បញ្ហាសុខភាពទាំង ៦ ដែលនារីភាគច្រើនមិនអើពើ តែបែរជាមានគ្រោះថ្នាក់ខ្លាំងទៅវិញ
- 2017-07-26 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បញ្ហាសុខភាពទាំង ៦ ដែលនារីភាគច្រើនមិនអើពើ តែបែរជាមានគ្រោះថ្នាក់ខ្លាំងទៅវិញ
មនុស្សស្រីមួយចំនួន គិតថាបញ្ហាសុខភាពខ្លះវាមិនមានអ្វីធ្ងន់ធ្ងរទេ ដូចនេះចេះតែបណ្ដោយឲ្យកើតឡើងជាបន្តបន្ទាប់ តែនោះជាកំហុសឆ្គងដ៏ខ្លាំងបំផុតទៅវិញទ។ ព្រោះជំងឺទាំង ៦ ខាងក្រោមនេះ អាចបណ្ដាលឲ្យកើតមហារីកក៏មានដែរ៖
១.ហើមពោះ៖ ប្រសិនបើអ្នកជំងឺប៉ោងពោះជានិច្ច នោះវាមិនមែនជាឧស្ម័នទេ ប៉ុន្តែវាអាចជាសញ្ញានៃជំងឺធ្ងន់ធ្ងរដូចជា អាឡែរហ្សី ក្រពះ និងមហារីកពោះវៀនធំជាដើម។
**២. ភើ**៖ ទោះជាមិនបានញ៉ាំ ឬក៏ញ៉ាំអ្វីបានបន្តិចបន្តួច តែចេះតែមានអាការៈភើចង្អោរមិនឈប់នោះ មានន័យអ្នកមានជំងឺផ្នែកប្រព័ន្ធរំលាយអាហារ។
៣.អស់កម្លាំង៖ ស្រីៗបើសង្កេតឃើញថាខ្លួនឯងឧស្សាហ៍អស់កម្លាំងដោយគ្មានហេតុផលនោះ មិនត្រូវព្រងើយកន្តើយឡើយ ព្រោះវាអាចបង្ហាញពីជំងឺមួយចំនួនដែលបណ្ដាលមកពីជំងឺខ្វះឈាមក្រហមរហូតដល់ក្លាយជាជំងឺមហារីកគ្រាប់ឈាមក៏មាន។
៤.ខ្យល់ដង្ហើមមិនល្អ៖ បើបញ្ហាខ្យល់ដង្ហើមអាក្រក់ សូម្បីអ្នកមានអនាម័យមាត់ធ្មេញបានល្អហើយក៏ដោយ វាអាចបង្ហាញប្រាប់ពីជំងឺក្លិនមាត់ ឬអាចជាការរលាកភ្នាសប្រអប់រន្ធច្រមុះ។
៥.ការឈឺក្បាលធ្ងន់ធ្ងរ៖អ្នកធ្លាប់មានបញ្ហាឈឺក្បាលជាទៀងទាត់ កុំគិតថាវាជារឿងធម្មតាឲ្យសោះ ព្រោះវាអាចប៉ះពាល់ដល់ដុំសាច់ខួរក្បាល។
៦.រមួលសាច់ដុំ៖ ឬការរមួលក្រពើជាញឹកញាប់អាចជាសញ្ញាមួយនៃកង្វះអាហារូបត្ថម្ភ និងជំងឺពុកឆ្អឹង៕
ចុចអាន៖កំហុសក្នុងការប្រើប្រាស់ថ្នាំ ៤ យ៉ាងធ្វើឲ្យប៉ះពាល់សុខភាពអ្នក