ផលវិបាក​នៅ​ពេល​ដែល​អ្នក​លង់​ស្នេហ៍​លើ​មិត្តភ័ក្ដិ​ខ្លួន​ឯង

  • 2017-06-23 07:26:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ស្រឡាញ់​មនុស្ស​ម្នាក់​មិន​ខុស​ទេ ព្រោះ​វា​ជា​រឿង​ធម្មជាតិ តែ​អ្វី​ដែល​សំខាន់​នោះ អ្នក​ស្រឡាញ់​នរណា? បើ​អ្នក​ស្រឡាញ់​មនុស្ស​ដែល​មិន​គួរ​ស្រឡាញ់​វា​ក៏​ពិបាក​ដែរ ហើយ​ជា​ពិសេស​មិត្តភ័ក្ដិ​ខ្លួន​ឯង​តែ​ម្ដង ព្រោះ​វា​អាច​មាន​ផល​លំបាក​ដូចជា៖

១. អ្នក​ពិបាក​នឹង​សារភាព ៖ ពិបាក​ហា​មាត់​អត់​នៅ​ពេល​ដែល​ម្នាក់​នោះ​ជា​មិត្ត​របស់​យើង? ស៊ូ​ស្រឡាញ់​អ្នក​ផ្សេង​ព្រោះ​ពេល​ដែល​ប្រាប់​គេ ក៏​មិន​មាន​អារម្មណ៍​ទើសទាល់​ដូច​មិត្តភ័ក្ដិ​ខ្លួន​ឯង​ដែរ។

រូបតំណាង

**២. គ្មាន​អ្វី​ជា​អាថ៌កំបាំង ៖** ពេល​នៅ​ជា​មិត្តភ័ក្ដិ​ពេល​មិន​សប្បាយ​ចិត្ត ពេល​មាន​រឿង​អី​ក៏​ប្រាប់​គ្នា ដូច្នេះ​អ្វី​ក៏​ដឹង​ពី​គ្នា​ អ្វី​ក៏​យល់​ពី​គ្នា។

៣.ម្ខាង​ទៀត​ពិបាក​នឹង​ទទួល​យក ៖ វា​ពិត​ជា​មិន​ទម្លាប់​នោះ​ទេ​នៅ​ពេល​ដែល​មិត្ត​ស្និទ្ធស្នាល​ ហើយ​មក​ជា​គូ​ស្នេហ៍​នោះ ដូច្នេះ​ពេល​ខ្លះ​សុខចិត្ត​មិន​ឲ្យ​មាន​រឿង​នោះ​កើត​ឡើង​តែ​ម្ដង​ទោះ​បី​គេ​អាច​មាន​ចិត្ត​ខ្លះ​ក៏​ដោយ។

​៤. ពិបាក​នឹង​មើល​មុខ​គ្នា ៖​ ពេល​ដែល​មាន​បញ្ហា​អី​កើត​ឡើង​ប្រហែល​ជា​មិត្តភាព​នោះ​លែង​ដូច​មុន​ហើយ អ្នក​អាច​នឹង​លែង​និយាយ​ជាមួយ​គាត់​បើ​គាត់​បដិសេធ​អ្នក។ ម្យ៉ាង​ទៀត​ពេល​ដែល​ក្លាយ​ជា​ស្នេហា​ហើយ បែកបាក់​គ្នា​វិញ​ក៏​មិន​អាច​ងាយ​ស្រួល​រាប់​អាន​គ្នា​វិញ​ដែរ។

រូបតំណាង

៥. បាត់​បង់​មិត្ត​ដែល​យល់​ចិត្ត​ម្នាក់​ ៖ ពេល​ដែល​មាន​រឿង​កើត​ឡើង​ ប្រហែល​ជា​អ្នក​មាន​អារម្មណ៍​ថា​ស្ដាយ​ក្រោយ​នៅ​ពេល​ដែល​ស្រឡាញ់​មិត្តភ័ក្ដិ​ខ្លួន​ឯង ព្រោះ​ពេល​ដែល​នៅ​ជា​មិត្ត​អ្នក​អាច​មាន​មនុស្ស​ម្នាក់​នៅ​ក្បែរ​អ្នក ហើយចាំ​ស្ដាប់​អ្នក មិន​ដូច​ពេល​នេះ ពិបាក​ចិត្ត​រៀង​ខ្លួន៕

ប្រភព៖ Youqueen ប្រែ​សម្រួល៖ ផេង ផលធិតា