វិធី​ Chat ដែល​ធ្វើ​ឲ្យ​ប្រុសៗ​មិន​ធុញ​នឹង​ Reply វិញ

  • 2017-07-13 04:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហា​សម័យ​ទំនើប​ ការ​ chatរក​គ្នា​គឺ​ជា​រឿង​សំខាន់ ព្រោះ​ថា​វា​ងាយ​ស្រួល ហើយ​ចំណាយ​តិច។ ការ​ផ្ញើ​សារ​បែប​នេះ​ ពេល​ខ្លះ​ក៏​ធ្វើ​ឲ្យ​គូ​ស្នេហ៍​មាន​អារម្មណ៍​ល្អ តែ​ពេល​ខ្លះ ក៏​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​មួរ​ម៉ៅ​ដាក់​គ្នា​ផង​ដែរ។ អញ្ចឹង​ហើយ​ដើម្បី​កុំ​ឲ្យ​អ្នក​ទាំង​​២​ឈ្លោះ​គ្នា ដោយ​គ្រាន់​តែ​រឿង​ chat នេះ Kanha សូម​លើក​យក​វិធី​ងាយៗ​ ដែល​សុភាព​នារី គួរ​តែ​យល់​ដឹង​ក្នុង​ការ​ chat ទៅ​កាន់​ដៃ​គូ​របស់​ខ្លួន​។

- កុំ​ឆ្លើយ​ពាក្យ​តែ​មួយ​ម៉ាត់​​ ៖​ គេ​ខំ​សួរ​ឡើង​ច្រើន ដល់​ខ្លួន​ឯង​ឆ្លើយ​តប​វិញ ត្រឹម yes, ok, lol ឬដាក់រូបមេដៃមួយ។ គេ​នឹង​មិន​សប្បាយ​ចិត្ត ហើយ​គិត​ថា ប្រហែល​ជា​អ្នក​កំពុង​ធុញ​នឹង​គេ​ទេ​ដឹង។ ដូច្នេះ ទោះ​ខ្ជិល​យ៉ាង​ណា ក៏​គួរ​តែ​សរសេរ ៣ ឬ ៤ ពាក្យ​តប​ទៅ​វិញ​ទៅ​។

- បង្ហាញ​ការ​យកចិត្ត​ទុកដាក់ ៖ សួរ​នាំ​គេ​រហូត ទោះ​បី​ជា​អ្នក​​មិន​អាច​ជួយ​អ្វី​គេ​បាន​ក៏​ដោយ​។ ធ្វើ​បែប​នេះ គេ​នឹង​យល់​ថា អ្នក​ពិត​ជា​​បារម្ភ​ពី​គេ​មែន គ្រាន់​តែ​​អ្នក​​មាន​ហេតុផល​ពិបាក ដែល​មិន​អាច​មក​ជួយ​គេ​បាន​។

- កុំ​ព្យាយាម​បន្លំ​គេ ៖ មានន័យ​ថា កុំ​ព្យាយាម​ផ្លាស់​ប្តូរ​ទម្លាប់​នៃការសរសេរ​​​សារ ព្រោះ​ថា​គេ​អាច​យល់​ថា អ្នក​ដទៃ​យក account របស់​អ្នក​ទៅ​ប្រើ ហើយ​គេ​ក៏មិនសូវ​ទុក​ចិត្ត​ដែរ។

-​ កុំ​ផ្ញើរ​ប្រលោកម​លោក​ឲ្យ​គេ​មើល​​​ ៖ ប្រុស​ៗ​មិន​ចូល​ចិត្ត​អាន​អ្វី​ដែល​វែង​ពេក​នោះ​ទេ។​ ដូច្នេះ អ្នក​មិន​គួរ​សរសេរ​ពាក្យ​វែង​ជ្រុល ឬ ក៏​ផ្ញើ​រឿង​ប្រលោម​លោក​ឲ្យ​គេ​មើល​នោះ​ទេ។ ចង់​ប្រាប់​រឿង​អី​ដល់​គេ គួរ​តែ​ចាំ​ពេល​ជួប​មុខ​ផ្ទាល់​ចាំ​និយាយ ក៏​បាន​។

- ត្រូវ​ចេះ​ធ្វើ​កំប្លែងៗ ​៖ ការ​ផ្ញើ​សារ ឬ chat រក​គ្នា គឺ​ដើម្បី​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់ ហើយ​ក៏​ដើម្បី​បង្កើន​ភាព​រីករាយ។ ដូច្នេះ ក្នុង chat គួរ​ចេះ​ប្រើ​ពាក្យ​របៀប​លេងសើច ឬ send sticker ណា​ដែល​ cute cute កំប្លែង​ៗ​ ទៅ​កាន់​ដៃ​គូ​អ្នក​។ ពេល​គេ​បាន​ឃើញ​វា គេ​នឹង​យល់​ថា អ្នក​ពិត​ជាគួរឲ្យ​ស្រលាញ់​មែន​។

- គិត​វិជ្ជមាន​​ ៖ បើ​ពេល​ខ្លះ គេ seen ហើយ​អត់​បាន​ reply មក​ភ្លាម​ទេ ចូរ​កុំ​គិត​រឿង​អវិជ្ជមាន​ច្រើន​ពេក។ គួរ​តែ​ប្តូរ​មក​គិត​ថា គេ​ប្រហែល​ជារវល់​ហើយ បាន​ជា​មិន​ឆ្លើយ​បែប​នេះ។ ហើយ​ក៏កុំ​យក​ពេល​ចាំ​មើល​សារ​របស់​គេ​ ព្រោះ​ថា​កាន់​តែ​ចាំ វា​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​កាន់​តែយូរ។

- សួរ​សំណួរ​ពី​ខ្លួន​គេ​ឲ្យ​បាន​ច្រើន​​​​ ៖ មនុស្ស​ប្រុស ក៏​ត្រូវការ​ការ​យកចិត្ត​ទុក​ដាក់​ពី​មនុស្ស​ស្រី​ផង​ដែរ។ ដូចនេះ អ្នក​គួរ​តែ​សួរ​សំណួរ​ដែល​ទាក់​ទង​នឹងគេ​ឲ្យ​បាន​ច្រើន ជា​ជាង​ការ​រអ៊ូររទាំ​ពី​រឿង​ខ្លួន​ឯង​។

- កុំ​ព្យាយាម​ផ្ញើ​សារ​ពេល​គេ​កំពុង​រវល់ ​​៖ បើ​​អ្នក​ដឹង​​ថា ពីម៉ោង​នេះ ដល់​ម៉ោង​នេះ គេ​ធ្វើ​ការ ដូច្នេះ​អ្នក​គួរ​ជៀស​វាងកុំ​ផ្ញើ​សារ​ចន្លោះ​ម៉ោង​ហ្នឹង លុះ​ត្រា​តែ​មាន​ការ​សំខាន់​ខ្លាំង។ ​

-​ កុំ​សួរ​សំណួរ​របៀប​សង្ស័យ ៖ វា​មិន​ខុស​ទេ សម្រាប់​ស្រីៗ​ដែល​ស្រលាញ់​សង្សារ​ខ្លួន ហើយ​តែងតែ​សង្ស័យ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ សួរ​តែ​សំណួរ​របៀប​សង្ស័យ​ក្នុង chat នោះ សង្សារ​របស់​អ្នក​នឹង​មាន​អារម្មណ៍មិន​ល្អ​ ហើយ​លើក​ក្រោយគេ​គ្រាន់តែ​ឃើញ chat របស់​អ្នក​ គេ​ក៏លែងចង់​បើក​មើល​តែម្តង៕  

 ចុចអាន៖ មក​យល់​​អត្ថន័យ​​ពាក្យ​កាត់​ពេញ​និយម​ ៣៥ពាក្យ កុំ​ឲ្យ​ក្រញាញ់​ខួរ​ពេល Chat

៨​យ៉ាង​​គួរ​ដឹង​ កុំ​ឱ្យ​មាន​បញ្ហា​ ពេល​លេង​​បណ្ដាញ​សង្គម​

ប្រភព៖ Beautyandtips ប្រែសម្រួល៖ ភារី

អត្ថបទពេញនិយម