កុំទាន់មានសង្សារអី បើនៅមានសញ្ញាទាំងនេះ
- 2017-06-06 04:00:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំទាន់មានសង្សារអី បើនៅមានសញ្ញាទាំងនេះ
មានមនុស្សប៉ុន្មាននាក់ដែលយល់ពីស្នេហា? ហើយប៉ុន្មាននាក់ដែលអាចជួបស្នេហាពិតប្រាកដមួយ? បើអាចកុំទាន់ទទួលយកអ្នកណាម្នាក់អី បើសិនជាអ្នកដឹងថាខ្លួនឯងនៅមានចំណុចទាំងនេះ ៖
១. អ្នកមិនទម្លាប់នៅម្នាក់ឯង ៖ អ្នកមានអារម្មណ៍ថាឯកាខ្លាំង ហើយមិនចង់នៅម្នាក់ឯង និយាយទៅគឺអ្នកមិនសប្បាយចិត្តជាមួយជីវិតដែលឯកា។
**២. មិនទាន់ចេះរកលុយខ្លួនឯង ៖** អ្នកមិនគួរប្រើលុយរបស់គ្រួសារមកបង្កើតស្នេហានោះទេ អ្នកគួរតែមានរបរអ្វីមួយដែលអាចផ្គត់ផ្គង់តម្រូវការស្នេហាអ្នក ទើបវាមានតម្លៃហើយស្រឡះចិត្ត មិនគួរគ្រាន់តែចង់ទិញអីជូនមនុស្សដែលយើងស្រឡាញ់ក៏ត្រូវសុំលុយពីគ្រួសារនោះទេ។
៣. អ្នកទទួលយកអ្នកថ្មីគ្រាន់តែចង់បំបាត់ការឈឺចាប់ ៖ អ្នកទទួលស្នេហាថ្មីក៏ដោយសារខ្លាចឯកា ហើយយកគេមកបន្លប់ភាពឈឺចាប់របស់អ្នកទាំងដែលអ្នកមិនបានតាំងចិត្តនឹងស្រឡាញ់គេ។ បែបនេះអ្នកអាត្មានិយមពេកហើយ។
៤. អ្នកមិនអាចចាកចេញពីអតីតកាល ៖ អ្នកនៅតែមិនស្រឡះ ហើយយករឿងអតីតកាលមកលាយឡំនឹងបច្ចុប្បន្ន ហើយមិនព្រមបោះបង់វាចោល។ បើអ្នកនៅតែបែបនេះអ្នកមិនគួរយកអ្នកថ្មីមកឈឺចាប់ជាមួយអ្នកនោះទេ។
៥. អ្នកមិនទាន់យល់ថាស្នេហាជាអ្វីឲ្យច្បាស់ ៖ អ្នកនៅតែមិនអាចបែងចែកឲ្យច្បាស់រវាងអារម្មណ៍ស្រឡាញ់និងអារម្មណ៍ផ្សេងទៀត ហើយដឹងត្រឹមថាអស់អារម្មណ៍ល្អពេលណា គឺបញ្ចប់ពេលហ្នឹង។
៦. អ្នកគេចពីបញ្ហា ៖ ពេលដែលមានបញ្ហាអ្នកមិនចេះដោះស្រាយ អាងអីបែកគ្នា អាងអីនិយាយថាគ្មានវិធីដោះស្រាយចេញនោះទេ អ្នកត្រូវដឹងថាឲ្យតែមនុស្សចង់ធ្វើអ្វីៗក៏ធ្វើកើតដែរ។
កុំបង្កើតស្នេហាតាមតែនឹកឃើញអី កុំធ្វើខ្លួនដូចក្មេងដែលទើបនឹងធំអី ព្រោះអ្នកមិនគួរស្ថិតក្នុងស្ថានភាពបែបនោះឡើយ៕