៧ ប្រការសម្រាប់ភរិយាសម័យថ្មីគួរតែមាន ដើម្បីផ្គាប់ចិត្តស្វាមី
- 2017-07-07 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៧ ប្រការសម្រាប់ភរិយាសម័យថ្មីគួរតែមាន ដើម្បីផ្គាប់ចិត្តស្វាមី
ភាពស្មោះស្ម័គ្ររវាងស្វាមីនិងភរិយា គឺពិតជាគ្មានអ្វីដែលអាចពណ៌នាបានឡើយ។ ប៉ុន្តែអ្នកជឿទេថា ទោះបីជាមានក្តីស្រឡាញ់ស្មោះស្ម័គ្រយ៉ាងណាក្តីក៏គង់តែមានពេលខ្លះ អ្នកទាំងពីរអាចនឹងមានអារម្មណ៍ណាយចិត្តពីគ្នាម្តងម្កាលដែរ ប៉ុន្តែមិនមែនបានន័យថាវានឹងឈានដល់ដំណាក់កាលអស់ចិត្តពីគ្នានោះទេ។ ដូច្នេះក្នុងនាមជាភរិយាសម័យថ្មីគួរអនុវត្តប្រការទាំង ៧ ខាងក្រោមនេះដើម្បីបង្ហាញកាយវិការកាន់តែផ្អែមល្អែមផ្គាប់ផ្គុនចិត្តស្វាមី៖
១. មើលថែខ្លួនឯង៖ នៅពេលដែលអ្នកមើលថែខ្លួនបានល្អ មានន័យថាអ្នកក៏អាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីមើលថែស្វាមីដែរ។
២. ចេះនិយាយកំប្លែងលេង៖ ស្វាមីអាចនឹងនឿយហត់បន្ទាប់ពីបំពេញការងាររកស៊ី ដូច្នេះអ្នកគួរ ចេះនិយាយកំប្លែងលេងជាមួយគាត់ឱ្យបានច្រើន។
៣. លួចថើប៖ ស្វាមីអាចនឹងរំភើបចិត្តចំពោះកាយវិការបែបនេះ។
**៤. ម៉ាស្សាឱ្យគាត់៖** កាយវិការបែបនេះបង្ហាញថាអ្នកចេះបារម្ភ និងមានការយកចិត្តទុកដាក់ខ្ពស់ចំពោះគាត់។
៥. កំដរគាត់ដើរលេង៖ ភាគច្រើនស្វាមីជាអ្នកបបួលមុន ប៉ុន្តែក្នុងនាមជាភរិយាអ្នកក៏អាចចាត់ចែងគម្រោងកំដរគាត់មុនបានដែរ។
៦. ចេះសុំយោបល់៖ ពេលខ្លះអ្នកមិនគួរតាំងខ្លួនជាមនុស្សចេះពេកទេ ត្រូវទុកឱកាសឱ្យស្វាមីជាអ្នកបញ្ចេញគំនិតនិងយោបល់វិញម្តង។
៧. គាំទ្រគាត់៖ ត្រូវបង្ហាញឱ្យគាត់ឃើញថា អ្នកមានការទុកចិត្តនៅរាល់សេចក្តីសម្រេចផ្សេងៗរបស់គាត់៕
ចុចអាន៖ គ្រាន់តែធ្វើរឿងសាមញ្ញៗទាំងនេះក៏អាចជួយឱ្យជីវិតស្នេហាមានសុភមង្គលដែរ