៥ យ៉ាងបញ្ជាក់ថាគូស្នេហ៍ចូលចិត្តធ្វើអី sweet sweet លើ FB ពេលបែកគ្នា ឈឺចាប់រឹតតែខ្លាំង
- 2017-07-13 06:23:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ យ៉ាងបញ្ជាក់ថាគូស្នេហ៍ចូលចិត្តធ្វើអី sweet sweet លើ FB ពេលបែកគ្នា ឈឺចាប់រឹតតែខ្លាំង
គូស្នេហ៍ដែលមិនញញើតនឹងបង្ហាញភាពស្និទ្ធស្នាល ឬភាពផ្អែមល្ហែមនៅតាមបណ្ដាញសង្គមយក្ស ពេលបែកគ្នារឹតតែភាគច្រើនតែងជួបភាពឈឺចាប់ខ្លាំងដូចគ្នា។ ព្រោះហេតុផលទាំង ៥ យ៉ាងខាងក្រោមនេះ
១.មានមិត្តភ័ក្ដិសួរនាំច្រើន
៩៩ ភាគរយអ្នកដែលតែងតែប្រើ Facebook បញ្ចេញអារម្មណ៍ ហើយពេលបែកគ្នាគេនឹងបង្ហោះពីភាពសោកសៅនៅទីនោះ។ ដូចនេះអ្នកស្គាល់គ្នាក៏នឹងសួរនាំពីបញ្ហា និងដើមចមដែលបណ្ដាលឲ្យបែកបាក់គ្នាដែរ នោះហើយដែលធ្វើឲ្យពួកគេឈឺចាប់ ព្រោះរំលឹករឿងចាស់មកវិញ។
**២.បង្ហោះឌឺដងគ្នា**
ប្រសិនបើគូណាមានចិត្តចង់ឈ្នះចាញ់ ឬចង់ឌឺដងឲ្យភាគីគ្នា ពួកគេនឹងព្យាយាមគាស់កកាយរឿងមិនល្អ ដើម្បីបង្ហោះជារូប ឬ status លើ Facebook។ ទង្វើទាំងនេះហើយ ដែលធ្វើឲ្យអ្នកទាំងពីរមានការឈឺចាប់ទ្វេដង។
៣.ខ្មាសគេខ្លាំង
អ្នកដែលចូលចិត្តធ្វើអ្វី sweet sweet លើបណ្ដាញសង្គមយក្សមួយនេះ ព្រោះពេលដែលបែកគ្នាfriends នឹង comment បង្អាប់វិញជាមិនខាន ដែលមូលហេតុនេះហើយធ្វើឲ្យខ្មាសគេសឹងមិនតែបិទ FB ចោល។
៤.ទទួលរងសម្ពាធ
ពេលបែកគ្នាគូណាក៏មានសម្ពាធដែរ តែគូដែលច្រើនបង្ហាញភាពផ្អែមល្ហែមលើបណ្ដាញសង្គម មានសម្ពាធខ្លាំងជាង។ ព្រោះពួកគេត្រូវមិត្តភ័ក្ដិសើចចំអក និងត្រូវគេជីកកកាយរឿងចាស់មកនិយាយនៅចំពោះមុខ។
៥.មានគេឯងដឹងឮច្រើន
ធម្មតាពេលស្រលាញ់គ្នាបង្ហោះរូបភាព និងសារ sweet sweet ពេក ដូចនេះពេលបែកគ្នាប្រាកដជាមានគេដឹងរឿងច្រើនមិនចាញ់ពេលត្រូវគ្នាទេ។ ដោយអ្នកខ្លះធ្វើឲ្យមានរឿងភ្ញាក់ផ្អើលពេញប្រទេសទៀតផង៕
ចុចអាន៖ស្រីៗ ប្រយ័ត្នប្រុសៗប្រើតិចនិកនេះ បោកស្នេហ៍តាមអនឡាញ