ហេតុផល ដែលអ្នក​អាច​មាន​ប្រៀប​លើ​សង្សារ​ចាស់​គេ​បាន

  • 2017-07-19 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រីភាគច្រើន តែងតែ​ខ្វល់​ពីសង្សារចាស់​របស់​សង្សារ​ខ្លួន ភ័យខ្លាចគេ​មក​ដណ្តើម​យក​គាត់ទៅវិញ។ ប៉ុន្តែតើចាំបាច់​ខ្វល់​ធ្វើអ្វី ព្រោះពេលនេះ គាត់ជារបស់​អ្នក​ហើយ។ បើ​អ្នក​កាន់​តែខ្វល់ សង្សារចាស់​នោះ នឹងកាន់​តែមាន​ប្រៀប។ ដូច្នេះ អ្នក​គួរតែគិត​រឿង​វិជ្ជមាន ដើម្បីធ្វើឲ្យ​ចំណង​ស្នេហា​នា​ពេលបច្ចុប្បន្ន​របស់​អ្នក​ទាំង ២ កាន់​តែ​ផ្អែមល្ហែម​។ អ្នក​អាច​និយាយ​ប្រាប់​ខ្លួន​ឯង ៩​ឃ្លា​នេះ ពេល​ចង់​គិត​រឿង​ផ្តេសផ្តាស់​៖​

  ១. «ពេល​នេះ​គាត់​ជា​សង្សារ​ខ្ញុំ​ហើយ​!»

បើ​គាត់​សម្រេច​ចិត្ត​ជ្រើសរើស​អ្នក​ហើយ មាន​ន័យ​ថា​ នាង​គ្រាន់តែ​ជា​អតីតប៉ុណ្ណោះ​។ ពេល​នេះ គាត់​ស្រលាញ់​អ្នក​ មិនមែន​ស្រលាញ់​នាង​ទៀត​នោះ​ទេ។​ អ្នក​គួរ​តែ​គោរព​ការ​សម្រេច​ចិត្ត​របស់​គាត់ ដូច្នេះ​កុំ​គិត​ច្រើន​ពេក​។

២. «វា​គ្រាន់​តែ​ជា​អតីតកាល​»

អតីតកាល គ្រាន់​តែ​ជា​បទពិសោធន៍ ដូច្នេះ​ឈប់​គិត​ពី​វា​ទៀត​ទៅ។ ហើយ​ត្រូវ​ចាំ​ផ្តើម​ជា​ថ្មី ជាមួយ​គាត់ នា​ពេល​ច្ចុប្បន្ន​។

៣. «​ខ្ញុំ​ទុក​ចិត្ត​គាត់​»

ប្រសិន​បើ​អ្នក​នៅ​តែ​ខ្វល់​ពី​សង្សារ​ចាស់​របស់​គេ មាន​ន័យ​ថា អ្នក​មិន​ទុកចិត្ត​គាត់​នោះ​ទេ។ វា​ជា​រឿង​អាក្រក់​មួយ សម្រាប់​ចំណង​ស្នេហា នៅ​ពេល​ដែល​មនុស្ស ២​នាក់ មិន​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​។

៤. «គេ​គ្រាន់​តែ​រាប់​អាន​គ្នា​ធម្មតា​តើ»

ត្រូវ​ចេះ​គិត​ថា មនុស្ស​ម្នាក់ ក៏​អាច​ស្រលាញ់​មនុស្ស​បាន​ច្រើន​នាក់​ដែរ គ្រាន់​តែ​ការ​ស្រលាញ់​នោះ វា​មាន​ភាព​ខុស​ៗ​គ្នា​។ បើ​គាត់​គិត​ថា សង្សារ​ចាស់​របស់​គាត់ អាច​រាប់​អាន​គ្នា​ជា​មិត្តភក្តិ​បាន​ នោះ​អ្នក​ក៏​ត្រូវ​រៀន​ទទួល​ស្គាល់​ថា គេ​គ្រាន់​តែ​ជា​មិត្តភក្តិ​ប៉ុណ្ណោះ​នៅ​ពេល​នេះ ហើយ​អ្នក​ទើប​ជា​សង្សារ​ពិត​ប្រាកដ​។

៥. «ខ្ញុំ​មិន​ខ្លាច​គាត់​ទៅ​រក​គេ​វិញ​ទេ​»

ប្រាប់​ខ្លួន​ឯង កុំ​ឲ្យ​ភ័យ​ខ្លាច! គិត​ច្រើន ពី​សង្សារ​ចាស់​របស់​គេ វា​កាន់​តែ​ធ្វើឲ្យ​អារម្មណ៍​របស់​អ្នក​ ភ័យ​ខ្លាច ហើយ​បាត់​បង់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​។

៦. «​គាត់​មិន​ធ្វើ​អីចឹង​ដាក់​ខ្ញុំ​ទេ! រឿង​ហ្នឹង​ប្រាកដ​ជា​មិន​អាច​អីចឹង​ទេ!»

កុំ​ចេះ​តែ​វិច្ឆ័យ! ព្យាយាម​កុំ​ជឿជាក់ លើ​រូបភាព​ដែល​អ្នក​បាន​ឃើញ​ពេក ព្រោះ​ជួនកាល​វា​មិន​មែន​ជា​រូបភាព​ពិត​នោះ​ទេ​។ មុន​នឹង​កាត់​សេចក្តី​អ្វី​មួយ អ្នក​ត្រូវ​សួរ​នាំ​គេ​ឲ្យ​បាន​ច្បាស់​ជា​មុន​សិន​។

ចុច៖ ១០​សំណួរ ដែល​មនុស្ស​ស្រី​គួរ​សួរ ដើម្បី​ស្វែង​យល់​ពី​សង្សារ​ថ្មី​ថ្មោង​​របស់​ខ្លួន

៧. «​គេ​ប្រាកដ​ជា​នៅ​ជាមួយ​គ្នា​មិន​កើត ទើប​បាន​បែក​គ្នា!»

អ្នក​ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា ប្រាកដ​ជា​មាន​ហេតុផល​ចម្រូង​ចម្រាស់​អ្វី​មួយ​ហើយ បាន​ជា​ពួក​គេ​ទាំង​២ ត្រូវ​ដើរ​ដល់​ផ្លូវ​បំបែក​នោះ​។ អ្នក​ត្រូវ​ជឿជាក់​ថា គេ​ទាំង ២ លែង​សាកសម​នៅ​ជាមួយ​គ្នា​ទៀត​ហើយ​។

ចុច៖ ៥ យ៉ាង​បញ្ជាក់​ថា​គូស្នេហ៍ចូលចិត្ត​ធ្វើអី sweet sweet ​លើ FB ពេល​បែកគ្នា​​ ឈឺចាប់​រឹតតែ​ខ្លាំង

៨. «ហេតុ​អ្វី​ខ្ញុំ​ត្រូវ​ប្រច័ណ្ឌ​​​ ព្រោះ​គាត់​មិន​បាន​ស្រលាញ់​នាង​ផង! នាង​គ្មាន​ឱកាស​បាន​គាត់​ទេ!​»

កុំ​ប្រច័ណ្ឌ! បើ​អ្នក​កាន់​តែ​ប្រច័ណ្ឌ នោះ​សង្សារ​ចាស់​របស់​គាត់ នឹង​កាន់​តែ​បាន​ចិត្ត។ ដូច្នេះ ​ត្រូវ​មាន​អំនួត​ចំពោះ​ខ្លួន​ឯង ហើយ​កុំ​បង្ហាញ​ក្តី​ប្រចណ្ឌ​នោះ​ឲ្យ​គេ​ឃើញ។

ចុច៖ មេរៀន​ជីវិត​ ៥ យ៉ាង​ដែល​អ្នក​បាន​មក​រៀន​ពី​ស្នេហា​ចាស់

៩. «កុំ​ទៅ​ខ្វល់​ច្រើន នាំ​តែ​ខាត​ពេល​ទេ​ព្រោះ​ខ្ញុំ​មាន​សិទ្ធិ​លើ​គាត់​ហើយ​តើ​ពេល​នេះ​»

ត្រូវ​ឧស្សាហ៍​ប្រាប់​ខ្លួន​ឯង​ថា កុំ​ខ្វល់​ច្រើន​ ឈប់​គិត​រឿង​អតីតកាល​របស់​គេ ហើយ​ព្យាយាម​ធ្វើ​អ្វី​ប្លែក​ៗ​ដើម្បី​បង្កើន​ភាព​ផ្អែម​ល្ហែម​វិញ​៕

 ចុចអាន៖ ការ​ពិត​ខ្ញុំ​មិន​ស្មើ​នឹង​សង្សារ​ចាស់​របស់​គេ​ផង

 

ប្រភព៖ Beautyandtips ប្រែសម្រួល៖ ភារី

អត្ថបទពេញនិយម