ភេសជ្ជៈ៥ប្រភេទមិនគួរផឹកសោះពេលមករដូវ ធ្វើឲ្យមុខឆាប់ចាស់ជាងអាយុដល់ទៅ១០ឆ្នាំ
- 2021-10-21 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភេសជ្ជៈ៥ប្រភេទមិនគួរផឹកសោះពេលមករដូវ ធ្វើឲ្យមុខឆាប់ចាស់ជាងអាយុដល់ទៅ១០ឆ្នាំ
អំឡុងពេលមករដូវ អ្នកគួរចៀសវាងនូវភេសជ្ជៈប៉ុន្មានមុខនេះ ព្រោះធ្វើឲ្យមុខឆាប់ចាស់បាន។
១. ទឹកដោះគោ យ៉ាអួរ និងភេសជ្ជៈជាតិស្ករខ្ពស់
លោកវេជ្ជបណ្ឌិត Rocio Sale-Whalen មកពីញ៉ូវយ៉ក សហរដ្ឋអាមេរិចឲ្យដឹងថា ការញ៉ាំទឹកដោះគោច្រើនក្នុងអំឡុងពេលមករដូវមិនបានផ្តល់គុណប្រយោជន៍ទេ ផ្ទុយទៅវិញមានតែទុក្ខទោស។ លើសពីនេះ យ៉ាអួរ និងភេសជ្ជៈផ្អែមប្រភេទ Smoothies សុទ្ធតែបន្ថែមស្ករសិប្បនិម្មិតដើម្បីបន្ថែមជាតិផ្អែម ធ្វើឲ្យប៉ះពាល់ដល់ការហើមពោះ និងអារម្មណ៍ប្រែប្រួលផងដែរ។ មិនត្រឹមអត់ល្អក្នុងអំឡុងពេលមករដូវទេ បើសិនជាញ៉ាំរយៈពេលយូរ នឹងប៉ះពល់សុខភាព ដូចជាកើតជំងឺទឹកនោមផ្អែម និងធាត់ផងដែរ។
២. ភេសជ្ជៈមានទឹកកក
ប្រសិនបើអ្នកផឹកភេសជ្ជៈមានដាក់ទឹកកក វាងាយធ្វើឲ្យលំហូររុញច្រានដល់ប្រព័ន្ធ endocrine ដែលធ្វើឲ្យមានការឈឺចាប់ខុសធម្មតាដល់ស្បូន។
៣. តែចាស់
មនុស្សជាច្រើនចូលចិត្តផឹកតែចាស់ ដោយសារគិតថាអាចបំបាត់ការស្រ្តេស និងបំបាត់ការស្រេកទឹក។ តែបើនិយាយពីគុណប្រយោជន៍ដល់សុខភាពវិញ វាមិនមែនជាជម្រើសល្អឡើយ។ ហេតុផល ដោយសារតែសារធាតុមួយចំនួននៅក្នុងតែប្រតិកម្មជាមួយសារធាតុមួយចំនួនក្នុងម្ហូបអាហារ ដែលងាយកាត់បន្ថយការស្រូបយកជាតិដែក។ ផ្ទុយទៅវិញ សម្រាប់ស្រ្តីក្នុងពេលមករដូវ ត្រូវការអាហារបំប៉នជាតិដែកដោយសារការបាត់បង់ឈាម និងស្លេកស្លាំង។ លើសពីនេះ ធ្វើឲ្យតឹងទ្រូង អស់កម្លាំង ផងដែរ។
៤. គ្រឿងស្រវឹង
វារំខានដល់អូវុល ឬអ័រម៉ូននៅក្នុងរាងកាយ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ការមករដូវ។ លើសពីនេះ ធ្វើឲ្យអ្នកចាស់មុនអាយុ ប៉ះពាល់សុខភាព វិលមុខ និងរលាកក្រពះពោះវៀនផងដែរ។
៥. កាហ្វេ
មូលហេតុដោយសារ កាហ្វេធ្វើឲ្យអ័រម៉ូនអ៊ីស្រ្តូសែនក្នុងរាងកាយកើតឡើងលឿនជាងមុន ដែលនាំឲ្យដំណើរការនៃការភាពចាស់របស់ស្បូននិងអូវែក៏កើតឡើងមុនផងដែរ។ ជាលទ្ធផល វានឹងធ្វើឲ្យអ្នកចាស់មុនអាយុផងដែរ បើផឹកក្នុងអំឡុងពេលមករដូវ។