ទម្លាប់មិនល្អប្រចាំថ្ងៃ ដែលអាចឲ្យសុខភាពអ្នកទ្រុឌទ្រោមដោយមិនដឹងខ្លួន
- 2017-08-02 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់មិនល្អប្រចាំថ្ងៃ ដែលអាចឲ្យសុខភាពអ្នកទ្រុឌទ្រោមដោយមិនដឹងខ្លួន
ការលះបង់ទម្លាប់អាក្រក់អាចជាការពិបាកមួយ ប៉ុន្តែវាកាន់តែពិបាកនៅពេលដែលសុខភាពអ្នកចុះទ្រុឌទ្រោម ដូច្នេះអ្នកគួរតែដឹងថាទម្លាប់ចាងក្រោមនេះ មិនបានផ្ដល់ប្រយោជន៍អ្វីសម្រាប់អ្នកនោះទេ មានតែធ្វើខូចខាតដល់រាងកាយនិង សុខភាពអ្នក៖
១. ព្យាយាមឃាត់ខ្លួនឯងពីការកណ្ដាស់ ៖ នៅពេលដែលយើងបិទមាត់របស់យើងនិងក្តិចច្រមុះរបស់យើងក្នុងព្យាយាមដើម្បីការពារកុំឲ្យកណ្ដាស់ ពេលនោះសម្ពាធ intracranial របស់យើងកើនឡើងយ៉ាងខ្លាំងដែលធ្វើឲ្យលំហូរឈាមទៅខួរក្បាលរបស់យើងហើយត្រូវបានទៅរំខានសរសៃឈាមនិងជាលិកាសរសៃប្រសាទដែលអាចនាំឲ្យមានការឈឺក្បាល និង ខូចខាតដល់សរសៃឈាមនិងសូម្បីតែបញ្ហានៃការស្ដាប់។ ដូច្នេះកុំបញ្ឈប់ខ្លួនឯងពីការកណ្ដាស់អី។
**២. ប្រើទឹកអប់ ៖** សារធាតុសំយោគជាញឹកញាប់ត្រូវបានប្រើដើម្បីផលិតទឹកអប់នៅពេលដែលពួកគេផលិតក្លិនក្រអូបខ្លាំងហើយមានតម្លៃថោកជាងប្រេងធម្មជាតិ ដែលសារធាតុទាំងនេះអាចបណ្ដាលឲ្យវិលមុខចង្អោរនិងងងុយដេក។ វាក៏ធ្វើឲ្យរលាកភ្នែកនិងបំពង់កផងដែរ ដូច្នេះគួរតែកុំប្រើវាខ្លាំងពេកអី យើងអាចប្រើវាក្នុងបន្ទប់ ឬ តាមសំលៀកបំពាក់បន្តិចៗបានហើយ។
៣. ប្រើទូរស័ព្ទមុនពេលចូលគេង ៖ ពន្លឺសិប្បនិម្មិតនៅពេលយប់ធ្វើឲ្យមានការប៉ះពាល់ដល់ការផលិតអ័រម៉ូនមេឡេតូនីនដែលគ្រប់គ្រងការគេងនិងការក្រោកពីគេង ដែលអាចបណ្ដាលឲ្យមានជំងឺធ្លាក់ទឹកចិត្ត ជំងឺមហារីក ជំងឺធាត់, ជំងឺបេះដូង និងប្រព័ន្ធភាពស៊ាំផុយស្រួយដូច្នេះការគេងលឿនគឺជាជម្រើសសមស្របមួយដើម្បីបង្កើនសុខភាពរបស់យើងឲ្យកាន់តែរឹងមាំ។
៤. ទុកអាហារក្នុងថង់ប្លាស្ទិក ៖ ប្រអប់ ឬ ថង់ប្លាស្ទិកជាច្រើនមានសារធាតុគីមីសិប្បនិម្មិតដូចជា phthalate និង bisphenol ដែលជួយរក្សាភាពបត់បែនរបស់វា ដូច្នេះបើយើងរក្សាទុករយៈពេលយូរនៅក្នុងវានោះអាចជ្រាបចូលទៅក្នុងអាហារ។ ជាការប្រសើរគួរតែរក្សាអាហារក្នុងប្រអប់ធ្វើពីកញ្ចក់ដែកអ៊ីណុកឬសម្ភារៈសេរ៉ាមិច។
៥. ដុសធ្មេញភ្លាមៗបន្ទាប់ពីបរិភោគអាហារ ៖ អ្នកឯកទេសខាងធ្មេញបានណែនាំជាយូរមកហើយថាអ្នកគួរតែដុសធ្មេញយ៉ាងហោចណាស់ ៣០ នាទីបន្ទាប់ពីញ៉ាំអាហារ ហើយប្រសិនបើអាចបានមួយម៉ោងទៀតគឺកាន់តែល្អ។ អាហារនិងភេសជ្ជៈ ជាពិសេសអាហារដែលមានជាតិអាស៊ីដខ្ពស់ មានប្រសិទ្ធភាពលើបំពង់ធ្មេញរបស់ធ្មេញក៏ដូចជាស្រទាប់ខាងក្រោមវា (dentin) ដែល ចលនានៃច្រាសដុសធ្មេញរបស់អ្នកនឹងជំរុញឲ្យទឹកអាស៊ីដកាន់តែជ្រៅហើយខិតទៅជិតចង្កាធ្មេញ និងអាចនាំឲ្យមានភាពប្រែប្រួលខ្លាំងនិងបំផ្លាញអេណាល។
ចុចអាន៖បញ្ហាសុខភាពទាំង ៦ ដែលនារីភាគច្រើនមិនអើពើ តែបែរជាមានគ្រោះថ្នាក់ខ្លាំងទៅវិញ