ដល់ពេលណាមួយ អ្នកណាក៏ត្រូវចេះរៀនដោះដៃចេញ ដើម្បីឲ្យបេះដូងបានស្ងប់
- 2017-06-22 07:50:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដល់ពេលណាមួយ អ្នកណាក៏ត្រូវចេះរៀនដោះដៃចេញ ដើម្បីឲ្យបេះដូងបានស្ងប់
ពេលវេលាកន្លងផុតទៅ ពួកយើងក៏រៀនចេះវិធីដោះដៃទម្លាក់ចោលនរណាម្នាក់ វត្ថុអ្វីមួយដើម្បីខ្លួនឯង។ មិនមែនតែដោយសារយើងផ្លាស់ប្ដូរចិត្ត ក៏មិនមែនដោយសារយើងចង់សាកអ្វីប្លែក គ្រាន់តែយើងព្រមទទួលស្គាល់ថាខ្លួនអស់កម្លាំង និងជាអ្នកចាញ់ក្នុងការប្រកួតមនោសញ្ចេតនា។
ដល់ពេលណាមួយនៅក្នុងជីវិតនេះ អ្នកស្រាប់តែដឹងតែខ្លួនឯងមិនមែនជាខ្លួនឯងទៀត។ អ្នកស្រាប់តែមានអារម្មណ៍ថាអ្វីៗនៅជុំវិញខ្លួន អ្វីដែលអ្នកធ្លាប់ចង់បានបំផុត ហាក់ដូចជាលែងសំខាន់ទៀត។ អ្នកចង់ប្រលែងទាំងអស់ ហើយគេងដោយមិនគិតអ្វីទៀត។ ហេតុអ្វីចាំបាច់ត្រូវធ្វើបាបខ្លួនឯង?
បើសិនជាអ្នកដើរលើវិថីមួយយ៉ាងយូរ តែគ្មានអ្វីផ្លាស់ប្ដូរ គួរតែផ្លាស់ប្ដូរទិសដៅ។ បើសិនជាស្រលាញ់មនុស្សម្នាក់ខ្លាំង តែគេនៅតែធ្វើឲ្យអ្នកឈឺ គួរតែរកវិធីដោះដៃពីគេ ដោះដៃចេញដើម្បីឲ្យបេះដូងបានស្ងប់។
នៅលើលោកនេះ អ្វីដែលកាន់តែចាប់អារម្មណ៍ កាន់តែជ្រាលជ្រៅ កាន់តែឈឺចាប់។ អ្វីដែលដិតដាមនៅក្នុងចិត្តហើយ គឺត្រូវចំណាយពេលច្រើនទើបបោះបង់បាន។ មុនពេលយើងបោះបង់បាន ម្នាក់ៗសុទ្ធតែព្យាយាមរស់នៅជាមួយវាទាំងតុកសិច។ ទុកឲ្យវាធ្វើទុក្ខបុកម្នេញ ដូចយកអំបិលមកដុះលើមុខរបួស។
ពេលខ្លះយើងមិនគួររើបម្រាស់ក្នុងភាពឈឺផ្សារនោះទេ តែត្រូវតែរកច្រកចេញដើម្បីខ្លួនឯង បើសិនជានៅជាមួយវាលែងបានសុខទៀតហើយ៕