មនុស្សស្រីគួរធ្វើចិត្តបែបណាពេលគេបដិសេធស្នេហ៍?
- 2017-06-06 06:30:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សស្រីគួរធ្វើចិត្តបែបណាពេលគេបដិសេធស្នេហ៍?
ប្រហែលមានមនុស្សស្រីមួយចំនួនដែលកំពុងអានអត្ថបទនេះ ធ្លាប់ត្រូវបានគេបដិសេធច្រើនដងហើយ។ ពិបាកធ្វើចិត្តណាស់មែនទេ មានអារម្មណ៍ស្អប់ខ្លួនឯង ស្អប់ព្រហ្មលិខិត ហេតុអ្វីមិនអាចជួបស្នេហ៍ពិតដូចគេ ប៉ុន្តែអត្ថបទមួយនេះនឹងផ្តល់កម្លាំងចិត្តឱ្យអ្នកក្រោកឈរបន្តទៅមុខទៀតមិនចុះចាញ់។
១. ទទួលស្គាល់ការពិត៖ អ្នកត្រូវប្រាប់ខ្លួនឯងថា អ្នកបានសារភាពប្រាប់គេហើយគេក៏បានបដិសេធមកយើងវិញរួចរាល់ហើយដែរ យើងពិតជាមិនអាចកែប្រែស្ថានការណ៍ត្រលប់ទៅអតីតកាលវិញទេ។
២. កុំចុះចាញ់៖ ត្រូវចាំថាការបរាជ័យគឺជាផ្នែកមួយនៃជីវិតរបស់មនុស្សគ្រប់គ្នា គ្មាននរណាម្នាក់អាចជៀសផុតបានឡើយ។ ដើរដួលខ្លួនឯងក៏ត្រូវចេះងើបឈរដោយខ្លួនឯងដែរ ខ្លួនឯងជាអ្នកផ្តល់ឱកាសឱ្យខ្លួន។
៣. និយាយចេញមកក្រៅ៖ បន្ទាប់ពីយំរួច អ្នកអាចចែករំលែកបញ្ហាទាំងប៉ុន្មានដែលកំពុងជួបប្រទះទៅកាន់មនុស្សដែលអាចទុកចិត្តបាន។
៤. ទទួលយកចំណេះដឹងថ្មី៖ អ្នកគួររៀនអ្វីដែលអ្នកមិនធ្លាប់រៀន ដើម្បីពង្រីកចំណេះដឹងនិងការគិតឱ្យបានទូលំទូលាយជាងមុន។
៥. លើកទឹកចិត្តឱ្យខ្លួនឯង៖ អ្នកមិនអាចនៅសំកុកក្នុងផ្ទះរហូតបានទេ វានឹងកាន់តែធ្វើឱ្យមានអារម្មណ៍ស្មុគថែម។ ព្យាយាមចេញទៅដើរលេងខាងក្រៅស្រូបខ្យល់អាកាស ដើរផ្សារទិញខោអាវ ឬទៅកន្លែងលំហែកាយផ្សេងៗ៕