អាហារ ​៣ ​ប្រភេទ​ជួយ​ការពារ​ស្បែក​ពី​ពន្លឺ​ព្រះអាទិត្យ

  • 2017-06-03 08:25:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រើ​ប្រាស់​ផលិត​ផល​ការពារ​ស្បែក​ពី​កម្តៅ​ថ្ងៃ​តែ​ម្យ៉ាង ​មិន​អាច​ធានា​ពី​ការ​បំផ្លាញ​នៃ​បរិយាកាស​ខាង​ក្រៅ​បាន​មួយ​រយ​ភាគ​រយ​ទេ ​វា​ត្រូវ​ការ​សារ​ជាតិ​ចិញ្ចឹម​មក​ពី​ខាង​ក្នុង​។ ដូច្នេះ​ដើម្បី​ការពារ​និង​ជួយ​ស្បែក​ពី​ការ​បំផ្លាញ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ អ្នក​គួរ​ព្យាយាម​បរិភោគ​អាហារ​ទាំង ​៣ ប្រភេទ​ខាង​ក្រោម​នេះ​៖

១​. Broccoli​៖ ​មាន​សារ​ជាតិ​ sulforaphane ​ដែល​ជួយ​ការពារ​ស្បែក​ពី​កាំ​រស្មី​ UV​។

២​. ផ្លែ​ឈើ​មាន​ផ្ទុក​វីតាមីន​សេ​៖ ពពួក​ផ្លែ​ឈើ​ដែល​ផ្ទុក​ជាតិ​វីតាមីន​សេ​មាន​ដូច​ជា ​ក្រូច ទំពាំង​បាយជូរ ​ម្នាស់​។ល​។

៣​. សូកូឡា​ខ្មៅ​៖​ ការ​បរិភោគ​សូកូឡា​ខ្មៅ​ជួយ​ឱ្យ​ចរន្ត​ឈាម​ដើរ​បាន​ស្រួល ​ព្រម​ទាំង​ធ្វើ​ឱ្យ​ស្បែក​មាន​ភាព​ស្រស់​ថ្លា​។ ​ម្យ៉ាង​ទៀត​វា​ក៏​ជួយ​បង្កើន​អុក​ស៊ី​សែន​ក្នុង​សរសៃ​ឈាម​ ដែល​ជួយ​ឱ្យ​ស្បែក​អាច​ទប់​ទល់​នឹង​កម្តៅ​ថ្ងៃ​ខាង​ក្រៅ ​ប៉ុន្តែ​អ្នក​គួរ​ជ្រើស​រើស​ប្រភេទ​សូកូឡា​ដែល​មាន​ជាតិ​កាកាវ​យ៉ាង​ហោច​ណាស់ ​៧០ ​ភាគ​រយ​៕

ប្រភព៖ mindbodygreen ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា