តាម​ពិត​សត្វ​ចិញ្ចឹម​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​សុខភាព​ស្ត្រី​មិន​គួរ​ឲ្យ​ជឿ

  • 2017-08-07 08:41:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សត្វ​ចិញ្ចឹម​ដូច​ជា​ឆ្កែ​ ឬ ឆ្មា​ជា​ដើម​មិន​ត្រឹម​តែ​ជា​សត្វ​ដែល​គួរ​ឲ្យ​ស្រឡាញ់​ប៉ុណ្ណោះ​ទេ​ តែ​​ក៏​ជា​មិត្ត​ដ៏​ល្អ​របស់​មនុស្ស​ផង​ដែរ។ ​តាម​ការ​សិក្សា​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា​ការ​មាន​សត្វ​ចិញ្ចឹម​នៅ​ក្នុង​ផ្ទះ​គឺ​អាច​ផ្ដល់​អត្ថប្រយោជន៍​ដល់​សុភាព​យ៉ាង​ច្រើន​​មិន​គួរ​ឲ្យ​ជឿ៖

១. ​ជួយ​ស្ត្រី​កាត់​បន្ថយ​អត្រា​នៃ​ជំងឺ​លើស​ឈាម៖ ហេតុ​ផល​មួយ​សំខាន់​គឺ​ថា​សត្វ​ចិញ្ចឹម​អាច​​ជួយ​កាត់​បន្ថយ​ភាពតានតឹង​បណ្ដាល​មក​ពី​​អារម្មណ៍​ឯក​កោ​​ដែល​ជា​មូលហេតុ​សំខាន់​ធ្វើ​ឲ្យ​មាន​ជំងឺ​លើស​ឈាម។ មិន​តែ​ប៉ុណ្ណោះ​ ​សត្វ​ចិញ្ចឹម​ក៏​ជួយ​ឲ្យ​ម្ចាស់​មាន​ភាព​សកម្ម​ជាង​មុន​ផង​ដែរ។

២. ​កាត់​បន្ថយ​ស្ត្រេស​បាន​យ៉ាង​មាន​ប្រសិទ្ធភាព៖ សត្វ​ចិញ្ចឹម​គឺ​ជា​មិត្ត​ដ៏​ស្មោះ​ស្ម័គ្រ​មិន​ថា​ម្ចាស់​វា​មាន​បញ្ហា​យ៉ាង​ណា​នោះ​ទេ​ វា​នៅ​តែ​ស្រឡាញ់​ម្ចាស់​គ្មាន​ថ្ងៃ​ប្រែ​ឡើយ។ ក្ដី​ស្រឡាញ់​របស់​​​ពួក​វា​អាច​កាត់​បន្ថយ​ទុក្ខ​កង្វល់​យើង​បាន​យ៉ាង​ពូកែ និង​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ធូរស្រាល​ឡើង។

៣. ​ជួយ​ឲ្យ​​ជីវិត​​កាន់​តែ​មាន​ន័យ​៖ រស់​​នៅ​ជាមួយ​សត្វ​ចិញ្ចឹម​​ដ៏​គួរ​ឲ្យ​ស្រឡាញ់​អាច​ធ្វើ​ឲ្យ​ជីវិត​យើង​មាន​​ភាព​​រីករាយ​ជា​ប្រចាំ​។ មិន​តែ​ប៉ុណ្ណោះ​​ ការ​សិក្សា​ក៏​បាន​បង្ហាញ​​ថា​សត្វ​ចិញ្ចឹម​​គឺ​ជា​ចំណែក​យ៉ាង​សំខាន់​ជួយ​ឲ្យ​ម្ចាស់​មាន​អាយុ​វែង​ផង​ដែរ៕

ចុច​អាន៖ ចង់នៅក្មេងជាងវ័យ រស់​បាន​យូរ​ គួរ​ញ៉ាំ​គ្រាប់​ជី​ជា​ប្រចាំ​

ចុច​អាន៖ ឧស្សាហ៍ភ្លេចភ្លាំងមែនទេ កុំបារម្ភអាហារទាំង ៥ នេះអាចកែខៃបាន

ប្រភព៖ Womenshealth ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម