គួរបត់ជើងតូចប៉ុន្មានដងក្នុងមួយថ្ងៃ ដើម្បីឱ្យមានសុខភាពល្អ?

  • 2017-08-09 01:54:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​ធម្មតា ​មនុស្ស​ត្រូវ​បញ្ចេញ​ចោល​តាម​រយៈ​ការ​បត់​ជើង​តូច​ពី ​៦ ​ទៅ ​៧ ​ដង​ក្នុង​មួយ​ថ្ងៃ ដោយ​វា​អាស្រ័យ​ទៅ​តាម​ទម្លាប់ ​ការ​ជះ​ឥទ្ធិពល​ពី​អាកាស​ធាតុ​ខាង​ក្រៅ ​ព្រម​ទាំង​កត្តា​សុខភាព​ជា​ដើម។​

តម្រង​នោម​គឺ​ជា​កន្លែង​សម្រាប់​ច្រោះ​សារជាតិ​ពុល​ចេញ​ពី​រាង​កាយ ​រួច​បំលែង​ទៅ​ជា​ជាតិ​អ៊ុយរ៉េ​ដែល​ជាតិ​អ៊ុយរ៉េ​នេះ ​ធ្វើ​ដំណើរ​ចេញ​ពី​តម្រង​នោម​តាម​រយៈ​បំពង់​បង្ហួរ​នោម​ទៅ​ស្តុក​ទុក​ក្នុង​ប្លោក​នោម​។ ប្លោក​នោម​អាច​ស្តុក​ទឹក​នោម​ពី ​២ ​ទៅ ​៥ ​ម៉ោង ប៉ុន្តែ​អ្នក​ក៏​គួរ​តែ​ប្រុង​ប្រយ័ត្ន​ដែរ​ដោយ​មិន​ត្រូវ​បង្អក់​ទល់​តែ​ឈឺ​នោម​ខ្លាំង​ទើប​ទៅ​នោះ​ទេ​។ សម្រាប់​បុរស​ឬ​ស្ត្រី​ដែល​មាន​សុខភាព​ល្អ​គួរ​គប្បី​បត់​ជើង​តូច​ពី​ ៦ ​ទៅ ​៧ ​ដង​ក្នុង​មួយ​ថ្ងៃ ហើយអ្វី​ដែល​គួរ​តែ​កត់​សម្គាល់​នោះ​គឺ​ ប្រសិន​បើ​អ្នក​បត់​ជើង​តូច​លើស​ពី​ម្តង​ក្នុង​មួយ​យប់​ វា​បញ្ជាក់​ថា​តម្រង​នោម​អ្នក​កំពុង​តែ​ចុះ​ខ្សោយ​ហើយ​៕

ចុចអាន៖ទម្លាប់​មិន​ល្អ​ប្រចាំ​ថ្ងៃ ដែល​អាច​ឲ្យ​សុខភាព​​អ្នក​ទ្រុឌទ្រោម​​ដោយ​មិន​ដឹងខ្លួន

ចុចអាន៖មករដូវ​ម្តងៗ​មហា​សែន​ធុញថប់និងឈឺចាប់​ ដឹងថា​មានវិធីអ្វី​ជួយ​ឲ្យ​បាត់បានទេ?

ចុចអាន៖បញ្ហា​សុខភាព​ទាំង ៦ ដែលនារី​​ភាគច្រើន​មិន​អើពើ តែ​បែរជា​មាន​គ្រោះថ្នាក់​ខ្លាំង​ទៅវិញ

ប្រភព៖ curejoy ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម