ស្រលាញ់​នរ​ណា​ម្នាក់​ខ្លាំង​ពេក កុំ​ឲ្យ​គេ​ដឹង ប្រយ័ត្ន​គេ​...

  • 2017-05-22 07:43:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដូច​នឹង​កូន​ក្មេង​ដែរ នៅ​ពេល​ដែល​យើង​តាម​ចិត្ត​គេ​ខ្លាំង​ពេក​ គេ​នឹង​បាន​ចិត្ត​ហើយ​ធ្វើ​បាប​ចិត្ត​យើង​លើស​ដើម។

អ្នក​ទាំង​អស់​មាន​ដឹង​ទេ​ថា ពេល​ខ្លះ​ភាព​ឈឺ​ចាប់​គឺ​ដោយ​សារ​យើង​ភាន់​ច្រ​ឡំ​ពី​តំណែង​របស់​យើង​នៅ​ក្នុង​ចិត្ត​នរណា​ម្នាក់។ មាន​មនុស្ស​ជា​ច្រើន​ស្លាប់​រស់​ដោយ​សារ​ស្នេហា ចុក​ចាប់ លះបង់​អ្វី​ៗ​គ្រប់​យ៉ាង។ ខ្ញុំ​នឹង​មិន​វាយ​តម្លៃ​ថា​នេះ​ជា​ទង្វើ​ត្រូវ​ឬ​ខុស​នោះ​ទេ តែ​មិន​គួរ​ធ្វើ​ដូច​នេះ​ឡើយ។ កូន​ក្មេង​កាល​ពី​តូច នៅ​ពេល​ដឹង​ថា​អ្នក​ផ្ទះ​ស្រលាញ់​ខ្លាំង​ពេក នឹង​ប្រែ​ជា​ខូច។ ដូច​គ្នា​ដែរ មនុស្ស​ធំ​ក៏​អញ្ចឹង បើ​គេ​ដឹង​ថា​យើង​ស្រលាញ់​គេ​ខ្លាំង គេ​នឹង​ធ្វើ​បាប​យើង។

រូបតំណាង

នៅ​ទី​បញ្ចប់ គោល​ដៅ​នៃ​ការ​ស្រលាញ់​គ្នា ក៏​គ្រាន់​តែ​ចង់​បាន​សុភមង្គល។ គេ​រំពឹង​ឲ្យ​យើង​នឹក​រលឹក ស្រលាញ់​យក​ចិត្ត​ទុក​ដាក់​លើ​គេ ចំណាយ​ពេល​វេលា​ដើម្បី​គេ។ តែ​បើ​សិន​ជា​រាល់​ទង្វើ​នេះ​ចេញ​មក​តែ​ពី​ខាង​យើង នេះ​គេ​ហៅ​ថា "ស្នេហា​អាត្មានិយម "។ បើ​ការ​ស្រលាញ់​នេះ នាំ​មក​តែ​ការ​ឈឺ​ចាប់ គួរ​តែ​បញ្ចប់​វា​ទៅ។

បញ្ចប់​មនោសញ្ចេតនា​មួយ​គឺ​មិន​គួរ​ឲ្យ​ខ្លាច​នោះ​ទេ ព្រោះ​ដោយ​ហេតុផល​ណា​មួយ យើង​គង់​តែ​បែក​គ្នា រួម​បញ្ចូល​ទាំង​ការ​ស្លាប់។ អ្វី​ដែល​គួរ​ឲ្យ​ខ្លាច​នោះ​គឺ ស្រលាញ់​គេ​ពេក មិន​ហ៊ាន​ដោះ​ដៃ​ចេញ។ ពេល​គេ​ដឹង​ថា​យើង​ស្រលាញ់​ខ្លាំង​ពេក នឹង​ធ្វើ​បាប​ចិត្ត​យើង។ តាម​នោះ​ដែរ បើ​មាន​ស្នេហា កុំ​ស្រលាញ់ ឬ​ដាក់​មនោសញ្ចេតនា​ធ្ងន់​ពេក។ បើ​ជ្រុល​ដាក់​ហើយ កុំ​ឲ្យ​គេ​ដឹង បើ​មិន​ដូច​នេះ​ទេ គេ​នឹង​បាន​ចិត្ត ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់៕

ចុចអាន:

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម