៧​ ចំណុច​ដែល​អ្នក​មិន​គួរ​មាន​ក្នុង​ទំនាក់ទំនង​ស្នេហា

  • 2017-06-06 02:48:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿង​ខ្លះ​អត់​បាន​គួរ​តែ​អត់​ទៅ​ កុំ​នៅ​យក​វា​មក​ដាក់​ក្នុង​រឿង​ស្នេហា​អី​ ព្រោះ​ពេល​ខ្លះ​វា​មិន​បាន​ផ្ដល់​ផល​ល្អ​នោះ​ទេ​ តែ​ផ្ទុយ​ទៅ​វិញ​គឺ​រឹត​តែ​ធ្វើ​ឲ្យ​​ស្នេហា​យ៉ាប់យ៉ឺន ដូច្នេះ​រឿង​ខាង​ក្រោម​នេះ​អ្នក​មិន​គួរ​ឲ្យ​មាន​ក្នុង​ស្នេហា​របស់​អ្នក​នោះ​ទេ ៖

១.លាក់​ចរិត ៖ កុំ​ព្យាយាម​លាក់​ចរិត​អ្នក ហើយ​ធ្វើ​ជា​មនុស្ស​ផ្សេង​ផ្ទុយ​ពី​ធាតុ​ពិត​របស់​អ្នក។ ទោះ​បី​ជា​អ្នក​ខំ​លាក់​បាំង​យ៉ាង​ណា​ក៏​ដោយ​ ក៏​ថ្ងៃ​ណា​មួយ​គេ​នឹង​ដឹង​ការពិត​ដដែល ដូច្នេះ​អ្នក​គួរ​តែ​ធ្វើ​ជា​ខ្លួន​ឯង ល្អ​ជា​ធ្វើ​ពុត។

២. យក​ស្នេហា​​ធ្វើ​ជា Game ៖ អ្នក​មិន​អាច​ចាត់​ទុក​ស្នេហា​របស់​អ្នក​ណា​ម្នាក់​ជា​ការ​លេង​សើច​នោះ​ទេ​ បើ​អ្នក​ជា​មនុស្ស​បែប​នោះ​ មួយ​ជីវិត​នេះ​អ្នក​មិន​អាច​រក​ឃើញ​ស្នេហា​ពិត​នោះ​ឡើយ។ មនុស្ស​គឺ​មាន​បេះដូង មាន​ការ​ឈឺចាប់​ អ្នក​គួរ​តែ​ប្រៀបធៀប​គ្នា​ បើ​សិន​ជា​គេ​ធ្វើ​បែប​នោះ​ដាក់​អ្នក​វិញ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា។

រូបតំណាង

**៣. កុំ​ទាក់ទង​មនុស្ស​លើស​ពី​ម្នាក់​ក្នុង​ពេល​តែ​មួយ ៖** អ្នក​មាន​គួរ​មាន​ទំនាក់ទំនង​ស្នេហា​ជា​មួយ​អ្នក​ផ្សេង​នៅ​ពេល​ដែល​អ្នក​មាន​ម្ចាស់​ហើយ​នោះ​ទេ បើ​អ្នក​ពិត​ចង់​អ្នក​ទាក់ទង​អ្នក​ផ្សេង​អ្នក​ត្រូវ​បែក​ជាមួយ​ម្នាក់​ទៀត​សិន ដាច់​ខាត​កុំ​ឱប​ក្រសោប​ម្ដង​ទាំង​ពីរ​ ម្ដង​ទាំង​បី​នោះ។

៤. ភ្លេច​ស្រឡាញ់​ខ្លួន​ឯង ៖ អ្នក​មិន​គួរ​ឲ្យ​រឿង​នេះ​កើត​ឡើង​នោះ​ទេ​ ទោះបី​ជា​អ្នក​ស្រឡាញ់​គេ​យ៉ាង​ណា​ក៏ដោយ​ក៏​មិន​គួរ​បោះបង់​ខ្លួន​ឯង​ចោល​ដែរ​ ត្រូវ​តែ​ស្រឡាញ់​ខ្លួន​ឯង​ មើល​ថែ​ខ្លួន​ឯង​ឲ្យ​បាន​ល្អ​ជានិច្ច។

៥. រឹងរូស ៖ ពេល​នេះ​អ្នក​មិន​មែន​មាន​តែ​ខ្លួន​មួយ​នោះ​ទេ​ ដូច្នេះ​អ្នក​មិន​អាច​មាន​ចរិត​មានៈ​មិន​ចេះ​ស្ដាប់​អ្នក​ណា​នោះ​ទេ​ អ្នក​ត្រូវ​រៀន​ទទួល​យក​គំនិត​គេ​ ហើយ​ពិភាក្សា​គ្នា​ទៅ​វិញ​ទៅ​មក​ មិន​មែន​ចេះ​តែ​ធ្វើ​អ្វី​តាម​តែ​ចិត្ត​ខ្លួន​ឯង​នោះ​ឡើយ។

៦. ចរិត​ឆេវឆាវ ៖ បើ​អាច​មិន​គួរ​ឲ្យ​មាន​ក្នុង​ស្នេហា​អ្នក​នោះ​ទេ​ ព្រោះ​ពេល​ខ្លះ​ដោយ​សារ​តែ​ចរិត​បែប​នេះ​អ្នក​អាច​បាត់បង់​ស្នេហា​ និង មនុស្ស​នៅ​ក្បែរ​ខ្លួន​បាន ដូច្នេះ​ហើយ​អ្នក​គួរ​តែ​មាន​ភាព​អត់​ធ្មត់​ និង អធ្យាស្រ័យ​គ្នា​ទើប​ល្អ។

រូបតំណាង

៧. ភាព​ព្រងើយ​កន្តើយ ៖ ក្នុង​រឿង​ស្នេហា​អ្នក​មិន​អាច​ខ្វះ​វា​នោះ​ទេ​ ព្រោះ​បើ​សិន​ជា​អ្នក​មិន​យក​ចិត្ត​ទុក​ដាក់​លើ​រឿង​នេះ​ នោះ​មិន​យូរ​ទេ​ស្នេហា​នោះ​នឹង​រលាយ​ទៅ​វិញ​ដោយ​ឯងៗ ព្រោះ​គ្មាន​គូ​ស្នេហ៍​ណា​ចង់​មាន​ភាព​សោះកក្រោះ​ជាមួយ​គ្នា​នោះ​ទេ​ គឺ​មាន​តែ​ចង់​បាន​ភាព​ផ្អែមល្ហែម។

បើ​មាន​គួរ​តែ​បញ្ចប់​វា ហើយ​បើ​មិន​ទាន់​មាន​ទេ​គួរ​តែ​កុំ​ឲ្យ​មាន​តែ​ម្ដង៕

ប្រភព៖ relrules ប្រែ​សម្រួល៖ ផេង ផលធិតា