ទឹក​​អាចធ្វើឲ្យ​នារីដ៏​ធាត់ម្នាក់ ប្រែ​ក្លាយជា​ស្លីម​បានស្ទើរ​មិន​គួរ​ឲ្យ​ជឿ

  • 2017-05-31 04:36:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ត្រី​ជា​គ្រូ​បង្រៀន​ជន​ជាតិ​អាមេរិក​​ម្នាក់​បាន​ប្រើ​ប្រាស់​វិធី​ដ៏​​ពិសេស​​មួយ​ដើម្បី​​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ទាំង​ស្រុង​​ពី​ស្ត្រី​ដ៏​ធាត់​ម្នាក់​​មាន​រាង​ស្រស់​ស្អាតមិន​គួរ​ឲ្យ​ជឿ​។​ ​​

​Alyssa Lusk អាយុ​ ២៧​ ឆ្នាំ​មក​ពី​តំបន់ Hattiesburg រដ្ឋ​ Mississippi បាន​បញ្ជាក់​ថា​មុន​​ពេល​​ជួប​ស្វាមី​ទម្ងន់​នាង​បាន​ឡើង​​​រហូត​ដល់​ជាង​ ៩០​ គីឡូ​ឯណោះ​។ កាល​ណោះ​​នាង​​មិន​​ដែល​ហាត់​ប្រាណ​ទេ​ហើយ​តែង​ញ៉ាំ​អាហារ​ Fast food ជា​ប្រចាំ​ទៀត​ផង។​

«ខ្ញុំ​ចាំ​បាន​ថា​ពេល​ទៅ​ដើរ​ទិញ​ខោអាវ​នៅ​ផ្សារ​ម្ដង​ៗ​គឺ​ចង់​តែ​យំ​ទេ​ព្រោះ​ខ្ញុំ​មិន​សប្បាយ​ចិត្ត​នឹង​រូប​រាង​ខ្លួន​ឯង​ទាល់​តែ​សោះ » Alyssa បញ្ជាក់។ ​​​​

ដោយ​ការ​តូច​ចិត្ត​នាងក៏​​បាន​ធ្វើ​រឿង​មួយ​ដែល​មនុស្ស​ភាគ​ច្រើន​មិន​ចាប់​អារម្មណ៍។​ នាង​ចាប់​ផ្ដើម​ញ៉ាំ​ទឹក​​​យ៉ាង​ច្រើន​​ជា​ប្រចាំ​ គឺ​ប្រហែល​ជា​ ៤​ លីត្រ​ក្នុង​មួយ​ថ្ងៃ​​ទៅ​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ។​ បន្ថែម​ពី​លើ​នោះ​ នាង​ក៏​​ចាប់ផ្ដើម​កំណត់​អ្វី​ដែល​ត្រូវ​ញ៉ាំ​ និង​មិន​ត្រូវ​ញ៉ាំ​បូក​រួមនឹង​ការ​​ប្រឹងប្រែង​ហាត់​ប្រាណឲ្យ​បាន​​ទាត់ទាត់​​​​​ផង។ ​

«​ ខ្ញុំ​ឃើញ​ប្រសិទ្ធភាព​បន្តិច​ម្ដង​ៗ​ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ​មិត្ត​ប្រុស​ខ្ញុំ​​​បាន​សុំ​ខ្ញុំ​​រៀប​ការ​ពេល​ទើប​តែ​ស្រក់​បាន​ ១.៥​ គីឡូ​តែ​ប៉ុណ្ណោះ។ ទោះ​យ៉ាង​ណា​ ខ្ញុំ​បាន​សន្យា​នឹង​ខ្លួន​ឯង​ថា​ខ្ញុំ​ត្រូវ​ស្រក​យ៉ាង​ហោច​ណាស់​ក៏​ ៣០​ គីឡូ​ទៀត​ដែរ​មុន​ថ្ងៃ​រៀប​ការ​។ វា​ពិត​ជា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មែន​ទែន​ព្រោះ​ខ្ញុំ​អាច​ធ្វើ​បាន។ ​​​ឥឡូវ​នេះ​ខ្ញុំ​ពេញ​ចិត្ត​ហ្នឹង​ទម្ងន់​ខ្លួន​ឯង​គឺ​ប្រហែល​ ៦៥ គីឡូ​ប៉ុណ្ណោះ។ » Alyssa បន្ថែម។

ដំបូន្មាន​សំខាន់​​​មួយ​ដែល​ Alyssa ​ផ្ដាំ​ផ្ញើ​​ទៅ​អ្នក​ចង់​សម្រក់​ទម្ងន់​​​ទាំងឡាយ​នោះ​គឺ​ត្រូវ​ចាប់​ផ្ដើម​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ពិនិត្យ​មើល​របប​អាហារ​​ឡើង​វិញ​ និង​ត្រូវ​​​ហាត់​ប្រាណ​ឲ្យ​បាន​ទៀត​ទាត់៕

អាន៖ រឿង​ដ៏​អស្ចារ្យ​ទាំង​នេះ​នឹង​កើត​ឡើង​បើ​អ្នក​បរិភោគ​ទឹក​បាន​គ្រប់​គ្រាន់

អាន៖ ស្រី​ៗ​គួរ​ប្រយ័ត្ន!​ នេះ​ជា​សញ្ញា​ព្រមាន​ពី​ការ​ខ្វះ​ជាតិ​ទឹក

ប្រភព៖ Dailymail ប្រែ​សម្រួល៖ Chhai Yarith