បច្ចេកវិទ្យា​ជួយ​សាង​ស្នេហា​បាន​លឿន​ តែ​ក៏​អាច​ឲ្យ​បែក​គ្នា​លឿន​ដែរ

  • 2017-07-11 00:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យើង​អាច​និយាយ​បាន​ថា​បច្ចេកវិទ្យា​ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​ងាយ​ស្រួល​ ប៉ុន្តែ​នេះ​គ្រាន់​តែ​ជា​ជ្រុង​ម្ខាង​ប៉ុណ្ណោះ។ នៅ​ជ្រុង​ម្ខាង​ទៀត​ បច្ចេកវិទ្យាក៏​អាច​ឲ្យ​ស្នេហា​ដ៏​ផ្អែម​ល្ហែម​មួយ​ក្លាយ​ជា​សោះកក្រោះ​បានដែរ៖

១. នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ច្រើន៖ ជួន​កាល​យើង​ឆ្ងល់​ហេតុ​អ្វី​គេ​គ្រាន់​តែ​ Like មិន​ Comment? ហេតុ​អ្វី​គេ​​ផ្ញើ​តែ​ Stickers អញ្ចឹង? ការ​គិត​បែប​នេះ​ច្រើន​វា​នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​កាន់​តែ​ច្រើន​ទាំង​តាម​ពិត​គេ​អាច​មាន​ហេតុ​ផល​អ្វី​មួយ​។ គ្មាន​អ្វី​ប្រសើរ​ជាង​ការ​និយាយ​គ្នា​ផ្ទាល់​ ឬ​ជួប​ផ្ទាល់​នោះ​ទេ។

២. ការ​ផុស​បញ្ចេញ​កំហឹង​ពេល​ខឹង​គ្នា​៖ ​ការ​​ថ្នាំងថ្នាក់​​អាច​កើតឡើង​ចំពោះ​គូស្នេហ៍​ តែ​បើ​អ្នក​យក​កំហឹង​ក្នុង​ចិត្ត​ទាំង​នោះ​មក​បង្ហាញ​ជា​សាធារណៈ​​​ អ្វី​ៗ​នឹង​រឹត​តែ​អាក្រក់​ឡើង។

៣. ​ភ្លេច​ភាព​ពិត​ជាក់​ស្ដែង៖ អ្នក​​បាន​ចំណាយ​ពេល​​កាន់​តែ​ច្រើន​ឡើង​ក្នុង​ការ​លេង​បណ្ដាញ​សង្គម​ តែ​បែរ​ជា​​មិន​ផ្ដល់​តម្លៃ​ទៅ​លើ​ភាព​ពិត​នៅ​ខាង​ក្រៅ​ទៅ​វិញ។ យល់​ល្អ​គួរ​តែ​ចំណាយ​ពេល​ជាមួយ​គ្នា​ឲ្យ​បាន​ច្រើន​ មិន​មែន​ផ្ញើ​តែ​រូប​បេះដូង​ទៅ​មក​ទេ។

៤. ប្រៀបធៀប​ជាមួយ​អ្នក​ដទៃ៖ ​ពេល​ឃើញ​គេ​បង្ហោះ​​ច្រើន​ ​យើង​ក៏​ចាប់​ផ្ដើម​ប្រៀប​ធៀប។ ការ​ធ្វើ​បែប​នេះ​មិន​បាន​នាំ​អ្វី​មក​​ជា​ដុំ​កំភួន​ទេ​ តែ​បែរ​ជា​ធ្វើ​ឲ្យ​យើង​មិន​សប្បាយ​ចិត្ត​ទៅ​វិញ។

៥. ញៀន​នឹង​ Smartphone ខ្លាំង​ជ្រុល៖ សាក​គិត​ទៅ​មើល​ថា​អ្នក​ចំណាយ​ពេល​ចុច​ទូរស័ព្ទ​ប៉ុន្មាន​ម៉ោង​ក្នុង​មួយ​ថ្ងៃ? ការ​ធ្វើ​ដូច​នេះ​គឺ​វា​ងាយ​ណាស់​ក្នុង​ការ​ទាញ​ទំនាក់ទំនង​ស្នេហា​អ្នក​ឲ្យ​ក្លាយ​ជា​ឥត​ន័យ៕

អាន៖ បើ​មិន​ចេះ​ធ្វើ​រឿង​ទាំង​នេះ ប្រយ័ត្ន​បុរស​ល្អៗ​​​របូត​ចេញ​​ពី​ដៃ​បាត់​

អាន៖ បញ្ចប់​ស្នេហា​មិន​មែន​ជា​កំហុស​របស់​អ្នក​ទេ​បើ​មាន​រឿង​ទាំង​នេះ​កើត​ឡើង​

ប្រភព៖ ehow ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម