កូនក្រមុំ​ជិត​ចូល​រោងការ​ អត់​ពេល​ខាត់​ស្បែក ​វិធី​នេះ​ជួយឱ្យស្បែកសបាន (វីដេអូ)​

  • 2017-08-11 00:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្ងៃ​ពិសេស​កាន់តែខិត​ជិត​មក​ដល់​ ហើយ​អ្នក​មិន​មាន​ពេល​ទៅ​ហាង​ខាត់ស្បែក ឬ​ត្រាំ​ទឹក​ដោះ​គោ​ឱ្យ​ស្បែក​ស​មែន​ទេ? ពេល​នេះ ស្រីៗ​អាច​ធ្វើ​ល្បាយ​ខាត់​ស្បែក​ដោយ​ខ្លួន​​ឯង​នៅ​ផ្ទះ ដោយ​មិន​ចាំ​បាច់​ចេញ​ទៅ​ក្រៅ ឬ​ចំណាយ​លុយ​ច្រើន​ក៏​បាន​។ ត្រឹម​តែ​គ្រឿង​ផ្សំ​ប៉ុន្មាន​មុខ​ខាង​ក្រោម​នេះ អាច​ជួយ​ឱ្យ​ស្បែក​របស់​អ្នក​ស្រស់​ស្អាត ឡើង​ស​តាម​បែប​ធម្មជាតិ មិន​ភ័យ​ខ្លាច​រឿង​គីមី​ប៉ះពាល់​សុខភាព​ទៀត​ឡើយ​។

គ្រឿង​ផ្សំ៖

  • ពន្លៃ ឬ​ម្សៅ​រមៀត​

  • អំពិល​ទុំ

  • ទឹក​ដោះ​គោ​ឆៅ​

  • អំបិល​ម៉ត់ និង​

  • ទឹក​ឃ្មុំ​

វិធី​ធ្វើ​៖

​លាយ​គ្រឿង​ផ្សំ​​ខាង​លើ​បញ្ចូល​គ្នា​បាន​ជា​ល្បាយ​ប៉ិកៗ ហើយ​យក​មក​លាប​ប៉ាត​ឲ្យ​សព្វ​ពេញ​ដង​ខ្លួន​ពី​ត្រឹម​ក​ចុះ​ក្រោម​ ទុក​​ចោល​ប្រហែល​ជា​១០​ ទៅ១៥​នាទី​ រួច​លាង​ទឹក​ស្អាត​ចេញ​ជា​ការ​ស្រេច ។ សូម​ព្យាយាម​អនុវត្ត​ធ្វើ​បែប​នេះ​ម្ដង ឬ​ពីរ​ដង​ក្នុង​​មួយ​សប្ដាហ៍​ នោះ​អ្នក​នឹង​ទទួល​បាន​ស្បែក​ស ភ្លឺ​រលោង​ដែល​នឹក​ស្មាន​មិន​ដល់​។

ចុចអាន៖ ចង់​ឲ្យ​ស្បែក​​ស្រស់​ស្អាត​មែន​ទេ​?​ តោះ​! សាក​ខាត់ស្បែក​ជាមួយគ្រឿងផ្សំធម្មជាតិងាយៗនេះមើល៍

ឌី សាវ៉េត បង្ហើប​ពី​តិចនិក​ថែ​រក្សា​សម្រស់​ងាយ​ៗ​សោះ ​តែ​លទ្ធផល​អស្ចារ្យ (វីដេអូ)

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម