អាយុ២៦ហើយមិនទាន់មានសង្សារទៀត មិនមែនកំហុសអ្នកណាទេ គឺកំហុសមកពីខ្លួនឯង
- 2017-07-17 01:47:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាយុ២៦ហើយមិនទាន់មានសង្សារទៀត មិនមែនកំហុសអ្នកណាទេ គឺកំហុសមកពីខ្លួនឯង
បើឈានដល់អាយុ២៦ឆ្នាំហើយ តែអ្នកនៅតែគ្មានគូ ហើយទម្លាក់កំហុសពីកាលៈទេសៈ ដោយសារអ្នកនេះអ្នកនោះ ឬក៏វាសនាមិនទាន់ដល់នោះ សូមក្រឡេកទៅមើលខ្លួនឯងជាមុនសិន។
ខ្ញុំមានមិត្តភ័ក្ដិស្រីជាច្រើន ច្បាស់ណាស់ថាពួកគេចង់បានសង្សារ តែដល់ពេលប្រាប់ថាត្រូវផ្លាស់ប្ដូររឿងនេះ ឬរឿងនោះ បែរជាពេបមាត់ថាខ្ជិលណាស់។ ហើយដល់ពេលមានអ្នកសួរ តាំងទម្លាក់កំហុសឲ្យការរវល់ ដកឃ្លាមិនកើត មជ្ឈដ្ឋានជុំវិញគ្មានអ្នកត្រូវចិត្ត ប្រុសនៅក្បែរសុទ្ធតែអាក្រក់ ឬគូព្រេងមិនទាន់ដល់ជាដើម។
ហេតុផលដែលធ្វើឲ្យស្នេហាដំបូងមិនជោគជ័យ
ទោះបីជាពួកគេមើលទៅរឹងរូសក៏ដោយ តែពួកគេឯកាខ្លាំងណាស់ ឃើញគេកាន់ដៃគ្នាដើរលេង ខ្លួនក៏ចង់មានគូនឹងគេដែរ។ កំហុសរបស់នារីវ័យ២៦ឆ្នាំនោះគឺខ្ជិលផ្លាស់ប្ដូរ។ ធ្វើយ៉ាងម៉េចនឹងរកគូបានបើចេញពីធ្វើការភ្លាមគឺចូលផ្ទះភ្លែតបែបនេះនោះ។ មួយថ្ងៃៗមើលតែរឿងភាគកូរ៉េ។ ក្នុងពេលដែលអ្នកមើលរឿងទាំងនេះ បុរសល្អៗត្រូវនារីផ្សេងទៀតគេស្ទូចអស់ហើយ គ្មានដល់វេនអ្នកទេ។
មួយវិញទៀតគឺអ្នកតែងបង្រួមការទាក់ទងរបស់ខ្លួន។ ពេលណាក៏ត្អូញថាគ្មានអ្នកញ៉ែ តែដល់ពេលមានអ្នកឆាតមកបែរជាថាឲ្យគេរំខានទៅវិញ។ រិះគន់ថាគេចេះ ថាគេចុះ។ ចុះឡើងៗក្រុមមិត្តភ័ក្ដិជិតស្និទ្ធនៅតែយើងម្នាក់ដែលគ្មានគូនឹងគេ។
អ្នកមានចាប់អារម្មណ៍ទេថា ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកដើរតែចាប់កំហុសគេឬអត់? បើយើងងាយស្រួលនឹងគេ អ្វីៗក៏នឹងក្លាយជាងាយស្រួលវិញ។ ស្នេហាតែងតែនៅក្បែរយើង វានៅតែចំពោះមុខយើងហ្នឹង គ្រាន់តែយើងហ៊ានទទួលវាឬអត់។ ក្នុងវ័យ២៦ឆ្នាំ អត់គូ កំហុសដោយសារកាលៈទេសៈគឺតិចទេ តែបើដោយសារតែខ្លួនឯងគឺច្រើនជាង។
ដំបូន្មានស្នេហាទាំង ៧ ដែលស្ត្រីគួរដឹង
សូមលើកទូរសព្ទឡើយ ហើយណាត់ Crush ទៅដើរលេងយប់នេះ។ ត្រូវគេបដិសេធឬ? ប្ដូរទៅទិសដៅមួយទៀតភ្លាម។ មុខក្រាស់បន្តិចក៏វាមិនស្លាប់ដែរ តែបើនៅឯកាអ៊ីចឹងយូរទៀតប្រហែលជារីងរៃខ្លួនស្លាប់ហើយ៕