ហេតុផលដែលធ្វើឲ្យស្នេហាដំបូងមិនជោគជ័យ
- 2017-07-16 02:36:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលដែលធ្វើឲ្យស្នេហាដំបូងមិនជោគជ័យ
តើមនុស្សប៉ុន្មានអ្នកដែលជោគជ័យនៅស្នេហាដំបូង? ប្រហែលជាមិនមានច្រើននោះទេពីព្រោះគេមានហេតុផលជាច្រើនដែលធ្វើឲ្យស្នេហាដំបូងកើតឡើងនិងបែកបាក់ទៅវិញ។ ទាំងនេះជាហេតុផលដែលធ្វើឲ្យស្នេហាដំបូងមិនជោគជ័យ៖
១. ខ្វះបទពិសោធន៍ គ្មានបទពិសោធន៍ស្នេហាពីមុនមកមិនសូវយល់ចិត្តដៃគូហើយពេលមានបញ្ហាមិនសូវចេះប្រឈមមុខ ហើយអាចនឹងមើលមនុស្សខុស ព្រោះមនុស្សយើងមានការប្រែប្រួលឆាប់រហ័សណាស់។
២. អារម្មណ៍ងុបងល់មួយឆាវ
ពេលខ្លះស្នេហាដំបូងគ្រាន់តែជាអារម្មណ៍ដែលយើងងុបងល់នឹងនរណាម្នាក់មួយពេល តែអារម្មណ៍មួយនោះក៏បាត់បង់ទៅវិញដោយគ្មានហេតុផល។ វាជាអារម្មណ៍ដឺលរំភើបមួយពេល ដែលស្ថិតក្នុងភាពយុវវ័យមាន។
**៣. មានចិត្តឯករាជ្យ**
មានចិត្តមានះចង់ឈ្នះរៀងខ្លួន មិនចូលចិត្តនៅក្រោមនរណាម្នាក់នោះទេ ព្រោះពីមុនមកធ្លាប់ធ្វើអ្វីដោយមិនមាននរណាហាមឃាត់ គ្មានសម្ពាធពីអ្នកក្រៅ ដូច្នេះពេលដែលមានស្នេហាយើងអាចមានអារម្មណ៍ថាបាត់បង់សេរីភាព។
៤. ចង់ស្គាល់ ចង់យល់
ស្នេហាដំបូងខ្លះគ្រាន់តែជាការចង់ដឹងចង់ស្គាល់របស់យើងតែប៉ុណ្ណោះ វាមិនមែនចេញពីការស្រលាញ់ពិតឡើយ បន្ទាប់ពីយើងបានស្គាល់ហើយយើងក៏បោះជំហានចេញពីវាទៅ។
៥. ខ្វះការតស៊ូ
ប្រហែលពេលនោះយើងមិនទាន់រឹងមាំ មិនទាន់ចេះគ្រប់គ្រងជីវិតខ្លួនឯងគ្រប់គ្រាន់ ដូចច្នេះពេលដែលមានបញ្ហាកើតឡើងយើងឆាប់បោះបង់ ឆាប់ចុះចាញ់ គ្មានភាពរឹងប៉ឹងក្នុងការប្រឈមមុខ។
ប្រហែលជានៅមានហេតុផលជាច្រើនទៀតដែលធ្វើឲ្យយើងបោះបង់ស្នេហាលើកទី១ ប៉ុន្តែអ្វីដែលសំខាន់តើយើងទទួលបានអ្វីខ្លះពីវាក្នុងការអភិវឌ្ឍន៍ខ្លួន។