រឿងទាក់ទងនឹងលុយទាំង ៥ ដែលអ្នកគួរដឹងមុនអាយុ ៣០
- 2017-08-09 02:52:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងទាក់ទងនឹងលុយទាំង ៥ ដែលអ្នកគួរដឹងមុនអាយុ ៣០
ក្នុងវ័យ ២០ឆ្នាំ អ្នកប្រហែលជាមិនទាន់គិតគូររឿងគ្រប់គ្រងលុយកាក់នៅឡើយទេព្រោះនៅចង់សប្បាយច្រើន។ ទោះយ៉ាងណាអ្នកក៏មិនអាចធ្វើបែបនេះរហូតដែរគឺត្រូវតែផ្លាស់ប្ដូរទម្លាប់ខ្លួនឯង។ ខាងក្រោមនេះគឺជារឿងសំខាន់ៗមួយចំនួនទាក់ទងនឹងលុយដែលអ្នកគួរធ្វើមុនពេលឈានដល់អាយុ ៣០ ឆ្នាំ៖
១. ព្យាយាមសន្សំឲ្យបានរាល់អាទិត្យ៖ មិនថាត្រឹម $ ១ ឬ $ ២ នោះទេគឺត្រូវមានទម្លាប់សន្សំឲ្យបានជាប្រចាំ។
២. រកបានច្រើនមិនមែនត្រូវចាយច្រើនទេ៖ ទោះបីអ្នកអាចរកលុយបានច្រើនជាងមុនតែក៏មិនគួរបង្កើនការចំណាយនោះដែរ។ គួររក្សាការចំណាយឲ្យនៅថេរ។
៣. យល់ពីតម្លៃលុយដែលរកបាន៖ ទម្រាំបានមួយដុល្លារៗមិនស្រួលនោះទេ ដូច្នេះការចាយក៏ត្រូវតែគិតគូរឲ្យបានម៉ត់ចត់ដែរ។
៤. បែកចែកនិងសន្សំឲ្យបានត្រឹមត្រូវ៖ មានវិធីឆ្លាតវៃមួយដែលអ្នកអាចធ្វើបានគឺ ៥០ - ៣០ - ២០ ។ មានន័យថាត្រូវប្រើ ៥០% សម្រាប់ការចំណាយ ៣០% សម្រាប់ការចំណាយដែលមិនបានត្រៀមទុក និង ២០% សម្រាប់តែសន្សំ។
៥. ដឹងពីគោលបំណងនៃការសន្សំ៖ ការមានគោលដៅច្បាស់ថាចង់ធ្វើអ្វី ឬ ចង់បានអ្វីនឹងធ្វើឲ្យអ្នកកាន់តែមានកម្លាំងក្នុងការសន្សំ៕
ចុចអាន៖ កុំសួរថា «ហេតុអីជីវិតនេះអាប់អួរម្ល៉េះ?» បើខ្លួនឯងនៅមានទម្លាប់ទាំង ១០ នេះនៅឡើយ
ចុចអាន៖ ស្ត្រេសច្រើនរាល់ថ្ងៃ គួរប្រញាប់ដោះស្រាយតាមវិធីងាយៗ៥យ៉ាងនេះ