ខ្ញុំមិនអាចបន្តស្នហាមួយដែលមិនដឹងពីលទ្ធផលបានឡើយ
- 2017-05-19 08:02:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្ញុំមិនអាចបន្តស្នហាមួយដែលមិនដឹងពីលទ្ធផលបានឡើយ
មិនមែនអស់ស្រលាញ់អ្នកនោះទេ តែខ្ញុំមិនអាចព្យាយាមបន្តចំណងស្នេហ៍មួយដែលសូម្បីតែខ្ញុំជាម្ចាស់សមីខ្លួនក៏មិនដឹងថាវាទៅជាបែបណានោះដែរ។
បើទោះបីជាខ្ញុំដឹងថារយៈពេលក្រោយបែកគ្នាគឺពិតជាមិនងាយស្រួលនោះទេ តែខ្ញុំជឿជាក់ថាអាចឆ្លងកាត់វាបាន ខ្ញុំនឹងរឹងមាំ។ ខ្ញុំធ្លាប់ឮថា មនុស្សចាស់ទុំគេនឹងមិននិយាយពាក្យបែកនៅលើបណ្ដាញសង្គម ឬតាមរយៈទូរស័ព្ទនោះទេ។ ដូចនេះហើយ ខ្ញុំនឹងណាត់ជួបអ្នកជាលើកចុងក្រោយដើម្បីសុំចែកផ្លូវគ្នា ទាំងដែលខ្ញុំដឹងច្បាស់ថាវារឿងពិបាកបំផុត។
ដោះដៃចេញពីអ្នកគឺពិបាកទ្រាំខ្លាំងណាស់ ប៉ុន្តែដោះលែងគ្នានៅពេលវេលាសមរម្យក៏ជាសុភមង្គលមួយដែរ។ ព្រហ្មលិខិតអចេតនានាំមនុស្ស២នាក់ឲ្យជួបគ្នា ហើយក៏ជម្រុញឲ្យគេដើរផ្លូវផ្សេងគ្នាជារៀងរហូត។ ដោយសារតែស្រលាញ់អ្នក ជាកំហុសរបស់ខ្ញុំ។ យើងបែកគ្នាក្នុងសន្តិភាព ដើម្បីចាប់ពីពេលនេះតទៅ ខ្ញុំលែងនឹកនាដល់អ្នកទៀត។
ខ្ញុំនឹងរង់ចាំពន្លឺព្រះអាទិត្យមកកាន់ខ្ញុំម្ដងទៀត ហើយអ្នកក៏ដូចគ្នា ព្រោះគ្មានអ្នកណារស់នៅឯការហូតនោះឡើយ។ ពួកយើងនឹងស្រលាញ់ម្ដងទៀត អាចលើសនេះផងក៏មិនដឹង ប៉ុន្តែមិនមែនស្រលាញ់គ្នា គឺស្រលាញ់អ្នកផ្សេងទៀត។ នៅពេលនេះ ទើបខ្ញុំយល់ពីឃ្លាថា៖ "កុំដោយសារតែភាពឯកា ហើយស្រលាញ់មនុស្សខុស"។ តាំងពីដើមឡើយ គឺខ្ញុំគឺជាអ្នកខុសព្រោះខ្ញុំបានស្រលាញ់អ្នកដោយសារតែខ្លួនឯងឯកា ហើយបានធ្វើឲ្យអ្នកឈឺចាប់។ តែអ្នកអើយ ខ្ញុំមិនអាចបន្តមនោសញ្ចេតនាមួយដែលខ្លួនខ្ញុំផ្ទាល់ក៏មិនដឹងថានឹងបញ្ចប់ដោយដូចម្ដេចដែរ។ សូមទោសអ្នក៕