មនុស្សស្រីមានសុភមង្គលឬអត់ គឺអាស្រ័យលើការចេះមើលមនុស្ស
- 2017-06-21 07:09:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សស្រីមានសុភមង្គលឬអត់ គឺអាស្រ័យលើការចេះមើលមនុស្ស
ខ្ញុំស្គាល់មិត្តភ័ក្ដិស្រីម្នាក់ រវាងយើងទាំងពីរស្និទ្ធគ្នាគ្រាន់បើ គ្រប់គ្រាន់ដើម្បីឲ្យនាងចែករំលែកនឹងខ្ញុំនូវរឿងមនោសញ្ចតនារបស់នាងជាមួយសង្សារនាង។ តាមអ្វីដែលនាងនិយាយ មនុស្សមុន និងក្រោយពេលស្រលាញ់គ្នាគឺខុសគ្នាដូចមេឃនិងដី។
កាលពីមុន នៅពេលដែលទើបតែសាសងគ្នា ឬហៅឲ្យងាយយល់ គឺពេលនៅញ៉ែគ្នា គេធ្វើខ្លួនដូចជាសុភាពបុរសពិតប្រាកដ អត់ជក់បារី អត់ញ៉ាំស្រាបៀរ ហើយក៏មិនដើរដាច់យប់ក្រោយចេញពីធ្វើការដែរ។ និយាយរួមគឺជាបុរសមួយរូបដែលនារីស្រមៃចង់បាន។
យ៉ាងណាក៏ដោយ មិនយូរប៉ុន្មានក្រោយព្រមស្រលាញ់គ្នា មិត្តភ័ក្ដិខ្ញុំទើបហួសចិត្តពីចរិតអន់ទាំងប៉ុន្មានរបស់មិត្តប្រុសនាង។ នាងបន្លប់ចិត្តខ្លួនឯងថា ដោយសារតែស្រលាញ់ អាចទទួលបានទាំងអស់ ឬក៏ដោយសារស្រលាញ់ មិត្តប្រុសនាងអាចផ្លាស់ប្ដូរបាន។ បន្ទាប់មក នៅពេលដែលរៀបការហើយ ជីវិតដែលធ្លាប់ស្រមៃថានឹងទទួលបានសុភមង្គលនោះ បែរក្លាយជាខ្មៅងងឹត។ ដោយសារអ្វី? ដោយសារតែបុរសម្នាក់នោះពេលនេះលែងព្យាយាមយកចិត្តនាងហើយ ព្រោះពេលនេះ នាងគឺជាប្រពន្ធពេញច្បាប់របស់គេ។
ដោយសារតែបុរសម្នាក់នោះ ដឹងថាខ្លួនមានអត្តចរិតអាក្រក់ទាំងនេះហើយ តែមិត្តខ្ញុំនៅតែទទួលយកបាន។ អ៊ីចឹងមានមូលហេតុអីត្រូវផ្លាស់ប្ដូរ? ដើមឡើយ បុរសគឺដូចនេះឯង អ្នកថយមួយជំហាន គេនឹងឡើងមួយជំហាន។
នៅពេលមិត្តខ្ញុំសួរខ្ញុំថា នាងខុសត្រង់ណា ខ្ញុំបានប្រាប់ថានាងខុសតាំងពីដំបូងម្ល៉េះ។ នាងខុសដោយសារនាងអនុញ្ញាតឲ្យខ្លួនឯងរំពឹងថាគេនឹងផ្លាស់ប្ដូរតាមពេលវេលា។ រីឯជាក់ស្ដែងគឺវាបញ្ច្រាស់មកវិញ។
គេតែងនិយាយថា មនុស្សស្រីសំណាងនឹងរកបានប្ដីល្អម្នាក់ស្រលាញ់ថ្នាក់ថ្នម យល់ពីយើង បារម្ភពីយើង។ ប៉ុន្តែជ្រើសរើសបែបណាមិនមែនអាស្រ័យលើសំណាងទាំងអស់នោះឡើយ តែត្រូវមើលថាស្រីម្នាក់នោះចេះមើលមនុស្សឬអត់។ បើឃើញថាមិនស័ក្ដិសមតាំងពីដំបូង គួរតែដោះស្រាយឲ្យដាច់ស្រេច។ កុំរំពឹង កុំធ្វើទុក្ខបុកម្នេញ យប់យូរសុបិនច្រើន ហើយចុងបញ្ចប់លទ្ធផលគឺយើងជាអ្នករែក។ កុំដោយសារការសប្បាយពេលដំបូងតែបន្តិច រងទុក្ខវេទនាមួយជីវិតទៅថ្ងៃក្រោយ៕
មានសញ្ញាទាំង៤នេះ បញ្ជាក់ថាគេលែងស្រលាញ់យើងហើយ
សញ្ញាទាំង ៦ យ៉ាងដែលបញ្ជាក់ថាអ្នកកំពុងតែស្ថិតក្នុងទំនាក់ទំនងស្នេហាដ៏អាក្រក់មួយ