ចង់​ឲ្យ​ស្បែក​​ស្រស់​ស្អាត​មែន​ទេ​?​ តោះ​! សាក​ខាត់ស្បែក​ជាមួយគ្រឿងផ្សំធម្មជាតិងាយៗនេះមើល៍

  • 2017-03-30 08:53:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្បែក​គឺ​ជា​ផ្នែក​មួយ​នៃ​សម្រស់​ដែល​ស្ត្រី​គ្រប់​តែ​យក​ចិត្ត​ទុក​ដាក់​ជានិច្ច​។​ គ្រប់​គ្នា​តែង​ចង់​បាន​ស្បែក​ដែល​ទន់​រលោង​ និង​ស​ភ្លឺ​ចែង​ចាំង​ ដូច្នេះ​​បើ​អ្នក​ចង់​ទទួល​បាន​ស្បែក​ដែល​ស្រស់​ស្អាត​ អ្នក​គួរ​តែ​សាកល្បង​ជា​មួយ​គ្រឿង​ផ្សំ​ក្នុង​ការ​ខាត់​ស្បែក​ទាំង​នេះ​ ៖​​​

1. ទឹក​ឃ្មុំ ​​និង​ ម្សៅ​ក្រូច​​ ៖ លាយ​ម្សៅ​ក្រូច​ពីរ​ស្លាប​ព្រា ឬ​បើ​អាច​បន្ថែម​​ស្រូវ​សាឡី​​ទៀត​រឹត​តែ​ល្អ​ រួច​​ថែម​ ទឹក​ឃ្មុំ​​មួយ​ស្លាប​ព្រា​ ឲ្យ​មាន​​បរិមាណ​ខាប់​ល្មម​ ឬ​អាច​បន្ថែម​ទឹក​បន្តិច​ក៏​បាន​។​ បន្ទាប់​មក​ដុះ​ខាត់​​វា​នៅ​លើ​ផ្ទៃ​មុខ​ដែល​សម្អាត​ហើយ​​​រួច​រង់​ចាំ​២​ទៅ​៣​នាទី​សឹម​លាង​សម្អាត​ចេញ។ 2. ផ្លែ​ចេក ស្ករ​ស​ ឬ​ទឹក​ឃ្មុំ​​ ៖​ យក​ចេក​ទុំ​២​ផ្លែ​ តប់​វា​ឲ្យ​ម៉ដ្ឋ លាយ​ជាមួយ​ស្ករ​​ស​ ឬ​ ទឹក​ឃ្មុំ​មួយ​ស្លាប​ព្រា​ និង​ទឹក​បន្តិច រួច​លាប​វា​នៅ​លើ​ផ្ទៃ​មុខ​ រង់​ចាំ​រយះ​ពេល​ ៥​នាទី​សឹម​លាង​សម្អាត​ចេញ។ 3. ផ្លែ​ល្ហុង ទឹក​ក្រូច​ឆ្មា និង​ទឹក​ឃ្មុំ ៖ យក​ផ្លែ​ល្ហុង​ទុំ​កិន​ឲ្យ​ម៉ដ្ឋ​ លាយ​ជាមួយ​ទឹក​ក្រូច​ឆ្មា​ពីរ​បី​តំណក់​ និង​ ទឹក​ឃ្មុំ​មួយ​ស្លាប​ព្រា រួច​យក​វា​ទៅ​ម៉ាស្សា​មុខ ហើយ​ទុក​ប្រមាណ​ជា ៥​នាទី​ សឹម​លាង​ចេញ​ជាមួយ​ទឹក​ត្រជាក់​ឲ្យ​បាន​ស្អាត។ 4. ស្រូវ​សាឡី និង​ ប៉េងប៉ោះ៖​ កិន​ស្រូវ​សាឡី​ឲ្យ​ម៉ដ្ឋ​ រួច​​យក​ប៉េងប៉ោះ​ក្រហម​ទុំ ចិត្ត​ជា​បន្ទះ​ៗ​ ហើយ​ជ្រលក់​ជាមួយ​ស្រូវ​សាឡី រួច​យក​មក​ខាត់​ថ្នម​ៗ​នៅ​លើ​ផ្ទៃ​មុខ​អ្នក​ ហើយ​រង់​ចាំ​រយះ​ពេល​៥​ទៅ​១០​នាទី​សឹម​លាង​សម្អាត​ចេញ។​​​ 5. ក្រូច​ឆ្មា​ ​៖​ ពុះ​ក្រូច​ឆ្មា​ជា​ពីរ រួច​ដុះ​ខាត់​វា​ នៅ​ត្រង់​កែង​ដៃ ក្បាល​ជង្គង់​ ប្រអប់​ដៃ​ និង​ប្រអប់​ជើង​ ដែល​ជា​កន្លែង​ក្រិន​ និង​ខ្មៅ​ខ្លាំង​ ព្រោះ​វា​ធ្វើ​ឲ្យ​ស្បែក​រលោង​​និង​ជម្រុះ​កោសិកា​ចាស់​ៗ​ចេញ​ ហើយ​រង់​ចាំ​៥​នាទី​ សឹម​លាង​ចេញ។

ចង់​ទទួល​បាន​ស្បែក​ស្អាត​អ្នក​ត្រូវ​តែ​ព្យាយាម​ និង​ឧស្សាហ៍​ ព្រោះ​បើ​អ្នក​មិន​រវល់​នឹង​វា​នោះ​ទេ​ វា​ក៏​ទៅ​តាម​ហ្នឹង​ដែរ។

ប្រភព​​ ៖​​​ Timesofindia.indiatimes

ប្រែសម្រួល៖ ផេង​ ផល​ធិតា

អត្ថបទពេញនិយម