កុំសួរថា «ហេតុអីជីវិតនេះអាប់អួរម្ល៉េះ?» បើខ្លួនឯងនៅមានទម្លាប់ទាំង ១០ នេះនៅឡើយ
- 2017-08-08 02:40:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំសួរថា «ហេតុអីជីវិតនេះអាប់អួរម្ល៉េះ?» បើខ្លួនឯងនៅមានទម្លាប់ទាំង ១០ នេះនៅឡើយ
ជីវិតល្អស្អាត ឬក៏ដុនដាបនោះ គឺអាស្រ័យលើការដឹកនាំរបស់អ្នក មិនមែនត្រូវបន្ទោសលើជោគវាសនាទាំងស្រុងនោះទេ។ បើអ្នកកំពុងតែមានទម្លាប់ដូចខាងក្រោមនេះអ្នកគួរតែបញ្ឈប់ភ្លាមទៅ បើសិនជាចង់ឲ្យជីវិតអ្នកមានក្ដីសុខ ៖
**១. អ្នកនៅតែយកអតីតកាលមកលាយឡំនឹងបច្ចុប្បន្នដែលអ្នកកំពុងរស់នៅ ហើយតែងតែដេកកើតទុក្ខនឹងរឿងដែលហួសទៅហើយ**
២. អ្នកតែងតែ «លេង» Facebook មិនមែន « ប្រើប្រាស់» Facebook មានន័យថាអ្នកចំណាយពេលដែលមានតម្លៃជាច្រើនដើម្បីគ្រាន់តែជាការកំសាន្ត
៣. អ្នកគិតច្រើនពេក រហូតដល់ខួរក្បាលទទួលលែងបាន ហើយធ្វើឲ្យខ្លួនឯងស្មុគស្មាញ មិនរីករាយជាមួយជីវិតដែលខ្លួនមាន
៤. អ្នកតែងតែចូលគេងយឺតនៅពេលយប់ ហើយ ក្រោកយូរនៅពេលព្រឹក។ ពេលខ្លះមិនចង់ងើបធ្វើអីទាំងអស់
៥. អ្នកចូលចិត្ត « Drama» គ្រប់ពេល ជាពិសេស Drama ទាំងគ្មានរឿងអីសោះ
៦. អ្នកគ្មានរបបអាហារត្រឹមត្រូវ និយាយរួមគឺឃ្លានពេលណា ញ៉ាំពេលហ្នឹង ដោយមិនខ្វល់ពីសុខភាពខ្លួនឯង
៧. មានគំនិតអវិជ្ជមានគ្រប់ពេល តែងមានដែលគិតថារឿងល្អនឹងកើតឡើង ម្យ៉ាងទៀតចាំតែអង្គុយទើស អង្គុយរិះគន់ទាំងមិនបានមើលពីខ្លួនឯងមុន
៨. អ្នកចូលចិត្តនិយាយដើមគេ ចូលចិត្តប្រៀបធៀបគេថាមិនល្អដូចខ្លួន មិនស្អាតដូចខ្លួន ទាំងមិនបានមើលខ្លួនថាល្អគ្រប់ដប់ឬនៅ?
៩. អ្នកមិនដែលស្រឡាញ់ មិនដែលចាប់អារម្មណ៍អ្វីដែលអ្នកមាននៅជិតខ្លួន តែងតែចង់បានអ្វីដែលនៅឆ្ងាយពីអ្នក
១០. អ្នកធ្វើអ្វីដើម្បីផ្គាប់ចិត្តគេ មិនមែនសម្រាប់ខ្លួនឯង គឺគ្រាន់តែចង់ឲ្យគេគិតថាខ្លួនល្អ ទាំងខ្លួនឯងមិនដែលពេញចិត្តខ្លួនឯងសោះ
ជីវិតគឺខ្លីណាស់ ដូច្នេះអ្នកមិនគួរធ្វើឲ្យវាគ្មានន័យនោះទេ៕
ចុចអាន៖ចង់ឲ្យខ្លួនឯងមានការលូតលាស់ចិត្តគំនិតខ្លាំង គួររៀនរឿងទាំង ១០ យ៉ាងនេះ