ស្រីៗពូកែអៀន តែហ៊ាន crush លើមនុស្សប្រុស តែងធ្វើឫកបែបនេះគ្រប់គ្នា
- 2017-06-23 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗពូកែអៀន តែហ៊ាន crush លើមនុស្សប្រុស តែងធ្វើឫកបែបនេះគ្រប់គ្នា
មនុស្សស្រីដែលពូកែអៀន តែហ៊ាន crush លើបុរស ចូលចិត្តធ្វើឫកពា ១២ យ៉ាងខាងក្រោមនេះខ្លាំងបំផុត។ តើឫកពាទាំងនោះមានអ្វីខ្លះទៅ? អានសេចក្ដីលម្អិតនេះទៅ៖
១.ស្រីៗដែលលួចស្រលាញ់គេ តែងលួចសម្លឹងមើលគេជាញឹកញាប់ តែដល់ពេលគេទាន់គេចមុខចេញយ៉ាងលឿន ហើយធ្វើឫកដូចគ្មានរឿងអីកើតឡើង។
២.រង់ចាំគេឲ្យមកនិយាយជាមួយខ្លួនស្ទើរដាច់ខ្យល់ តែដល់ពេលគេមកមែនទែនបានត្រឹមចំហមាត់ លេបពាក្យក្នុងចិត្តចូលក្នុងពោះវិញអស់។
**៣**.ចាំស្ទាក់ផ្លូវដើម្បីឲ្យ crush និងយើងបានឃើញមុខគ្នាទៅវិញទៅមក ទោះមួយភ្លែតក៏អស់ចិត្តដែរ។
៤.ឧស្សាហ៍ទៅក្រវែលម្ដុំៗកន្លែង crush ធ្វើការ ដើម្បីបានឃើញមុខគេ។
៥.ឲ្យតែឃើញ crush ទោះនៅពីមុខ,ពីក្រោយ ឬចំហៀង គឺចោលភ្នែកទៅរហូត រួចមើលឲ្យហួសគេបន្តិច កុំឲ្យគេចាប់បាន។
៦.បើតាម online ហ៊ាននិយាយច្រើន តែពេលជួបមុខអត់ហ៊ានឆ្លើយឆ្លងសូម្បីមួយម៉ាត់។
៧.ពេលមាន crush នៅក្បែរនិយាយអ្វីក៏ឆ្គង ឬរដិបរដុប និងមិនហ៊ានងើយមុខសម្លឹងទៅគេ។
៨.បើនៅសុខៗ crush មកនិយាយជាមួយ បេះដូងលោតញាប់ជាងម៉ាស៊ីនដេរទៅទៀត។
៩.ព្យាយាមរកគ្រប់វិធី ដើម្បីឲ្យបាននៅជិតគេ តែបែរជាមិនឲ្យគេដឹងខ្លួន។
១០.ក្នុងខ្លួនឡើងកម្ដៅភ្លាមៗ ហើយដៃជើងឡើងញ័រអស់ហើយ ពេលបានគេនៅក្បែរ។
១១.ពេលគេដើរកាត់មុខ ព្យាយាមធ្វើអ្វីឲ្យលេចធ្លោ ដើម្បីឲ្យគេចាប់អារម្មណ៍។
១២.បើមានគេបង្អាប់ជាមួយ crush ក្នុងចិត្តរំភើបស្ទើរហោះ តែនៅចំពោះមុខបានត្រឹមមុខក្រហម៕
ចុចអាន៖មុនដាក់ចិត្តស្រឡាញ់ ស្រីៗគួរឆ្លើយសំណួរ ៦ នេះសិន