​ប្រុស​ឆ្លាត​ទើប​យល់! សម្ដី​១០​ម៉ាត់​របស់​​មនុស្ស​ស្រី​ដែល​មាន​ន័យ​មិន​ដូច​អ្នក​គិត

  • 2017-07-20 00:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្វាមី​ជា​ច្រើន​អាច​នឹង​គិត​ថា​ភរិយា​របស់​ខ្លួន​គឺ​ពិបាក​ស្មាន​ចិត្ត​មែន​ទែន តែ​ការ​ពិត​មិន​ជា​ពិបាក​នោះ​ទេ គ្រាន់​តែ​នាង​​​ចូលចិត្ត​និយាយ​អ្វី​ដែល​​ផ្ទុយ​ពី​នាង​គិត ឬ​គេ​និយាយ​ថា​មាត់​ខុស​ពី​ចិត្ត​ប៉ុណ្ណឹង​ឯង។ តែ​បើ​អ្នក​អាច​យល់​បាន រឿង​ពិបាក​ៗ​នោះ​នឹង​ក្លាយ​មក​ជា​រឿង​ស្រួល។

 

១. “មិន​អី​ទេ, គ្មាន​អី​ទេ”

បើ​ប្រពន្ធ​អ្នក​និយាយ​ថា​មិន​អី​ទេ នោះ​មាន​ថា “អី” ហើយ ត្រៀម​ចិត្ត​ទុក​ឲ្យ​ហើយ​ទៅ។

២. “អូន​ធាត់​ពេក​មែន?”

ពាក្យ​នេះ​អ្នក​ជា​ស្វាមី​គង់​គិត​ថា បើ​ឆ្លើយ​ថា​ធាត់​ក៏​ខឹង ឆ្លើយ​ថា​មិន​ធាត់​ក៏​ថា​កុហក។ តែ​ចម្លើយ​ដែល​នាង​ចង់​បាន​នោះ​គឺ​ “អត់​ធាត់​ទេ” ហើយ​ក៏​កុំ​បាច់​រិះគន់​នាង​អីចេះអីចុះ ដូច​ជា​ “មិន​ធាត់​យ៉ាង​ម៉េច បើ​ងាក​ញ៉ាំ​ៗ” ... អីចឹង​ដែរ។ គ្រាន់​តែ​​ប្រាប់​ថា នាង​មិន​ធាត់ នាង​សប្បាយ​ចិត្ត​ណាស់​ទៅ​ហើយ។។

៣. “​ទៅ​ណា​ទៅ​ៗ”

កុំ​ច្រឡំ​ថា​នាង​ចិត្ត​ល្អ​ដូច​ដែល​អ្នក​គិត។ បើ​នាង​និយាយ​ថា ទៅ​ៗ អ្នក​ត្រូវ​ដឹង​ថា នាង​មិន​បាន​គិត​ដូច្នោះ​ទេ នាង​គ្រាន់​តែ​ចង់​សាក​ចិត្ត​អ្នក​ថា​នឹង​ទៅ​មែន​ទែន​ឬ​ក៏​អត់​ប៉ុណ្ណឹង​ឯង។

៤. “សុំ​​គិត​មើល​សិន”

មិន​ថា​ស្វាមី​សុំ​ធ្វើ​អ្វី ឬ​សុំ​ទៅ​ណា​ក៏​ដោយ បើ​សិន​ជា​ប្រពន្ធ​និយាយ​ថា “សុំ​មើល​សិន” ឬ “សុំ​គិត​មើល​សិន” ហើយ​នោះ អ្នក​ជា​ប្ដី​ក៏​ធ្វើ​ចិត្ត​ឲ្យ​ហើយ​ទៅ ព្រោះ​​នាង​គ្រាន់​តែ​បន្លំ​និយាយ​អីចឹង​ទេ តែ​ចម្លើយ​ក្នុង​ចិត្ត​នាង​គឺ​ដឹង​តែ “អត់” បាត់​ទៅ​ហើយ។

៥. “ស្រេច​ចិត្ត”

ចាំ​ទុក បើ​នាង​និយាយ​ពាក្យ​នេះ​ពេល​ណា នោះ​មាន​​ន័យ​ថា​នាង​បដិសេធ​​ដាច់​អហង្ការ។ យក​ល្អ​អ្នក​គួរ​តែ​ព្រម​​លើក​ទង់​ជ័យ​ស​ចុះចាញ់ ពុំ​ដូច្នោះ​ទេ​ត្រៀម​ខ្លួន​ធ្វើ​សង្គ្រាម​ឲ្យ​ហើយ។

៦. “ណា​ក៏​បាន”

កុំ​ភ្ញាក់​ផ្អើល ដែល​គ្រប់​ពេល​ដែល​អ្នក​សួរ​ថា ល្ងាច​នេះ​ទៅ​ញ៉ាំ​បាយ​នៅ​ឯ​ណា ហើយ​ភរិយា​អ្នក​និយាយ​ថា “ទៅ​ណា​ក៏​បាន” នោះ​មាន​ន័យ​ថា​ត្រូវ​ជា​កន្លែង​ដែល​នាង​ចូលចិត្ត។ ដូច្នេះ​អ្នក​ត្រូវ​គិត​ និង​ស្រាវជ្រាវ​បន្តិច​ហើយ​ថា​ហាង​ណា​ដែល​នាង​ចូលចិត្ត​ទៅ។

៧. “សុំ​ ៥នាទី”

បើ​អ្នក​កំពុង​​ចាំ​នាង​តែង​ខ្លួន ហើយ​នាង​និយាយ​ថា​ សុំ​ពេល​៥​នាទី នោះ​គឺ​មិន​មែន​មាន​ន័យ​ថា ៥​នាទី​ដូច​ដែល​នាង​និយាយ​​ឡើយ តែ​វា​អាច​យូរ​​លើស​ហ្នឹង​គុណ​នឹង​ពីរ ឬ​អាច​ច្រើន​ជាង​ហ្នឹង​ក៏​ថា​បាន។

៨. “យើង​មាន​រឿង​ត្រូវ​និយាយ​គ្នា”

ប្រយោគ​មួយ​ទៀត​ដែល​អ្នក​អាច​នឹង​គិត​ថា មាន​រឿង​ធំ​ហើយ។ តែ​មិន​​ចាំ​បាច់​ស្ត្រេស​ដោយ​សារ​វា​ច្រើន​ពេក​ទេ ព្រោះ​ពេល​ខ្លះ​អាច​នឹង​គ្មាន​រឿង​អី​ឡើយ នាង​គ្រាន់​តែ​ត្រូវ​ការ​យោបល់​​តិច​តួច​ពី​អ្នក​ប៉ុណ្ណោះ លើក​លែង​តែ​អ្នក​​ទើប​បាន​ធ្វើ​អ្វី​ខុស​។

៩. “ចាំ​បាច់​ដែរ?”

កុំ​គិត​ណា ថា​ប្រយោគ​នេះ​ជា​ប្រយោគ​​សំណួរ ព្រោះ​នាង​មិន​បាន​សួរ​ទេ តែ​នាង​ចង់​បាន​ន័យ​ថា “ឈប់​ធ្វើ​រឿង​ហ្នឹង​ទៅ” ទៅ​វិញ​ទេ។

១០. “គួរ​តែ”

ពាក្យ​ថា “គួរ​តែ” របស់​ភរិយា​ភាគ​ច្រើន​គឺ​មាន​ន័យ​ថា “ត្រូវ​តែ” ដូច​ជា​ឧទាហរណ៍​​បើ​នាង​និយាយ​ថា “យើង​គួរ​តែ​ទៅ​​រក​ទិញ​អីវ៉ាន់​ដាក់​ផ្ទះ​​ជាមួយ​គ្នា” នោះ​នាង​ចង់​បាន​ន័យ​ថា “យើង​ទាំង​ពីរ​ត្រូវ​តែ​ទៅ​ទិញ​អីវ៉ាន់​ដាក់​ផ្ទះ​ជាមួយ​គ្នា” ៕  

  ចុចអាន​៖

ប្រភព៖ theasianparent ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម