ស្រី​ៗ​បើ​ឃើញ​សញ្ញា​ទាំង​នេះ បញ្ជាក់​ថា​សង្សារ​កំពុង​ទាត់​យើង​ចោល​ហើយ

  • 2017-06-12 03:16:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​ប្រុស​ៗ​ចង់​ដោះដៃ ឬ​ក៏​ពេល​គេ​អស់​ចិត្ត កាយវិការ​ទាំង ៥ នេះ​បង្ហាញ​ឲ្យ​ឃើញ​នៅ​ចំពោះ​មុខ​ យើង​ច្បាស់​ៗ​តែម្ដង។ ដូចនេះ​បើ​សម្គាល់​ឃើញ​ថា មិត្ត​ប្រុស​មាន​សញ្ញា​អស់​នេះ​ហើយ មាន​ន័យ​ថា​គេ​ចង់​បោះបង់​យើង​ចោល និង​ទៅ​ស្រវា​អ្នក​ថ្មី៖

១.ឈប់​លេងសើច​សប្បាយ​ជាមួយ​យើង

វា​មិនមែន​ជា​រឿង​ធម្មតា​ទេ ដែល​នៅ​សុខ​ៗ​ស្រាប់​តែ​លែង​មាន​ពេល​សប្បាយ​រីករាយ​ដូច​គ្រា​ដើម​បែប​នេះ។ តែ​ព្រោះ​គាត់​ចង់​បោះបង់​យើង​ទៅ​វិញ​ទេ បាន​ជា​បង្ហាញ​ទឹកមុខ​មាំ និង​មិន​សប្បាយ​ចិត្ត​ពេល​នៅ​ជិត​យើង។

២.និយាយ​ពី​ស្រី​ផ្សេង​នៅ​ចំពោះ​មុខ​យើង

បើ​និយាយ​ធម្មតា​ៗ​មិន​អី​នោះ​ទេ តែ​បើ​សរសើរ​គេ ហើយ​បែរជា​មក​បង្អាប់​យើង​ថា​មិន​ស្អាត,មិន​ពូកែ មិន​មាន​ដូច​ស្រី​ដទៃ នោះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​គាត់​លែង​ស្រលាញ់​យើង​ទៀត​ហើយ។

៣.មិន​ងាយ​តប​សារ​យើង​វិញ

ពី​មុន​ឲ្យ​តែ​ឆាត​ទៅ គឺ​គាត់​តែងតែ reply មក​វិញ​ភ្លាម​ៗ​តែម្ដង។ តែ​បើ​មនុស្ស​ប្រុស​អស់ចិត្ត​ហើយ​នោះ ទោះ​ជា​គេ​នៅ online ឬ seen សារ​ដែល​យើង​ឆាត​ទៅ​ក៏​មិន​​ងាយ​តប​មក​វិញ​ដែរ ហើយ​គេ​សរសេរ​មក​បែប​សោះកក្រោះ។

៤.មិន​ចង់​ជួប​យើង

ពេល​តាម​ស្រលាញ់​ដំបូង​គាត់​តែងតែ​បបួល​យើង​ចេញក្រៅ​ដើរលេង,មើលកុន ឬ​ញ៉ាំ​នេះ​ញ៉ាំ​នោះ។ តែ​គាត់​លែង​ចង់​ជួប​មុខ​យើង​ទៀត​នោះ បញ្ជាក់​ថា​គាត់​ចង់​បោះបង់​យើង​មែនទែន​ហើយ។

៥.ឈប់​ខ្វល់​ពី​យើង

ទោះជា​ដឹង​ថា​មាន​បញ្ហា ឬ​មាន​ជំងឺ​អ្វី តែ​គាត់​មិន​បង្ហាញ​ពី​ការ​បារម្ភ និង​ភ័យ​ព្រួយ​ចំពោះ​យើង​សោះ។ នោះ​បញ្ជាក់​ថា សង្សារ​កំពុង​ទាត់​យើង​ចោល​ហើយ ព្រោះ​បើ​នៅ​ស្រលាញ់​គាត់​នឹង​ខ្វល់ខ្វាយ​សួរនាំ​ពី​យើង៕

ប្រភព៖ jeab ប្រែ​សម្រួល៖ ទ្រី រ៉ាវី