មាន ៥ ចំណុចនេះមានន័យថាអ្នកអាចរៀបការបានហើយ
- 2017-07-11 04:43:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មាន ៥ ចំណុចនេះមានន័យថាអ្នកអាចរៀបការបានហើយ
«រៀបការ» មិនមែនជារឿងងាយប៉ុន្មានទេព្រោះតែវាមានចំណុចច្រើនដែលទាមទារឲ្យយើងត្រូវតែពិចារណាឲ្យបានដិតដល់។ បើចាំបាច់ ស្រីៗគួរសួរខ្លួនឯងឲ្យច្បាស់ពីចំណុចខាងក្រោមនេះសិន៖
១. ទុកចិត្ត៖ គឺជាការស្មោះសចំពោះគ្នាទៅវិញទៅមកគ្រប់ពេល។ មិនថាអ្នកមានដំណឹងតូច ឬ ធំ សប្បាយ ឬ កើតទុក្ខ គាត់ជាមនុស្សដែលអ្នកនឹកដល់មុនគេ។
២. ក្ដីស្រឡាញ់ដ៏ឥតលក្ខខ័ណ្ឌមួយ៖ ព្រោះគាត់ជាបុរសដែលចាំជួយយើងទៅរកភាពល្អប្រសើរ និងនៅជាមួយយើងរាល់គ្រាលំបាក។
៣. គ្មានគំនិតចង់បែក៖ ទោះបញ្ហាកើតឡើងប៉ុណ្ណា អ្នកតែងព្យាយាមដោះស្រាយដោយមិនគិតរឿងចង់បែបគ្នាឡើយ។
៤. ជីវិតមានលំនឹងហើយ៖ គឺជីវិតអ្នកទាំងពីរតែម្ដងដែលរឹងមាំគ្រប់គ្រាន់ មានការងារពិតប្រាកដ និងមានចំណូលគ្រប់គ្រាន់អាចចាប់ដៃគ្នាសាងគ្រួសារបាន។
៥. ដឹងច្បាស់ថាហេតុអ្វីចង់រៀបការ៖ វាមិនមែនជាការបង្ខំ ឬ ការទទួលបន្ទុកនោះទេ តែវាជាជម្រើសរវាងអ្នកទាំងពីរ។
នេះហើយជាចំណុចរឹងមាំនៃស្នេហារបស់អ្នកទាំងពីរ។ បើមានចំណុចទាំងនេះអស់ហើយ អ្នកគ្មានអ្វីដែលត្រូវនៅស្ទាក់ស្ទើរទេ៕
អាន៖ បច្ចេកវិទ្យាជួយសាងស្នេហាបានលឿន តែក៏អាចឲ្យបែកគ្នាលឿនដែរ
អាន៖ ក្រោយអាយុ២៥ បើមិនបានរៀបការនឹងបុរសប្រភេទនេះ ស្រីៗសុខចិត្តនៅលីវ