ដំបូន្មានស្នេហាទាំង ៧ ដែលស្ត្រីគួរដឹង
- 2017-07-13 09:22:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំបូន្មានស្នេហាទាំង ៧ ដែលស្ត្រីគួរដឹង
ស្នេហានឹងមិនក្លាយជារឿងស្មុគស្មាញ ឬឈឺចាប់ដរាបណាអ្នកដឹង និងស្គាល់ច្បាស់ពីវា។ ខាងក្រោមនេះគឺជាដំបូន្មានស្នេហាមួយចំនួនដែលស្រីៗគួរចងចាំដើម្បីឲ្យស្នេហាជោគជ័យ៖
១. បុរសអាចងាយទទួលឥទ្ធិពលពីអ្នកជុំវិញ៖ ជាពិសេសពីមិត្តភ័ក្ដិគាត់តែម្ដងព្រោះគាត់ឲ្យតម្លៃលើមិត្តភាពខ្លាំង។
២. ពេលខ្លះយើងគួរស្ដាប់ពីគំនិតគាត់៖ មុនពេលប្រកែកតបវិញលើរឿងអ្វីមួយ ស្រីៗកុំភ្លេចឲ្យសោះថាយើងគួរស្ដាប់គាត់ខ្លះ។
៣. យើងមិនអាចប្ដូរគាត់បានទេ៖ យល់ល្អគួរតែរៀនទទួលយកចំណុចដែលខុសគ្នាវិញ។
៤. គ្មានបុរសណាចូលចិត្ត Drama ទេ៖ ស្រីៗកុំគិតថា Drama ច្រើនជារឿងល្អឲ្យសោះណា៎។
៥. កុំព្យាយាមដើម្បីគាត់ជ្រុលរហូតភ្លេចខ្លួនឯង៖ តែជំនួសមកវិញត្រូវធ្វើឲ្យគាត់មានអារម្មណ៍ថាមានសំណាងដែលមានអ្នក។
៦. គាត់អាចត្រូវការពេលផ្ទាល់ខ្លួនខ្លះ៖ ទោះគាត់មិននិយាយ តែគាត់នឹងពេញចិត្តបើអ្នកអាចឲ្យគាត់បាន។
៧. ពេលខ្លះគាត់ក៏ត្រូវការស្មាយើងដើម្បីផ្អែកដែរ៖ គ្រប់ប្រុសៗមិនមែនរឹងមាំរហូតទេ។ ពេលខ្លះ គាត់អាចត្រូវការការយកចិត្តទុកដាក់របស់យើង៕
អាន៖ មាន ៥ ចំណុចនេះមានន័យថាអ្នកអាចរៀបការបានហើយ
អាន៖ បច្ចេកវិទ្យាជួយសាងស្នេហាបានលឿន តែក៏អាចឲ្យបែកគ្នាលឿនដែរ