បើមានមនុស្សធ្វើឲ្យអ្នកឈឺចាប់ម្ដងហើយម្ដងទៀត នោះគឺជាកំហុសរបស់អ្នក
- 2017-08-01 05:13:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើមានមនុស្សធ្វើឲ្យអ្នកឈឺចាប់ម្ដងហើយម្ដងទៀត នោះគឺជាកំហុសរបស់អ្នក
បើសិនជាមាននរណាម្នាក់ធ្វើឲ្យអ្នកឈឺជាម្ដងទៅ២ដង នោះកំហុសភាគធំគឺមកពីអ្នកខ្លួនឯង។ នៅពេលដែលគេអាត្មានិយម នោះយើងត្រូវតែមានទំនួលខុសត្រូវលើខ្លួនឯង។
កំហុសរបស់មនុស្សស្រីនៅពេលស្រលាញ់គ្នានោះគឺផ្លាស់ប្ដូរខ្លួនឯងដើម្បីគេ។ ស្រីៗតែងគិតថានៅពេលគេស្រលាញ់គេអស់ពីចិត្ត គេនឹងរំជួលចិត្ត ហើយនឹងតបស្នងមកវិញដូចគ្នា។ អ្នកទាំងអស់គ្នាខុសហើយ។
មនុស្សប្រុសនឹងស្រលាញ់អ្នកតែពេលគេចង់នោះទេ បើចិត្តគេអត់ចង់ហើយ អ្នកចង់ធ្វើអ្វីក៏ឥតខ្លឹមសារដែរ។ ដូចនេះហើយអ្វីដែលអ្នកត្រូវធ្វើនោះគឺស្រលាញ់តែ៧ភាគបានហើយ ទុក៣ភាគសម្រាប់ខ្លួនឯង។ មនុស្សស្រីត្រូវចេះស្រលាញ់ខ្លួនឯងមុន មុនពេលស្រលាញ់អ្នកដទៃ។ ទោះបីជាអ្នកស្រលាញ់គេ១០ក៏គេចងចាំតែ១ដែរ។ ជំនួសឲ្យការរត់តាមសុំក្ដីស្រលាញ់ពីគេ សុខចិត្តនៅលីវទៅប្រសើរជាង។
ហើយបើសិនជាអ្នកព្រមទទួលយកនៅក្បែរមនុស្សដែលធ្វើឲ្យអ្នកឈឺចាប់ពីម្ដងជាង២ដង នោះប្រាកដជាកំហុសរបស់អ្នក មិនមែនរបស់គេនោះទេ។ នោះគឺមកពីអ្នកព្រមទទួលយកការរស់នៅបែបនេះ។ មនុស្សស្រីកាន់តែអត់ពឹងពាក់លើគេ កាន់តែប្រសើរ មិនត្រឹមតែរឿងលុយកាក់នោះទេ រឿងមនោសញ្ចេតនាក៏ដូចគ្នា។ បើគេធ្វើឲ្យអ្នកពិបាកចិត្តលើសពី១ដងហើយ មានន័យថាគេនឹងមិនក្រែងនឹងធ្វើទង្វើនេះលើកក្រោយៗទៀតនោះឡើយ។
អ្នកត្រូវតែក្លាហានដើរចេញទៅ ទើបគេចផុតពីទុក្ខនេះ។ អ្នកប្រហែលនឹងអាចពិបាកចិត្ត នឹកគេនៅគ្រាដំបូងតែវាក៏គ្រាន់ជាងរងទុក្ខរហូតដែរ។ បើអ្នកនៅតែរឹង នៅស៊ូការឈឺចាប់នេះ អ្នកដែលនឹងស្ដាយក្រោយគឺយើងនោះហើយ។ គ្មានអ្នកណាបង្ខំឲ្យអ្នកធ្វើដូចនេះទេ ដូចនេះហើយ បើដើរចេញកាន់តែលឿនកាន់តែប្រសើរ៕
ចុចអាន៖