ពណ៌​នៃ​ឈាម​រដូវ​អាច​បង្ហាញ​ថា​ អ្នក​មាន​សុខភាព​ល្អ ឬមាន​ជំងឺបាន

  • 2017-08-03 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​មក​រដូវ​គឺ​ជា​រឿង​សំខាន់​មួយ​ដែល​ស្ត្រី​គួរ​តែ​​យក​ចិត្ត​ទុក​ដាក់​ ព្រោះ​បើ​មិន​អីចឹង​ទេ វា​អាច​មាន​បញ្ហា​ដល់​សុខភាព​របស់​អ្នក រឹត​តែ​សំខាន់​នោះ​អ្នក​គួរ​តែ​សង្កត់​ធ្ងន់​ទៅ​លើ​ពណ៌​នៃ​ឈាម​រដូវ​របស់​អ្នក​ដែល​ហូរ​មក ព្រោះ​វា​អាច​បញ្ជាក់​ថា​អ្នក​មាន​បញ្ហា​សុខភាព ឬ ក៏​អត់ ៖

១. ពណ៌​ផ្កា​ឈូក​បែក​ ក្រហម ឬ ក្រហម​ស្រាល

ប្រសិន​បើ​ឈាម​មាន​ពណ៌​ផ្កា​ឈូក​ ឬ ក្រហម​ស្រាល​វា​អាច​ជា​ពេល​ដែល​ក្មេង​ស្រី​ចាប់​ផ្តើម​មាន​រដូវ​លើក​ដំបូង ប៉ុន្តែ​ប្រសិន​បើ​អ្នក​មិន​មែន​មាន​ជា​លើក​ដំបូង​នោះ​ទេ​ អ្នក​គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ ព្រោះ​ វា​អាច​ជា​សញ្ញា​នៃ​ការ​រង​របួស​ផ្ទៃ​ក្នុង​ជំងឺ​ឆ្លង (ដូច​ជា​រោគ​ខ្លា​មី​ឌៀ) ឬ​ ការ​ប្រែប្រួល​នៃ​អរម៉ូន។ ម្យ៉ាង​ទៀត​ ប្រសិន​បើ​វា​មើល​ទៅ​ពណ៌​មាន​សភាព​​ភ្លឺ ហើយ​មាន​លំហូរ​ភ្លាមៗ នោះ​វា​អាច​បង្ហាញ​ពី​ការ​មាន​ផ្ទៃពោះ។ នោះ​ហើយ​ជា​មូល​ហេតុ​មួយ​ដែល​ស្ត្រី​ខ្លះ​មិន​ដឹង​ភ្លាម​ថា​ពួកគេ​មាន​ផ្ទៃពោះ។

២. ពណ៌​ក្រហម​ស្រស់

ប្រសិន​បើ​ឈាម​រដូវ​គឺ​ជា​ឈាម​ពណ៌​ក្រហម​ស្រស់ គឺ​យើង​អាច​សន្មត​ថា​អ្វី​គ្រប់​យ៉ាង​គឺ​ល្អ​ប្រសើរ ប៉ុន្តែ​បើ​វា​មក​រយៈពេល​លើស​ពី​ ៦ ថ្ងៃ អ្នក​ក៏​គួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដែរ។ មួយ​វិញ​ទៀត​បើ​សិន​ជា​ពណ៌ក្រហម​មាន​សភាព​ភ្លឺ​ខ្លាំង​វា​​​អាច​ជា​សញ្ញា​នៃ​កំរិត​អ័រម៉ូន​អឺស្ត្រូសែន​តិច​តួច​ដែល​ជួន​កាល​កើត​ឡើង​បន្ទាប់​ពី​របប​អាហារ​ ឬ​ ការ​ផឹក​ស្រា​ច្រើន។

៣. ពណ៌​ក្រហម​ក្រមៅ

នៅ​ពេល​ដែល​រយៈពេល​របស់​ឈាម​រដូវ​មាន​លំហូរ​ពេញលេញ​ ហើយ​វា​កាន់​មាន​ពណ៌​ក្រហម​ក្រមៅ វា​អាច​ជា​សញ្ញា​នៃ​ស្បូន​ប្រូអ៊ីន ម្យ៉ាង​ឈាម​ពណ៌​នេះ​លេច​ឡើង​នៅ​ចុង​បញ្ចប់​នៃ​វដ្ត​របស់​អ្នក​ដោយ​សារ​តែ​កម្រិត​អរម៉ូន​អ៊ឹស្ត្រូសែន​ខ្ពស់ ស្រទាប់​ក្រាស់​និង​អត្រា​ស្រក់​យឺត (ធម្មតា) ។

៤. ក្រហម​បែក​ទឹក​ក្រូច

នៅ​ក្នុង​ករណី​នេះ​វា​អាច​ជា​ការ​ធ្លាក់​ទឹក​ដែល​មាន​ពណ៌​លឿង​លាយ​ជាមួយ​ស្រទាប់​ខាង​ក្នុង​ស្បូន​ដូច្នេះ​​ហើយ​បាន​ជា​វា​ក្លាយ​ទៅ​ជា​ពណ៌​ទឹកក្រូច។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​វា​ក៏​អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​តាម​ទ្វារ​មាស​ដែរ​ ជា​ពិសេស​ប្រសិន​បើ​វា​មាន​ក្លិន​មិន​ល្អ នោះ​រឹត​តែ​ជា​ការ​បារម្ភ​ដែល​អ្នក​គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ខាង​រោគ​ស្ត្រី​ហើយ។

៥.​ ពណ៌​ត្នោត​ចាស់

ស្ត្រី​ជា​ច្រើន​មាន​ការ​មិន​សប្បាយ​ចិត្ត​នោះ​ទេ​នៅ​ពេល​ឃើញ​ឈាម​រដូវ​ខ្លួន​ឯង​មាន​ពណ៌​នេះ ព្រោះ​​​គិត​ថា​មិន​មិន​ល្អ​ឡើយ ប៉ុន្តែ​​វា​មិន​មែន​ជា​ការ​ព្រួយ​បារម្ភ​នោះ​ទេ ព្រោះ​វា​ជា​រឿង​ធម្មតា​​ដែល​ឈាម​ត្រូវ​មាន​ការ​ផ្លាស់​ប្ដូរ​ពណ៌ ​នៅ​អំឡុង​ពេល​ចុង​បញ្ចប់​នៃ​ការ​មក​រដូវ​របស់​អ្នក។

៦. ពណ៌​ប្រផេះ

នេះ​ជា​ពណ៌​តែ​មួយ​គត់​ដែល​គួរ​តែ​ទៅ​ជួប​ពេទ្យ​ភ្លាមៗ​ប្រសិន​បើ​អ្នក​ឃើញ​វា ព្រោះលំហូរ​ឈាម​នៃ​ពណ៌​ប្រផេះ​ក្រាស់​នេះជា​សញ្ញា​នៃ​ការ​បង្ក​រោគ ឬអ្នក​មាន​ផ្ទៃពោះអាច​សូម្បីរលូត​កូន​បាន។

ឥឡូវ​អ្នក​ដឹង​ថា​ពណ៌​នៃ​ឈាម​រដូវ​របស់​អ្នក​អាច​បង្ហាញ​អំពី​សុខភាព​របស់​អ្នក​យ៉ាង​ណា​ហើយ​​ ដូច្នេះ​ប្រសិន​បើ​អ្នក​កត់​សម្គាល់​អ្វី​មួយ​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ​នោះ​គួរ​តែ​​​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ជៀស​វាង​មាន​បញ្ហា​កើត​ឡើង។

ចុចអាន៖មុន​​ពេលប្រើសំឡីអនាម័យ ស្ត្រីគ្រប់គ្នាគួរដឹងរឿងទាំងនេះសិន

ប្រភព៖ healthhack ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទថ្មី