១០​សំណួរ ដែល​មនុស្ស​ស្រី​គួរ​សួរ ដើម្បី​ស្វែង​យល់​ពី​សង្សារ​ថ្មី​ថ្មោង​​របស់​ខ្លួន

  • 2017-07-19 01:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធម្មតា​ពេល​ស្រលាញ់​គ្នា​ដំបូង​ៗ មនុស្ស​ស្រី​ប្រាកដ​ជា​មាន​សំណួរ​ជា​ច្រើន ចង់​សួរ​សង្សារ​របស់​ខ្លួន​។ ប៉ុន្តែ អ្នក​ត្រូវ​ដឹង​ថា សំណួរ​ខ្លះ​វា​គ្រាន់​តែ​សាមញ្ញ​ៗ ដែល​មិន​អាច​ធ្វើឲ្យ​អ្នក​ដឹង​ពី​ចរឹត​ពិត​របស់​គេ​នោះ​ទេ​។ បើ​ចង់​ស្វែង​យល់​ពីគេ​ឲ្យ​កាន់​តែច្បាស់ សាកសួរ​សំណួរ ១០​នេះ​មើល​៖  

១. តើ​បង​ចូល​ចិត្ត​ទៅដើរ​លែងកន្លែង​ណា ពេល​អូន​អត់​ទៅជាមួយ?

សំណួរ​នេះ អាច​ធ្វើ​ឲ្យ​ស្រី​ៗ ដឹងពី​ចំនូល​ចិត្ត​របស់​ខាង​ប្រុស។ ឧបមា​ថា គេ​ចូលចិត្ត​ទៅ​អាន​សៀវភៅ នោះ​មាន​ន័យ​ថា គេ​ជា​អ្នក​រៀន​សូត្រ​។ បើ​គេ​ចូលចិត្ត​ជុំ​មិត្តភក្តិ​ផឹក មាន​ន័យ​ថា​គេ​អាច​ជា​មនុស្ស​ប្រមឹក​។ ប្រយោជន៍​មួយ​ទៀត​ពី​សំណួរ​នេះ គឺ​បើ​បាត់​គេ អ្នក​ក៏​អាច​ងាយ​រក​ឃើញ​ នៅ​កន្លែង​ទាំង​នោះ​ផង​ដែរ​។

ចុច៖ រឿង​ ៨ យ៉ាង​នឹង​លេច​ឡើង​នៅ​ពេល​នារី​ ស្រឡាញ់​មនុស្ស​ប្រុស​ម្នាក់​ខ្លាំងបំផុត

២. បង​ចូល​ចិត្ត​កូន​ក្មេង​ទេ​?

បើ​អ្នក​គិត​ចង់​បាន​គេ​ជា​គូ​អនាគត សំណួរ​នេះ​ល្អ​បំផុត ព្រោះ​អ្នក​អាច​នឹង​ដឹង​ថា តើ​គេ​ចង់​មាន​កូន​ ឬ​អត់​? ឬ ប្រសិន​បើ​អ្នក​មាន​ប្អូន ឬ ក្មួយ​តូចៗ តើ​អ្នក​អាច​ពឹង​ឲ្យ​គេ​មើល​ថែ​ពេល​មាន​ធុរៈ​ណា​មួយ​បាន ឬ អត់​?

៣. បងចូលចិត្ត​ធ្វើ​ម្ហូបទេ? បង​ឧស្សាហ៍​ជួយ​ធ្វើ​ការ​ងារ​ក្នុង​ផ្ទះ​បាយ​ទេ​?

បើ​គាត់​ឆ្លើយ​ថា ចូលចិត្ត​ដែរ មាន​ន័យ​ថា គាត់​ជា​មនុស្ស​សម័យ​ថ្មី ដែល​មិន​ប្រកាន់​ថា​ការងារ​ចង្ក្រាន្ត​ចាន​ឆ្នាំង​ ជា​រឿង​របស់​មនុស្ស​ស្រី​នោះ​ទេ​។

៤. តើ​យើង​គួរធ្វើ​អី្វ​ខ្លះ ពេល​យើង​នៅ​ជា​មួយ​គ្នា​?

សំណួរ​នេះ អាច​បញ្ជាក់​ថា តើ​គេ​ជា​មនុស្ស​រ៉ូមែន​ទិក ឬ ខិល​ខូច? បើ​គេ​ថា​ចង់​ទៅ​លេង​សមុទ្រ ឬ ចង់​ដើរ​កម្សាន្ត​តាម​តំបន់​ភ្នំ មាន​ន័យ​ថា គេ​ចង់​បង្ហាញ​ភាព​រ៉ូមែនទិក​ហើយ។ ប៉ុន្តែ​បើ​គេ​តប​ថា ចង់​ទៅ​សណ្ឋាគារ​មើល​ទូរទស្សន៍​តែ ២នាក់​អី​វិញ នោះ​អ្នក​ប្រុង​ខ្លួន​ឲ្យ​ហើយ​ទៅ គេ​ប្រាកដ​ជា​មាន​ចេតនា​ចង់​បាន​ខ្លួន​អ្នក​ជា​មិន​ខាន​។

ចុច៖ មូលហេតុ​ដែលធ្វើឲ្យ​មនុស្ស​ប្រុស ចូលចិត្ត​សម្គាល់​ទម្លាប់ ៧ យ៉ាង​របស់​ស្រី​ៗ

៥. តើ​បង​គិត​ថា អូន​គួរ​ធ្វើ​យ៉ាង​ម៉េច ដើម្បី​ឲ្យ​ក្លាយ​ជា​មិត្ត​ស្រី​ដ៏​ល្អ​ម្នាក់​?

ចម្លើយ​របស់​គេ នឹង​ធ្វើ​ឲ្យ​យើង​ដឹង​ថា តើ​គេ​គិត​យ៉ាង​ម៉េច​ចំពោះ​សេចក្តី​ស្នេហា​នេះ​។ យើ​ងក៏​អាច​ដឹង​ថា តើ​គេ​ពិត​ជា​ស្រលាញ់​យើង​ស្មោះ​មែន ឬ គ្រាន់​តែ​ចង់​បាន​ដើម្បី​កំដរ​អារម្មណ៍​ប៉ុណ្ណោះ​។

៦. បើ​បង​ឈ្នះ​ឆ្នោត​ផ្សេង​សំណាង​លុយ​រាប់​លាន​ដុល្លារ តើ​បង​ចង់​យក​វា​ទៅ​ធ្វើ​អ្វី​ខ្លះ​?

វា​គ្រាន់​តែ​ជា​សំណួរ​ឧបមា​ប៉ុណ្ណោះ ប៉ុន្តែ​អ្នក​នឹង​អាច​ដឹង​ពី​គំនិត​បែងចែក​របស់​គេ​។

៧. តើ​បង​មាន​ទម្លាប់​អាក្រក់​អ្វី​ដែរ ឬ ទេ​?

ប្រសិន​បើគាត់​ឆ្លើយ​ថា «មិន​មាន​ទេ» នោះ​មាន​ន័យ​ថា ទម្លាប់​អាក្រក់​របស់​គាត់ គឺ​មិន​និយាយ​ការ​ពិត ព្រោះ​ថា​មនុស្ស​គ្រប់​រូប តែង​តែ​មាន​ទម្លាប់​អាក្រក់ ទោះ​តិច​ក្តី ច្រើន​ក្តី។ សញ្ញា​នេះ ក៏​បង្ហាញ​ថា គេ​កំពុង​លាក់​លៀម​ពីអ្នក​ផង​ដែរ​។ ប៉ុន្តែ​បើ​គាត់​ឆ្លើយ​ថា «មាន» វិញ អ្នក​ក៏​អាច​សម្គាល់ ហើយ​រៀន​សម្រប​សម្រួល​តាម​ផង​ដែរ​។

៨. បង​ដែល​គិត​ទេ​ថា ៥​ឆ្នាំ​ទៀត បង​នឹង​ក្លាយ​ជា​អ្វី​?

ចម្លើយ​របស់​គាត់ នឹង​អាច​ធ្វើឲ្យ​អ្នក​ដឹង​ពី​ផែន​ការ​អនាគត របស់​គាត់។ តែ​បើ​ឆ្លើយ​ថា មិន​ទាន់​បាន​គិត​ទេ មាន​ន័យ​ថា គាត់​មិន​ទាន់​មាន​ផែន​ការ​ណា​មួយ​ជាក់​លាក់​នៅ​ឡើយ​ទេ​។

ចុច៖ សញ្ញា១០យ៉ាង អាចមើលដឹងថា​មិត្តប្រុស​ចង់រៀបការ​ជាមួយអ្នក​មែនទែនហើយ

៩. ប៉ា​ម៉ាក់​របស់​បង ចូលចិត្ត​អ្វី​ខ្លះ​?

យើង​អាច​ដឹង​ថា តើ​គាត់​ជា​មនុស្ស​ដែល​ស្រលាញ់​គ្រួសារ​ ឬ​អត់ ប្រសិន​បើ​គាត់​អាច​ដឹង​ពី​ចំណូល​ចិត្ត​របស់​ប៉ា​ម៉ាក់​គាត់។ គាត់​ជា​កូន​ល្អ ឬ​អត់ ក៏​អ្នក​អាច​ស្វែង​យល់​តាម​សំណួរ​នេះ​បាន​ផង​ដែរ​។

១០. តើ​ស្នេហា​មាន​ន័យ​យ៉ាង​ដូច​ម្តេច ចំពោះ​បង​?

ពេល​សួរ​សំណួរ​នេះ អ្នក​គួរ​តែ​មើល​ភ្នែក​គាត់ ដើម្បី​ឲ្យ​ប្រាកដ​ថា ចម្លើយ​ដែល​គាត់​តប​មក​នោះ ជា​ចម្លើយ​ពិត​។ នេះ​ជា​សំណួរ ដែល​អាច​កំណត់​ទំនាក់​ទំនង​ស្នេហា​របស់​អ្នក​បាន​៕

ចុចអាន៖ ទទួល​ស្គាល់​ទៅ​ថា ពេល​វេលា​កាន់​តែ​យូរ មនោសញ្ចេតនា​កាន់​តែ​សាប​រលាប

ប្រភព៖ Beautyandtips ប្រែសម្រួល៖ ភារី

អត្ថបទពេញនិយម