មនុស្សស្រីឯករាជ្យ តែងសម្លឹងរកមើលបុរសបែបនេះជាដៃគូស្នេហា
- 2017-07-26 08:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សស្រីឯករាជ្យ តែងសម្លឹងរកមើលបុរសបែបនេះជាដៃគូស្នេហា
មនុស្សយើងមានភាពខុសគ្នា ចរិតក៏ខុសគ្នាដែរ ដូច្នេះបានយើងឃើញថា នាងស្រឡាញ់មនុស្សប្រុសក៏ខុសគ្នាដែរ។ សម្រាប់មនុស្សស្រីដែលមានភាពឯករាជ្យក្នុងជីវិតគឺនាងចង់បានបុរសដែលមានលក្ខណៈដូចខាងក្រោមនេះ ៖
១. បុរសដែលរីករាយពេលដែលនៅជាមួយនាង ៖ ពេលវេលាដែលនៅជាមួយនាងគឺជាពេលវេលាដែលមានតម្លៃ ដូច្នេះនាងមិនចង់ឲ្យគេមកមុខក្រញូវ មិនសប្បាយចិត្តនោះទេ គ្រាន់តែចង់រីករាយជាមួយពេលវេលាដែលមានជាមួយគ្នា។
**២. បុរសដែលយល់ពីនាង ៖** មនុស្សស្រីដែលឯករាជ្យគឺមិនចូលចិត្តរញ៉េរញ៉ៃ ហើយក៏មិនសូវមានពេលច្រើនសម្រាប់ស្នេហាដែរ ដូច្នេះបើមិនយល់ពីនាងទេ គឺមិនអាចចុះសម្រុងនឹងគ្នាឡើយ ចុងក្រោយមានតែបែកបាក់គ្នា។
៣. មនុស្សប្រុសដែលមានមហិច្ឆតា ៖ នាងចង់បានមនុស្សប្រុសដែលគិតគូរវែងឆ្ងាយ ហើយមានមហិច្ឆតាក្នុងជីវិត មិនមែនគិតថា បានប៉ុណ្ណា យកប៉ុណ្ណឹងនោះទេ។
៤. មានភាពស្មោះត្រង់ឲ្យត្រូវស្ថានការណ៍ ៖ មនុស្សមិនអាចស្មោះត្រង់រហូតដូចដែលយើងចង់បាននោះទេ ដូច្នេះនាងមិនប្រាថ្នា ឲ្យគេស្មោះត្រង់នឹងនាងនោះទេ គ្រាន់តែដឹងថាអ្វីដែលគួរធ្វើ ទៅបានហើយ។ ម្យ៉ាងទៀតបើចង់បានអីក្រៅ គួរតែប្រាប់នាងតាមត្រង់មិនបាច់លាក់បាំងនឹងនាងនោះទេ។
៥. មនុស្សប្រុសដែលស្រឡាញ់ជីវិតឯកជនខ្លួនឯង ៖ នាងមិនត្រូវការឲ្យគេស្រឡាញ់នាងរហូតដល់ភ្លេចខ្លួនឯងនោះទេ គឺត្រូវចេះស្រឡាញ់ខ្លួនឯង និង ពេលវេលារីករាយរបស់ខ្លួនឯង។
៦. មនុស្សប្រុសដែលមិនដាក់សម្ពាធឲ្យនាង ៖ នាងមិនចូលចិត្តអ្នកណាបញ្ជា ឬ ត្រួតត្រា ហាមឃាត់សេរីភាពនាងនោះទេ ដូច្នេះនាងនឹងស្វែងរកដៃគូដែល មិនដាក់សម្ពាធ មិន ឲ្យនាងតម្រូវតាមចិត្តគេ ហើយឲ្យនាងធ្វើអ្វីដែលនាងមិនចង់ធ្វើ។
មនុស្សស្រីដែលឯករាជ្យគឺបែបហ្នឹង ដូច្នេះបើចង់ស្រឡាញ់នាងគួរតែស្វែងយល់ពីនាងសិនចាំស្រឡាញ់៕
ចុចអាន៖មូលហេតុដែលអាយុ២៥ឆ្នាំ ជាវ័យល្អបំផុតសម្រាប់មានស្នេហា