រឿង ៦ យ៉ាង ស្រីៗមិនគួរធ្វើដាច់ខាត អំឡុងពេលមករដូវ
- 2017-08-14 03:31:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង ៦ យ៉ាង ស្រីៗមិនគួរធ្វើដាច់ខាត អំឡុងពេលមករដូវ
ការមករដូវជារឿងធម្មជាតិមួយសម្រាប់មនុស្សស្រី តែអ្វីដែលសំខាន់គឺអ្នកត្រូវតែយកចិត្តទុកដាក់ចំពោះសុខភាពក្នុងកំឡុងពេលនេះឲ្យបានល្អ ហើយនេះជារឿងដែលអ្នកមិនគួរធ្វើនៅពលដែលមានរដូវ ៖
១. មើលរឿងរ៉ូមែនទិច ៖ ការមើលរឿងបែបស្នេហារ៉ូមែនទិចអាចនាំឱ្យអ្នកមានមនោសញ្ចេតនាហើយមិនសូវជាល្អនោះទេបើអ្នកមើលវានៅពេលមានរដូវនោះ ដូច្នេះគួរតែចាំរួចរាល់សិនទៅ។
២. ហាត់ប្រាណ ៖ លំហាត់ប្រាណមិនមែនជាជម្រើសល្អក្នុងកំឡុងពេលមករដូវទេ។ វាអាចបំផ្លាញរាងកាយរបស់អ្នកដូចអ្នកកំពុងឆ្លងកាត់ការឈឺចាប់ខ្លាំងហើយបន្ថែមការឈឺចាប់មួយទៀតអីចឹង ម្យ៉ាងទៀត ការកម្ដៅសាច់ដុំតិចតួចក៏ល្អដែរប៉ុន្តែគួរជៀសវាងការប្រើកម្លាំងហួសកម្រិត និង ហាត់ប្រាណកម្រិតធ្ងន់។
៣. ទទួលទានសូកូឡាច្រើន ៖ ការញ៉ាំសូកូឡាគឺជារឿងល្អមួយព្រោះវាធ្វើឱ្យរាងកាយរបស់អ្នកមានភាពកក់ក្ដៅប៉ុន្តែការបើអ្នកញ៉ាំជ្រុលគឺវាមិនល្អឡើយ។ ប្រសិនបើអ្នកបន្តទទួលទានសូកូឡាច្រើនក្នុងកំឡុងពេលមានរដូវអ្នកនឹងទទួលបានការខកចិត្តចំពោះលទ្ធផលដែលទទួលបាន។
៤. ការងូតទឹកច្រើនដង ៖ ការងូតទឹកច្រើនដង មិនមែនជាជម្រើសល្អប្រសើរនោះទេ យល់ល្អបើអ្នកចង់ងូតទឹកគួរតែអូតទឹកក្ដៅជំនួសវិញ។
៥. គេងមិនគ្រប់ ៖ ក្នុងកំឡុងពេលនេះ បើអ្នកគេងមិនគ្រប់នោះទេ វាអាចឲ្យអ្នកបាក់កម្លាំង ហើយធ្វើឲ្យរាងកាយចុះខ្សោយទៀតផង ដូច្នេះគួរតែគេងឲ្យបានគ្រប់គ្រាន់ជាជាងការដើរឆ្ងាយ។
៦. ឈ្លោះគ្នា ៖ សូមព្យាយាមឱ្យមានភាពស្ងប់ស្ងាត់ក្នុងអំឡុងពេលនេះព្រោះវាអាចបំផ្លាញអ្វីៗគ្រប់យ៉ាងដោយសារការឆេវឆាវរបស់អ្នក។ បើអាចគួរតែកុំឲ្យមានការប្រកែកគ្នាឲ្យសោះ ព្រោះពេលដែលអ្នកមានរដូវ គឺធ្វើឲ្យអារម្មណ៍ប្រែប្រួលយ៉ាងឆាប់រហ័ស និង ឆាប់ខឹង ឆាប់មួម៉ៅខុសធម្មតា។
៧. បរិភោគFast Food ៖ ចៀសវាងការញ៉ាំអាហារដែលមានភាពរហ័ស ដូចជា Pizza ប៊ឺរហ្គឺ មាន់បំពង ដំឡូងបំពង ប្រហិតចៀន ព្រោះអាហារទាំងនេះមិនមានអត្ថប្រយោជន៍អ្វីទាំងអស់ដល់អ្នក។
បានអាចចៀសបានគួរតេចៀស ព្រោះវាក៏មិនបានផ្ដល់ផលល្អអីដល់អ្នកដែរ មានតែបំផ្លាញសុខភាពអ្នកប៉ុណ្ណោះ៕
ចុចអាន៖ពណ៌នៃឈាមរដូវអាចបង្ហាញថា អ្នកមានសុខភាពល្អ ឬមានជំងឺបាន