មនុស្សស្រីត្រូវតែមានភាពរីករាយ និងស្រស់ស្អាតដើម្បីខ្លួនឯង មិនមែន...
- 2017-05-25 07:07:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សស្រីត្រូវតែមានភាពរីករាយ និងស្រស់ស្អាតដើម្បីខ្លួនឯង មិនមែន...
បើសិនជាបុរសគិតថាមនុស្សស្រីតុបតែងខ្លួនដើម្បីទាក់ទាញចំណាប់អារម្មណ៍ប្រុសៗនោះ អ្នកពិតជាគិតខុសហើយ។ កុំដោយសារតែឯកាខ្លាំងពេក ហើយជ្រើសយកប្រុសណាម្នាក់ឲ្យសោះ។ ខ្ញុំជឿជាក់ថា អ្នកឆ្លាតវៃគ្រប់គ្រាន់ដើម្បីដឹងថាប្រុសមួយណាស្រលាញ់អ្នកពិតប្រាកដ។
ការពិតទៅ នៅពេលដែលជ្រើសយកបុរសណាម្នាក់ បើសិនជាគាត់មានប្រាក់កាក់ នោះគឺជារឿងល្អ តែសំខាន់ជាងគេនោះគឺគេត្រូវតែស្រលាញ់អ្នក។ ចង់គេមានដល់ថ្នាក់ណាក៏ដោយ បើគេមិនស្រលាញ់យើង ក៏គ្មានបានប្រយោជន៍ដែរ។
ស្នេហាគឺជាអ្វីមួយដែលមិនអាចរៀបរាប់បាន តែអាចមានអារម្មណ៍នៅក្នុងបេះដូង។ បើសិនជាអ្នកមិនទាន់ស្វែងរកបានបុរសណាម្នាក់ដែលស្រលាញ់យើងពិតប្រាកដទេ កុំប្រញាប់ប្រញាល់ជ្រើសរើសផ្ដេសផ្ដាសឲ្យសោះ។ បន្តធ្វើការ រកលុយដើម្បីថែសម្រស់ ហើយថ្ងៃណាមួយស្នេហាពិតប្រាកដនឹងមកដល់។
កើតមកជាមនុស្សស្រី ត្រូវតែស្អាត ស្អាតសម្រាប់ខ្លួនឯង ស្អាតដើម្បីមានភាពជឿជាក់ក្នុងខ្លួននៅពេលដើរចេញក្រៅ។ តែងខ្លួនមិនមែនដើម្បីផ្គាប់ចិត្តបុរសណាមួយទាំងអស់ ព្រោះបុរសដែលស្រលាញ់អ្នកពិតប្រាកដ ទោះជាអ្នកអាក្រក់ក៏នៅតែស្រលាញ់។ ដូចនេះនៅពេលមានប្រុសណាសួរថា រាល់ថ្ងៃខំតែងខ្លួនដើម្បីបុរសណា អ្នកត្រូវប្រាប់ថាគឺសម្រាប់ខ្លួនឯង មិនមែនសម្រាប់អ្នកណាទាំងអស់៕
ស្រលាញ់នរណាម្នាក់ខ្លាំងពេក កុំឲ្យគេដឹង ប្រយ័ត្នគេ...
កំហុស៥យ៉ាងដែលស្រីៗតែងជួបប្រទះក្នុងការណាត់ជួបលើកដំបូង