ទំនាក់ទំនងស្នេហា ៤ ប្រភេទ ដែលធ្វើឲ្យស្រីៗគ្មានសុភមង្គល
- 2017-06-12 04:57:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទំនាក់ទំនងស្នេហា ៤ ប្រភេទ ដែលធ្វើឲ្យស្រីៗគ្មានសុភមង្គល
អ្នកខ្លះមានចម្ងល់ថា ហេតុអ្វីក៏ស្នេហាពួកគេមិនមានក្ដីសុខសោះ។ ចង់ដឹងថាមកពីហេតុអ្វីនោះ កញ្ញា នឹងបង្ហាញពីប្រភេទទំនាក់ទំនងស្នេហាទាំង ៤ ប្រភេទដែលធ្វើឲ្យយើងគ្មានសុភមង្គល ព្រោះមិនមែនកើតចេញពីចិត្ត៖
១. ទំនាក់ទំនងដែលគ្មានសុភមង្គល គឺការស្រលាញ់គ្នាព្រោះតែប្រាក់មួយមុខ ដោយមិនមែនចេញពីចេញ។ ទោះមានប្រាក់ច្រើនប៉ុណ្ណា ក៏មិនអាចទិញក្ដីសុខបានដែរ ព្រោះស្នេហាគ្មានសម្រាប់ការទិញដូរទេ។
២.ស្នេហាដែលកើតឡើងត្រឹមមួយឆាវ គឺជាទំនាក់ទំនងដែលគ្មានលំនឹង។ ប្រសិនបើយើងជ្រើសរើសគេដោយសារតែចង់ឈ្នះ ឬបញ្ឈឺចិត្តសង្សារចាស់ នោះអ្នកថ្មីក៏មិនអាចផ្ដល់ក្ដីសុខយូរអង្វែងដល់យើងដែរ។
៣.ជាសង្សារតែគ្មានភាពជិតស្និទ្ធគ្នា ព្រោះអ្នកខ្លះសេពគប់គ្នាតាមចាស់ទុំណែនាំ ដោយមិនដែលស្គាល់ពីគ្នាឲ្យបានច្បាស់ជាមុនសិន។ ទំនាក់ទំនងបែបនេះ អ្នកនឹងជួបតែអ្វីជាការរៀបចំពីគេរហូត។
៤.ទំនាក់ទំនងស្នេហាដែលគ្មានសុភមង្គលមួយទៀត គឺបណ្ដាលមកពីការទទួលយកព្រោះខ្លាចគេចំអន់ថាមនុស្សអត់គូ។ អ្នកមានស្នេហាបែបនេះ ពិតជាគ្មានក្ដីសុខសូម្បីតែបន្តិច ព្រោះមិនយល់ពីនិយមន័យស្នេហាផងនោះ៕