បញ្ចប់​ស្នេហា​មិន​មែន​ជា​កំហុស​របស់​អ្នក​ទេ​បើ​មាន​រឿង​ទាំង​នេះ​កើត​ឡើង​

  • 2017-07-10 03:26:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ច្បាប់​មួយ​ក្នុង​រឿង​ស្នេហា​គឺ​ថា​វា​គួរ​តែ​ជា​រឿង​​សប្បាយ​ចិត្ត​ និង​​មាន​សុភមង្គល។ វា​មិន​មែន​ជា​អ្វី​ដែល​ត្រូវ​ឲ្យ​យើង​​កើត​ទុក្ខ​ទេ។ ស្រី​ៗ​ បើ​អ្នក​កំពុង​ជួប​រឿង​ទាំង​នេះ​ក្នុង​​ទំនាក់ទំនង​ស្នេហា​នោះ​ វា​មិន​មែន​ជា​កំហុស​របស់​អ្នក​ទេ​ក្នុង​ការ​និយាយ​ថា​ « Good bye » នោះ៖

១. ​មិន​សប្បាយ​ចិត្ត​នឹង​ស្នេហា​នេះ​សោះ៖ ​តែង​មាន​អារម្មណ៍​ថា​ធុញ​ ពិបាក​ចិត្ត​ ឬ​មាន​បន្ទុក​ជា​ប្រចាំ​។ វា​ច្បាស់​ហើយ​ថា​ស្នេហា​នេះ​មិន​សក្ដិសម​នឹង​អ្នក​ទេ។​

២. មិន​អាច​ធ្វើ​ជា​ខ្លួន​ឯង​បាន៖ ជួន​កាល​ដោយ​សារ​គាត់​ទាមទារ​ខ្ពស់​ពេល​ ​យើង​ត្រូវ​សម្ដែង​ជានិច្ច​ពេល​នៅ​​​មុខ​គាត់។ ​

៣. គ្រប់គ្រង​ជ្រុល៖ មិន​ថា​និយាយ​ទូរស័ព្ទ​ ឬ លេង​ទំនាក់ទំនង​សង្គម​អី​នោះ​ទេ​គឺ​សួរ​នាំ​គ្រប់​យ៉ាង និង​គ្រប់​ពេល​តែ​ម្ដង។

៤. ប្រច័ណ្ឌ​ជ្រុល៖ នេះ​មិន​មែន​ជា​ស្នេហា​ទេ​ តែ​វា​ជា​បន្ទុក​ទៅ​វិញ។

៥. មិន​ឲ្យ​តម្លៃ​យើង​សោះ៖ មិន​ថា​យើង​ទទួល​ជោគជ័យ​អ្វី​គឺ​គាត់​មិន​ដែល​សាទរ​​ឡើយ។

៦. បើ​រឿង​រៀប​ចំ​គម្រោង​អនាគត​វិញ​គឺ​ចប់​តែ​ម្ដង​៖ ព្រោះ​មិន​ដែល​បាន​និយាយ​ ឬ​ពិភាក្សា​អ្វី​ពី​គម្រោង​អនាគត​ទាល់​តែ​សោះ។

ទាំង​នេះ​ហើយ​ជា​ចំណុច​ដែល​អ្នក​មិន​គួរ​ទ្រាំ​ទ្រ​នោះ​ទេ​ព្រោះ​វា​នាំ​ឲ្យ​មាន​ទម្ងន់​លើស​ដើម។ ការ​​ដើរ​ចេញ​​គឺ​ជា​ការ​ប្រសើរ​បំផុត៕

អាន៖ នៅ​ពេល​គេ​មិន​ស្រលាញ់​​យើង​ពិត​ប្រាកដ មាន​ន័យ​ថា​យើង​មាន​ឱកាស​​ដើម្បី​​រក​​សុភមង្គល​ផ្សេង

អាន៖ ពេល​ស្រលាញ់​គ្នា កុំ​ស្អី​ក៏​យក​មក​បង្ហោះ Facebook ពេល​បែក​គ្នា​ក៏​ដូច​គ្នា

អាន៖ ភ្ញាក់​​ខ្លួន​​ឡើង!​ ៥​ វិធី​ដើម្បី​កាត់​ចិត្ត​ពី “អ្នក​មាន​ម្ចាស់”

ប្រភព៖ Brightside ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម