឆ្អឹង​ថ្ពាល់​​ ហើយ​ទះ​វា​ថ្នមៗ​ឱ្យ​ចូល​ស្បែក​មុខ​ជា​ការ​ស្រេច។

៤- ប្រើ​ជំនួស​ Eyeliner៖

សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​លេង​ពណ៌​ Eyeliner ក្រែម​លាប​បបូរ​មាត់​របស់​អ្នក​ក៏​អាច​ជួយ​បាន​ដែរ។ គ្រាន់​តែ​យក​ក្រែម​ទឹក​ដែល​ប្រើ​ជក់ ឬ​យក​ជក់​មក​ផ្ដិត​ក្រែម​ដើម​មក​គូស​លើ​ត្របក​ភ្នែក​ឱ្យ​ដូច​រាង​ Eyeliner នោះ​ភ្នែក​អ្នក​នឹង​ទទួល​បាន​ភាព​ស្រស់​ស្អាត​មួយ​បែប​ទៀត​​។

ក្រៅ​ពី​នេះ នៅ​មាន​របស់​មួយ​ចំនួន​ទៀត​ដែល​អាច​ប្រើ​ជំនួស​គ្នា​ទៅ​វិញ​ទៅ​មក​បាន ក្នុង​ករណី​បន្ទាន់​ដូច​ជា​៖

- ប្រើ​ម៉ាស្ការ៉ា​ជំនួស​ Eyeliner

- ប្រើ​ម្សៅ​ផាត់​ថ្ពាល់​ជំនួស​ក្រែម

- ប្រើ​គូល័រ​ភ្នែក​ជំនួស​ខ្មៅ​ដៃ​គូស​ចិញ្ចើម

ធ្លាប់​ចាញ់​បោក​អ្នក​លក់​ ទិញ​ក្រែម brand បែរជា​ប៉ះ​ចំ​របស់​ក្លែងក្លាយ​មែនទេ? នេះ​វិធី​សម្គាល់

ប្រភព៖ vagabomb ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម