ញុំា​អាហារ​ទាំង​នេះ​ខុស​ពេល ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​ដែរ

  • 2017-07-20 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

លោក​អ្នក​មួយ​ចំនួន ទទួល​ទាន​អាហារ​ គឺ​ដើម្បី​គ្រាន់​តែ​ចម្អែត​ក្រពះ​ប៉ុណ្ណោះ។ ប៉ុន្តែ​ប្រសិន​បើ​ អ្នក​ទទួល​ទាន​ខុស​ពេល ចំពោះ​អាហារ​ខ្លះ នោះ​វា​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​សុខភាព​រាង​កាយ។ សូម​មើល​ពី​ប្រភេទ​អាហារ​ និង​ពេល​វេលា​ ដែល​អ្នក​គួរ​តែ​ញុំា​អាហារ​ទាំង​នេះ៖

-​ ទឹក​ដោះ​គោ

គួរ​ផឹក​ពេល​យប់ ព្រោះ​ថា​ក្នុង​ទឹកដោះគោ មាន​ជាតិ​ម្យ៉ាង ដែល​ធ្វើ​ឲ្យ​ផឹក​ហើយ​ អ្នក​អាច​ស្ពឹក​ខ្លួន ហើយ​ចង់​សម្រាក​។ មនុស្ស​ភាគ​ច្រើន តែង​តែ​ផឹកទឹក​ដោះគោ​ នៅ​ពេល​ព្រឹក ដោយ​ច្រលំ​ថា​ដើម្បី​ធ្វើ​ឲ្យ​រាង្គកាយ​ស្រស់​ស្រាយ​។ ប៉ុន្តែ​វា​មិន​ត្រឹម​ត្រូវ​នោះ​ទេ​!

- បាយ

គួរ​តែ​ញុំា​ពេល​ថ្ងៃ ព្រោះ​បាយ​មាន​សារជាតិ​ជួយ​ពង្រឹង​ថាមពល​រាង្គកាយ។ អ្នក​មិន​គួរ​ញុំា​បាយ នៅ​ពេល​យប់​ជ្រៅ​ជា​ដាច់​ខាត ព្រោះ​អាច​ធ្វើ​ឲ្យ​ឈឺ​ក្រពះ ហើយ​ក៏​ឡើង​ទម្ងន់​ផង​ដែរ​។

- របស់កក

របស់កក ដូចជាយ៉ាអួរ ឬ ការ៉ែមជាដើម គួរ​តែ​ញុំា នៅ​ពេល​ថ្ងៃ។ បើ​ទទួល​ទាន​ពេល​យប់ វា​អាច​ធ្វើ​ឲ្យ​មាន​ជាតិ​ត្រជាក់​ខ្លាំង ហើយ​បណ្តាល​ឲ្យ​អ្នក​ផ្តាសាយ ហៀរសំបោរ នៅ​ពេល​ព្រឹក​។

ចុច៖ អាហារ​ ៥ ប្រភេទ​ ស្រីៗ​​អាច​ញ៉ាំ​​បាន​តាម​ចិត្ត​ គ្រប់​ពេល​វលា គ្រប់​ទីកន្លែង

- អាហារ​មាន​ជាតិ​ស្ករ

ភេសជ្ជៈ ឬ​ សូកូឡា ជា​ដើម អ្នក​គួរ​តែ​ញុំា នៅ​ពេល​ព្រឹក​ទើប​ល្អ។ ពេល​ដែល​អាក្រក់​បំផុត​ក្នុង​ការ​ញុំា​របស់​ទាំង​នេះ គឺ​ពេល​យប់​។

- សណ្តែក

មិន​គួរ​ញុំា​សណ្តែក ពេល​ព្រឹក​នោះ​ទេ​។ ពេល​ដែល​ល្អ ក្នុង​ការ​ញុំា​វា គួរ​តែ​ជា​ពេល​ល្ងាច ឬ យប់ ព្រោះ​ថា​វា​អាច​ជួយ​កាត់​បន្ថយ​ជាតិ​កូឡេស្តេរ៉ូល នៅ​ពេល​ដែល​អ្នក​គេង​លក់​។

- ផ្លែចេក

វា​ជួយ​សម្រួល​ក្រពះ ដូច្នេះ​ពេល​ដែល​ល្អ ក្នុង​ការ​ញុំា​ផ្លែ​ចេក គួរ​តែ​ពេល​ថ្ងៃ​ត្រង់​។ បើ​ញុំា​ខុស​ពេល គឺ​វា​គ្រាន់​តែ​បាន​ឆ្អែត​ប៉ុណ្ណោះ​។  

- ផ្លែប៉ោម

គួរ​តែ​ញុំា​នៅ​ពេល​ព្រឹក ដើម្បី​កាត់​បន្ថយ​ជំងឺ​មហារីក។ ពេល​ដែល​អ្នក​មិន​គួរ​ញុំា​ផ្លែ​ប៉ោម គឺ​ពេល​យប់​៕  

   ចុចអាន៖ ញុំា​អាហារ​ទាំង​នេះ អត់ធាត់ហើយ​ជួយ​ឲ្យ​គេង​លក់​ស្រួលទៀត

ប្រភព៖ somtom ប្រែសម្រួល៖ ភារី