ចង់នៅក្មេងជាងវ័យ រស់​បាន​យូរ​ គួរ​ញ៉ាំ​គ្រាប់​ជី​ជា​ប្រចាំ​

  • 2017-08-07 00:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រាប់​ជី​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អាហារ​ដែល​មាន​ប្រយោជន៍​ច្រើន​បំផុត​ចំពោះ​សុខភាព​រាងកាយ និង​ខួរ​ក្បាល​​។ វា​ជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​អាស៊ីត​ខ្លាញ់​ដែល​មាន​​អូម៉េហ្កា​៣​ ប្រឆាំង​អុកស៊ីតកម្ម​ និង​មាន​កាក​សរសៃ​សម្រួល​ដល់​ការ​រំលាយ​អាហារ​។ ក្រៅ​ពី​នេះ វា​ក៏​មាន​ផ្ទុក​នូវ វីតាមីន​ B, C, D និង​ E រួម​ជាមួយ​សារធាតុ​ខនិជ​ដូច​ជា ម៉ាញេស្យូម ម៉ង់កាណែស​ ស័ង្កសី ប៉ូតាស្យូម កាល់ស្យូម​ និង​ហ្វូស្វ័រ​ផង​ដែរ​។

​ តោះ​មក​ដឹង អត្ថប្រយោជន៍​ដ៏​ច្រើន​លើស​លប់​របស់​គ្រាប់​ជី​ដែល​ជួយ​ឱ្យ​អ្នក​បរិភោគ​អាច​រស់​បាន​យូរ និង​មាន​សុខភាព​ល្អ​៖

​ប្រឆាំង​ជំងឺ​មហារីក៖

ដោយ​សារ​វា​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​ គ្រាប់​ជី​អាច​ចូល​ទៅ​ទប់​ស្កាត់​រ៉ាឌីកាល់​សេរី​ទាំង​ឡាយ​ណា​​ដែល​នឹង​បំផ្លាញ​ម៉ូលេគុល​ក្នុង​កោសិកា និង​ឈាន​ទៅ​រក​ភាព​ចាស់ និង​ជំងឺ​មហារីក​បាន​យ៉ាង​ខ្លាំង​ក្លា​។

សុខភាព​ឆ្អឹង​៖

ជាតិ​ម៉ាញេស្យូម កាល់ស្យូម​ ហ្វូស្វ័រ ម៉ង់កាណែស​ និង​ប្រូតេអ៊ីន​ជា​ប្រភព​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ការ​លូត​លាស់​នៃ​ធ្មេញ ក្រចក​ និង​ឆ្អឹង​។

សុខភាព​ខួរក្បាល​៖

​អាស៊ីត​ខ្លាញ់​ដែល​មាន​អូម៉េហ្កា​៣​ មាន​សមត្ថភាព​ក្នុង​ការ​ថែ​ទាំ​សុខភាព​ខួរក្បាល​ឱ្យ​នៅ​បាន​ល្អ​។ វា​អាច​ជួយ​កាត់​បន្ថយ​អត្រា​រលាក​ខួរក្បាល​ ហើយ​ថែម​ទាំង​ជួយ​ពង្រឹង​មុខ​ងារ​ខួរក្បាល ការ​ចងចាំ និង​ទប់​ស្កាត់​ការ​ចុះ​ខ្សោយ​របស់​ខួរ​ក្បាល​។

ទប់ស្កាត់​ជំងឺ​ទឹកនោម​ផ្អែម​៖

​គ្រាប់​ជី​ត្រូវ​បាន​ណែនាំ​ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​កម្រិត​ជាតិ​ស្ករ​ច្រើន​នៅ​ក្នុង​ឈាម ព្រោះ​វា​មាន​ជាតិ​កាក​សរសៃ​ដែល​អាច​ចូល​ទៅ​បន្ថយ​កម្រិត​ជាតិ​ស្ករ​ទាំង​នោះ និង​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង និង​ទឹក​នោម​ផ្អែម​បាន​យ៉ាង​ប្រសើរ​។

ប្រើ​តែ​ចេក​មួយ​មុខ អាច​ឱ្យ​គេង​លក់​ស្រួល​ ខ្លាំង​ជាង​ថ្នាំ​ងងុយ​គេង​ទៀត!​

សុខភាព​បេះដូង​៖

សារធាតុ​មាន​ប្រយោជន៍​ទាំង​ឡាយ​ដែល​មាន​ក្នុង​គ្រាប់​ជី​បាន​ជួយ​កាត់​បន្ថយ​អត្រា​នៃ​ជំងឺ​គាំង​បេះដូង​បាន​ក្នុង​ភាគ​រយ​ខ្ពស់​។ មិន​តែ​ប៉ុណ្ណោះ វា​ក៏​ជួយ​បន្ថយ​ខូលេស្តេរ៉ូល​នៅ​ក្នុង​រាងកាយ​ ជួយ​បញ្ចេញ​ជាតិ​ខ្លាញ់​ពី​ក្នុង​សរសៃ​ឈាម​មក​ខាង​ក្រៅ​បាន​ទៀត​ផង​។

ញុំា​អាហារ​ទាំង​នេះ​ខុស​ពេល ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​ដែរ

ជួយ​សម្រក​ទម្ងន់​៖

​កាក​សរសៃ​របស់​គ្រាប់​ជី​អាច​ជួយ​សម្រួល​ការ​ស្រូប​យក​ជាតិ​អាហារ​នៅ​ក្នុង​រាងកាយ និង​ជួយ​បង្កើន​កម្រិត​នៃ​ភាព​ឆ្អែត​ក្នុង​ខ្លួន​បាន​។ ដោយ​សារ​តែ​ជាតិ​ប្រូតេអ៊ីន​ដែល​មាន វា​អាច​កាត់​បន្ថយ​អារម្មណ៍​ឃ្លាន ទើប​ធ្វើ​ឱ្យ​អ្នក​បរិភោគ​មិន​ងាយ​ឡើង​គីឡូ​ផ្ដេសផ្ដាស៕ ​​

ប្រភព៖ juicing for health ប្រែ​សម្រួល៖ សរ សុគន្ធី