អ៊ីចឹងតើបានស្រីឆ្លាតៗក្រនឹងមានស្នេហា

  • 2017-06-13 07:53:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​មាន​ដែល​ចំណាំ​ទេ​ថា​ រឿង​ស្នេហា ​​​ឬ​មាន​សង្សារ​​ផ្អែម​ល្ហែម​អី​​ជា​ដើម​នេះ​​ច្រើន​តែ​​មិន​​ងាយ​នឹង​កើត​​ឡើង​លើ​ស្ត្រី​ដែល​ឆ្លាត​ ឬ​ពូកែ​នោះ​ទេ​ ហេតុ​អ្វី​បាន​ជា​ដូច្នេះ? មាន​ហេតុ​ផល​៥​ដែល​អាច​ពន្យល់​ពី​ចំណុច​នេះ​បាន៖

១. ព្រោះ​អ្នក​ឆ្លាត​តែង​ឲ្យ​តម្លៃ​ភាព​ឯករាជ្យ​​ខ្លាំង​៖ វា​មិន​មែន​ថា​គេ​គ្មាន​អារម្មណ៍​ស្រឡាញ់​នោះ​ទេ​ ប៉ុន្តែ​គេ​ជា​មនុស្ស​ស្រឡាញ់​សេរីភាព​ខ្លាំង​ ហើយ​តែង​អាច​ធ្វើ​អ្វី​ៗ​បាន​ដោយ​ឯករាជ្យ។

២. គេ​មិន​ប្រញាប់​បង្កើត​ទំនាក់ទំនង​ទេ៖ រឿង​ Single គឺ​ជា​អ្វី​ដែល​គេ​បាន​ជ្រើសរើស។ គេ​អាច​ត្រូវ​ការ​ពេល​បន្ថែម​ដើម្បី​អភិវឌ្ឍ​ខ្លួន​ឯង។

៣. គេ​តែង​គិត​គូ​ម៉ត់ចត់៖ ​វា​អាច​ជា​ហេតុផល​ធំ​មួយ​ដែល​គេ​មិន​​បង្កើត​ស្នេហា​ផ្ដេសផ្ដាស​នោះ​ទេ។ អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា​គេ​ប្រុងប្រយ័ត្ន​ខ្លាំង។

៤. សង្ស័យ​ច្រើន៖ គេ​មិន​ចេះ​តែ​ជឿ​លើ​ស្នេហា​ពិត​ ឬ​ស្នេហា​គ្រាដំបូង​អី​នោះ​ទេ។

៥. យក​ជំនាញ​មុន​យក​ស្នេហា៖ គេ​តែង​ផ្ដោត​លើ​ការ​រៀន​សូត្រ​ ហើយ​បន្ទាប់​មក​ក៏​ផ្ដោត​លើ​ការងារ​ដើម្បី​ភាព​ជោគជ័យ។ អាច​និយាយ​ថា​គេ​គ្មាន​ពេល​សម្រាប់​គិតគូរ​រឿង​ស្នេហា​ ឬ​ក៏​គេ​ចង់​ទទួល​បាន​ជោគជ័យ​ក្នុង​ការងារ​សិន​ចាំ​គិតគូរ​តាម​ក្រោយ៕

អាន៖ ទំនាក់ទំនង​ស្នេហា ៤ ប្រភេទ ដែល​ធ្វើឲ្យ​ស្រីៗ​គ្មាន​សុភមង្គល

អាន៖ ស្រី​ៗ​បើ​ឃើញ​សញ្ញា​ទាំង​នេះ បញ្ជាក់​ថា​សង្សារ​កំពុង​ទាត់​យើង​ចោល​ហើយ

អាន៖ កុំ​ទាន់​មាន​សង្សារ​អី បើ​​នៅមានសញ្ញា​ទាំង​នេះ​

ប្រភព៖ lifehack ប្រែ​សម្រួល៖ Chhai Yarith