មករដូវម្តងៗមហាសែនធុញថប់និងឈឺចាប់ ដឹងថាមានវិធីអ្វីជួយឲ្យបាត់បានទេ?
- 2017-08-04 04:39:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មករដូវម្តងៗមហាសែនធុញថប់និងឈឺចាប់ ដឹងថាមានវិធីអ្វីជួយឲ្យបាត់បានទេ?
ការឈឺចាប់ក្នុងអំឡុងពេលមករដូវ គឺជាបញ្ហាមួយក្នុងចំណោមបញ្ហាទូទៅដែរ វាបានរំខានបំផុតសម្រាប់ស្ត្រីភាគច្រើន ខណៈដែលគ្រូពេទ្យហៅវាថា "Dysmenorrhea"។
ការឈឺចាប់នេះអាចកើតឡើងមុនឬអំឡុងពេលមករដូវរបស់ស្ត្រី។ ស្ត្រីដែលមករដូវអាចមានអារម្មណ៍ថាឈឺចាប់សាច់ដុំនៅក្រោមពោះឬខ្នង។ ហើយកម្រិតឈឺរបស់វាអាចពីស្រាលទៅធ្ងន់ធ្ងរ។ តើអ្នកដឹងទេ? ការឈឺចាប់នេះបណ្ដាលមកពីការកន្ត្រាក់នៃសាច់ដុំនៅក្នុងស្បូន។ លើសពីនេះទៀត ស្ត្រីអាចអមជាមួយនឹងរោគសញ្ញាមួយចំនួនផ្សេងទៀតដូចជាក្អួតចង្អោរ បែកញើស ធីងធោង វិលមុខ ហើមពោះ និងឈឺក្បាលជាដើម។
តែកុំបារម្ភអី! ការឈឺចាប់ពេលមករដូវគឺអាចគ្រប់គ្រងបាន។ ថ្នាំបំបាត់ការឈឺចាប់មួយចំនួនអាចជួយបំបាត់ការឈឺចាប់ពេលមករដូវបានដូចជាថ្នាំ Paracetamol Ibuprofen ឬ naproxen។ ដើម្បីទទួលបាននូវប្រសិទ្ធភាពល្អ អ្នកគួរតែប្រើថ្នាំទាំងនេះភ្លាមៗនៅពេលដែលអ្នកចាប់ផ្តើមមករដូវ។ ហើយសូមកុំព្រួយអី ថ្នាំទាំងនេះមានសុវត្ថិភាពនិងមិនប៉ះពាល់ដល់សុខភាពរបស់អ្នកទេ ប្រសិនបើអ្នកប្រើមិនលើសពី៣ថ្ងៃ។
គ្រូពេទ្យរោគស្ត្រីជាច្រើន បានចេញវេជ្ជបញ្ជាឱសថទាំងនេះហើយបានផ្តល់ការពិគ្រោះយោបល់ខ្លះដល់អ្នកជំងឺរបស់ពួកគេ ដោយសារតែការមករដូវមិនត្រឹមតែបង្ហាញពីការឈឺចាប់ប៉ុណ្ណោះទេ តែវាអាចរួមមកជាមួយនឹងអារម្មណ៍តានតឹងផងដែរ។ ជឿឬមិនជឿ អារម្មណ៍តានតឹងក៏អាចបង្កើនការឈឺចាប់ក្នុងអំឡុងពេលមករដូវកាន់តែធ្ងន់ធ្ងរ។
ក្រៅពីទទួលទានឱសថខាងលើហើយ មានវិធីព្យាបាលធម្មជាតិមួយចំនួនដែលអ្នកអាចអនុវត្តន៍បាន ដូចជា៖
មានវិធីមួយចំនួនផ្សេងទៀតក៏អាចជួយកាត់បន្ថយហានិភ័យនៃការឈឺចាប់ពេលមករដូវផងដែរដូចជា៖
តែបើក្នុងករណីដែលអ្នកបានអនុវត្តតាមវិធានការខាងលើរួចហើយប៉ុន្តែការឈឺចាប់របស់អ្នកនៅតែមិនថយចុះនោះទេ អ្នកត្រូវបានគេណែនាំឲ្យទៅជួបគ្រូពេទ្យដើម្បីរករោគវិនិច្ឆ័យបន្ថែមទៀត។ សូមចងចាំថាការមករដូវគឺជាអំណោយដ៏ល្អបំផុតពីធម្មជាតិ។ ដូច្នេះសូមកុំមានអារម្មណ៍មិនសប្បាយចិត្តជានឹងមួយវាអី។
បើមានសំណួរពាក់ព័ន្ធនឹងអត្ថបទនេះ ឬការថែរក្សាសុខភាព អាចទាក់ទងតាម៖
ចំណាំ៖ រាល់ថ្ងៃសុក្រ Kanha នឹងចេញផ្សាយអត្ថបទសុខភាព ពីអ្នកជំនាញផ្នែកសុខភាពរបស់ទស្សនាវដ្តី Healthwise Digest ពី DKSH៕