សញ្ញា​ទាំង​ ៦ យ៉ាង​ដែល​បញ្ជាក់​ថា​អ្នក​កំពុង​តែ​ស្ថិត​ក្នុង​ទំនាក់​ទំនង​​ស្នេហា​ដ៏​អាក្រក់​មួយ

  • 2017-05-19 08:03:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មាន​នរណា​ម្នាក់​ចង់​ឲ្យ​ស្នេហា​ខ្លួន​មាន​រឿង​មិន​ល្អ​កើត​ឡើង​នោះ​ទេ​ ប៉ុន្តែ​ពេល​ខ្លះ​យើង​មិន​អាច​ឃាត់​វា​ជាប់​នោះ​ទេ​ ព្រោះ​អ្វី​ដែល​គង់​នឹង​មក​ វា​នឹង​មក។ បើ​សិន​ជា​អ្នក​ឃើញ​សញ្ញា​ទាំង​នេះ​ នោះ​បញ្ជាក់​ថា​អ្នក​កំពុង​នៅ​ក្នុង​ទំនាក់​ទំនង​ស្នេហា​ដ៏​អាក្រក់​មួយ​ហើយ ៖

១. អស់​កម្លាំង​ចំពោះ​ស្នេហា ៖ អ្នក​មាន​អារម្មណ៍​មិន​ចង់​និយាយ​ មិន​ចង់​បញ្ចេញ​សកម្មភាព​អី​ទាំង​អស់ គឺ​ចង់​នៅ​ស្ងប់​ស្ងាត់​ សម្រាក​ ហើយ​គឺ​រក្សា​​គម្លាត​ខ្លួន​ឯង​ពី​ស្នេហា។

រូបតំណាង

**២. អស់​ការ​គោរព ៖** អ្នក​ទាំង​ពីរ​ចាប់​ផ្ដើម​ឆ្មើង​ឆ្មៃ​ដាក់​គ្នា ហើយ​និយាយ​ក៏​មិន​សូវ​ជា​រម្យទម​ ហើយ​និយាយ​​ពាក្យ​ចេញ​មក​តាម​តែ​កំហឹង គ្មាន​គិត​អី​នោះ​ឡើយ។

៣. ឈ្លោះ​គ្នា​កាន់​តែ​ច្រើន​ទៅ​ៗ ៖ ការ​ខ្វែង​គំនិត​គ្នា​កាន់​តែ​កើន​ឡើង ហើយ​មាន​រឿង​ជា​ញឹកញាប់​ ទោះ​បី​ពេល​ខ្លះ​គ្មាន​រឿង​អី​ធំដុំ​កើត​ឡើង​ក៏​ដោយ ក៏​មាន​រឿង​ឈ្លោះ​គ្នា​ដែរ។

៤. ស្ងៀម​ស្ងាត់ ៖ ទំនាក់​ទំនង​អ្នក​កាន់​តែ​ស្ងប់ស្ងាត់​ គ្មាន​អី​ត្រូវ​ជជែក​គ្នា​ ហើយ​គ្មាន​ភាព​រីករាយ​ និង អ៊ូអរ​ ទោះបី​ជា​អ្នក​នៅ​ជាមួយ​គ្នា​ក៏​ដោយ ក៏​អ្នក​នៅ​តែ​មាន​អារម្មណ៍​ថា​ឯកា។

៥. យក​ត្រូវ​រៀង​ខ្លួន ៖ ពេល​ដែល​មាន​រឿង​កើត​ឡើង​ អ្នក​ទាំង​ពីរ​តែងតែ​ព្យាយាម​ការពារ​ខ្លួន​ឯង​ ហើយ​យក​ត្រូវ​រៀង​ខ្លួន​ គ្មាន​ការ​យោគយល់​គ្នា​ ហើយ​មិន​អាច​សម្រប​ខ្លួន​ជាមួយ​គ្នា​បាន។

រូបតំណាង

៦. លាក់​បាំង​ ៖ អ្នក​ឬ​ក៏​គាត់​ចាប់​ផ្ដើម​ចេះ​លាក់​បាំង​រឿង​ជាមួយ​គ្នា​ ហើយ​អាច​ព្យាយាម​កុហក​គ្នា​ ដើម្បី​នរណា​ម្នាក់​ទៀត​ ឬ​ដើម្បី​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​ល្អក់កករ​ដល់​ស្នេហា​របស់​អ្នក។

បើ​សិន​ជា​មាន​មែន​ អ្នក​គួរ​តែ​ប្រញាប់​ដោះ​ស្រាយ​វា​ទៅ​ ព្រោះ​ទុក​នៅ​ទៀត​ក៏​គ្មាន​បាន​អី​នោះ​ដែរ​ គឺ​មាន​ត្រឹម​តែ​ឈឺចាប់​ប៉ុណ្ណោះ៕

ប្រភព៖ Lovepanky ប្រែ​សម្រួល៖ ផេង ផលធិតា