Quote កម្សត់ៗត្រូវម៉ាច់សម្រាប់អ្នកកំពុងខូចចិត្ត
- 2017-06-06 08:00:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Quote កម្សត់ៗត្រូវម៉ាច់សម្រាប់អ្នកកំពុងខូចចិត្ត
ស្រីៗ នរណាខ្លះកំពុងមានវិបត្តិស្នេហា? តោះ ឥឡូវមកមើល Quote ស្នេហាបែបកម្សត់ៗសម្រាប់អ្នកខូចចិត្តទាំងអស់គ្នា៖
១. យើងគួរទទួលស្គាល់ថាពេលខ្លះម្នាក់នោះបានចូលមកក្នុងបេះដូងយើង តែមិនមែនចូលក្នុងជីវិតយើងទេ។
២. ខ្ញុំមានមោទនភាពនឹងបេះដូងខ្លួនឯងមែនទែនព្រោះទោះបីវាត្រូវបានគេបោកប្រាស់ និងជាន់ឈ្លីយ៉ាងណាក៏ដោយក៏វានៅតែអាចរឹងមាំវិញបាន។
៣. ជួនកាលយើងមិនបានដឹងពីតម្លៃពិតនៃស្នេហារហូតទាល់តែវាក្លាយជាការចងចាំទៅហើយទើបស្ដាយក្រោយ។
៤. មិនដឹងហេតុអី ខួរក្បាលឆ្កួតមួយនេះចេះតែគិតពីគេរហូត គិតពីពេលធ្លាប់សើចជាមួយគ្នា គិតពីសម្ដីធ្លាប់និយាយគ្នា គិតទាំងពេលស្ងៀមស្ងាត់ដែលនៅជិតគ្នា។ មិនដឹងពេលណាអាចបញ្ឈប់បានទេ។
៥. ខ្ញុំមិនយល់ពាក្យថា 'បេះដូងខ្ទេចខ្ទាំ' ទេ។ ចំពោះខ្ញុំគឺវាខ្ទេចខ្ទាំគ្រប់កន្លែងតែម្ដង។
៦. ប្រឹងបំភ្លេចអ្នកដែលយើងធ្លាប់ស្រឡាញ់គឺដូចប្រឹងចងចាំអ្នកដែលយើងមិនស្គាល់អញ្ចឹង៕
អាន៖ ភាពឯកាពេលមានសង្សារ គឺពិបាកជាងឯកាពេលនៅម្នាក់ឯងទៅទៀត
អាន៖ មនុស្សស្រីគួរធ្វើចិត្តបែបណាពេលគេបដិសេធស្នេហ៍?
អាន៖ ៧ ចំណុចដែលអ្នកមិនគួរមានក្នុងទំនាក់ទំនងស្នេហា