មុន​​ពេលប្រើសំឡីអនាម័យ ស្ត្រីគ្រប់គ្នាគួរដឹងរឿងទាំងនេះសិន

  • 2017-08-02 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ប្រើ​ប្រាស់​សំឡី​អនាម័យ​ គឺ​រឿង​ដែល​ចាំ​បាច់​សម្រាប់​ស្ត្រី​គ្រប់​រូប​ក្នុង​អំលុង​ពេល​មក​រដូវ​។ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​ប្រើ​ប្រាស់​ដែល​មិន​អាច​ខ្វះ​បាន​នេះ ស្ត្រី​ក៏​គួរ​តែ​ចាប់​អារម្មណ៍​ផង​ដែរ​ពី​ផល​ប៉ះពាល់​មួយ​ចំនួន​ដែល​អាច​កើត​ឡើង​ពេល​ដែល​ប្រើ​ប្រាស់​វា​មិន​បាន​ត្រឹម​ត្រូវ​។ ខាង​ក្រោម​នេះ​ជា​រឿង​ទាំង ៤ ​យ៉ាង​ដែល​ស្ត្រី​គួរ​ដឹង​មុន​ពេល​ប្រើ​សំឡី​អនាម័យ​៖

១. លាង​សម្អាត​ដៃ៖ មុន​និង​ក្រោយ​ពេល​ប្រើ​ប្រាស់​អ្នក​គួរ​លាង​សម្អាត​ដៃ​ឱ្យ​បាន​ស្អាត​ដើម្បី​ជៀសវាង​ការ​រីក​រាល​ដាល​នៃ​មេរោគ​ឬ​បាក់តេរី​ផ្សេង​ៗ​។

រូបតំណាង

**២. ជៀស​វាង​សំឡី​ដែល​មាន​ក្លិន​៖** អ្នក​មិន​គួរ​ជ្រើស​រើស​យក​ប្រភេទ​ដែល​មាន​ក្លិន​ក្រអូប ឬ​សារ​ជាតិ​ប្រហើរ​នោះ​ទេ ​ព្រោះ​វា​បណ្តាល​ឱ្យ​មាន​ប្រតិកម្ម​ដល់​ស្បែក​ជា​ពិសេស​ងាយ​នឹង​កើត​រមាស់។

៣. ការ​ផ្លាស់​ប្តូរ​៖ អ្នក​គួរ​សម្អាត​ប្រដាប់​ភេទ​និង​ផ្លាស់​ប្តូរ​សំឡី​អនាម័យ​ក្នុង​រយៈពេល ​៥ ​ម៉ោង​ម្តង​។

រូបតំណាង

៤. សម្រាប់​ស្បែក​ដែល​ងាយ​ប្រតិកម្ម​៖ គួរ​ជ្រើស​រើស​ប្រភេទ​សំឡី​ណា​ដែល​មាន​ជាតិ​កប្បាស​ច្រើន​៕

ចុចអាន៖ខោអាវប្រភេទណាខ្លះ ដែល​ស្រី​ៗគួរស្លៀកក្នុងអំឡុងពេលមករដូវ?

ចុចអាន៖ស្ត្រីគួរដឹង ៥ ចំណុច​​នេះ​ឲ្យ​ច្បាស់ មុនទិញឧបករណ៍ពិនិត្យទឹកនោម

ចុចអាន៖ស្រីៗណាខ្លះចង់បានគូទ Goal កុំភ្លេចសាកល្បងវិធីទាំងនេះ​ណា៎

ប្រភព៖ fustany ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទថ្មី