ចង់​បាន​សក់​ស្អាត​ ស្រី​ៗ​គួរ​ចេះ​​ថែ​ទាំទាំង​ខាង​ក្នុង​ និង​ខាង​ក្រៅ

  • 2017-06-12 02:59:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ថែរក្សា​សក់​គឺ​ជា​ការ​ចាំ​បាច់​បំផុត​ដែល​ស្ត្រី​គួរ​ធ្វើ​ជា​ប្រចាំ​ព្រោះ​វា​ជា​​គ្រឿង​លើក​សម្រស់​មិន​អាច​ខ្វះ​បាន។ ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​ខ្លះ​ៗ​ដែល​អ្នក​គួរ​ធ្វើ​ដើម្បី​បាន​សក់​ស្អាត​ទាំង​ក្រៅ​ នឹង​ភាព​រឹង​មាំ​ពី​ក្នុង​សក់​តែ​ម្ដង៖

១. ទឹក៖ ការ​ញ៉ាំ​ទឹក​មិន​ត្រឹម​តែ​សំខាន់​សម្រាប់​សុខភាព​នោះ​ទេ​ តែ​ក៏​ជួយ​ដល់​ការ​រឹង​មាំ​ និង​ការ​លូតលាស់​របស់​សក់​ផង​ដែរ។​ កុំ​ភ្លេច​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន។

២. កក់​សក់​២​ ឬ​ ៣​ ថ្ងៃ​ម្ដង៖ គួរ​ជៀស​វាង​កក់​សក់​រាល់​ថ្ងៃ​ពេក​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​សក់​ស្ងួត​ជ្រុល។​

៣. កុំ​ភ្លេច​ក្រែម​បន្ទន់​សក់​ឲ្យ​សោះ៖ ជា​ពិសេស​សម្រាប់​អ្នក​មាន​សក់​ស្ងួត។​

៤.​ បើ​ចង់​ធ្វើ​សក់​ ត្រូវ​តែ​ប្រើ​ផលិតផល​ការពារ​ជាមុន៖ មិន​ថា​ចង់​ផ្លុំ​សក់​ ឬ​អ៊ុត​ត្រង់​​អី​នោះ​ទេ​។ ​​

៥. ញ៉ាំ​អាហារ​ឲ្យ​ត្រឹម​ត្រូវ​៖ ក្នុង​អាហារ​ដែល​យើង​ញ៉ាំ​គួរ​តែ​មាន​បន្លែ​ ផ្លែឈើ​ និង​សាច់​ជា​ដើម​ទើប​វា​ជួយ​ពង្រឹង​សុខភាព​សក់​បាន​៕

អាន៖ អាហារ ​៣ ​ប្រភេទ​ជួយ​ការពារ​ស្បែក​ពី​ពន្លឺ​ព្រះអាទិត្យ

អាន៖ ទឹក​​អាចធ្វើឲ្យ​នារីដ៏​ធាត់ម្នាក់ ប្រែ​ក្លាយជា​ស្លីម​បានស្ទើរ​មិន​គួរ​ឲ្យ​ជឿ

អាន៖ រឿង​ដ៏​អស្ចារ្យ​ទាំង​នេះ​នឹង​កើត​ឡើង​បើ​អ្នក​បរិភោគ​ទឹក​បាន​គ្រប់​គ្រាន់

ប្រភព៖ Youqueen ប្រែ​សម្រួល៖ Chhai Yarith