ភាពឯកាពេលមានសង្សារ គឺពិបាកជាងឯកាពេលនៅម្នាក់ឯងទៅទៀត
- 2017-06-05 06:59:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពឯកាពេលមានសង្សារ គឺពិបាកជាងឯកាពេលនៅម្នាក់ឯងទៅទៀត
អារម្មណ៍ឯកាពេលស្រលាញ់អ្នកណាម្នាក់គឺវេទនាជាងជាងការឯកាពេលនៅម្នាក់ឯងទៅទៀត។ តើអ្នកធ្លាប់ឆ្លងកាត់អារម្មណ៍ឯកាទាំងពេលកំពុងស្រលាញ់នរណាម្នាក់ដែរទេ? នោះគឺជាអារម្មណ៍ដែលពិបាកទ្រាំ ធ្វើទុក្ខបុកម្នេញខ្លាំងបំផុត។ បើទោះបីជារើបម្រាស់យ៉ាងណាក៏មិនអាចចេញបាន។
ខាងក្រៅគេមើលមកសរសើរថាយើងមានសង្សារ មានគូនឹងគេ។ តែខាងក្នុងចិត្តវិញ ត្រូវលួងខ្លួនឯង បន្លប់ចិត្តខ្លួនឯង ព្រោះសង្សារប្រាប់ថាគេ "រវល់"។ ដឹងថាអ្នកណាក៏មានការងាររៀងខ្លួន តែបើរវល់ដល់ថ្នាក់មិនអាចទូរស័ព្ទ ឬទាក់ទងគ្នា និងមិនអាចចែករំលែកពីរឿងក្នុងចិត្តបាននោះទេ នេះមានន័យថាភាពរវល់បានលេបត្របាក់យកស្នេហានេះបាត់ទៅហើយ។
មិត្តភ័ក្ដិខ្ញុំធ្លាប់ប្រាប់ខ្ញុំថា មិត្តប្រុសរបស់ខ្ញុំតែងតែមិនមានមុខនៅរាល់ឱកាសពិសេសរបស់នាង។ "ពិបាកចិត្តណាស់" នោះគឺជាអ្វីដែលនាងនិយាយ។ នៅពេលដែលនាងរើផ្ទះ សង្សារនាងបានត្រឹមតែជួលឡានមកដឹកឲ្យ ដោយទុកឲ្យនាងជាអ្នករៀបចំម្នាក់ឯង។ ពេលនាងឈឺ គេក៏ទុកឲ្យនាងនៅម្នាក់ឯងដោយប្រាប់ថា មនុស្សធំហើយ អាចមើលថែខ្លួនឯងបានហើយ។
មិត្តខ្ញុំប្រាប់ថា រឿងកក់ឡានឲ្យមករើផ្ទះ នាងធ្វើខ្លួនឯងក៏បាន តែបើមានគេមកជួយមើលមុខមើលក្រោយ ប្រាកដជាកក់ក្ដៅជាងឆ្ងាយណាស់ ឬក៏ពេលនាងឈឺ ថ្នាំក៏នាងអាចទិញខ្លួនឯងបាន តែបើមានគេនៅក្បែរលើកទឹកចិត្ត ប្រាកដជាស្ងប់ចិត្តជាង។
មិនមែនមានស្នេហាហើយត្រូវពឹងផ្អែកលើបុគ្គលម្នាក់ទៀតទាំងស្រុងនោះទេ តែបើមានហើយទុកគេចោល មិនរវីរវល់ក៏មិនត្រូវដែរ។ ចឹងសួរថា តាំងពីដំបូង ព្រមស្រលាញ់គ្នាធ្វើអ្វី បើគង់តែទុកគ្នាចោលដូចនេះ។ ហើយបើមានសង្សារដូចអត់មានអីចឹង មានធ្វើអី?
ដូចនេះ ចង់និយាយថា អារម្មណ៍ឯកាពេលមានសង្សារតែមិនអាចចែករំលែកបាន មិនអាចពឹងផ្អែកបានគឺតោកយ៉ាកជាងឯកាពេលនៅម្នាក់ឯងទៅទៀត៕