កំហុស៥យ៉ាងដែលស្រីៗតែងជួបប្រទះក្នុងការណាត់ជួបលើកដំបូង
- 2017-05-14 08:12:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំហុស៥យ៉ាងដែលស្រីៗតែងជួបប្រទះក្នុងការណាត់ជួបលើកដំបូង
អ្នកណាក៏ដឹងថាការជួបលើកដំបូងគឺសំខាន់ខ្លាំងណាស់ វានឹងសម្រេចថាអ្នក និងគេម្នាក់នោះនឹងអាចឈានឡើងកម្រិតមួយទៀតឬអត់។ ដូចនេះដើម្បីជៀសវាងកុំឲ្យការត្រៀមរបស់អ្នកក្លាយជាអាសាបង់នោះ ត្រូវជៀសកំហុស៦យ៉ាងនេះឲ្យបាន។
១. ប៉ាតក្រែមម្សៅក្រាស់ឃ្មឹក
ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ដៃគូ ស្រីៗមួយចំនួនខំប្រឹងប៉ាតម្សៅឡើងសស្គុស មាត់ឲ្យក្រហមតែត។ តែអ្នកមានដឹងទេថា នៅពេលធ្វើដូចនោះ គេមើលមកយើងមិនខុសតួហ៊ីនោះទេ។ ផាត់មុខបែបធម្មជាតិគឺជាជម្រើសដ៏ប្រសើរបំផុតក្នុងករណីនេះ។
២. មកយឺតរាប់ម៉ោង
ដោយគិតថាខ្លួនជាមនុស្សស្រី ទើបហ៊ានផ្ដល់សិទ្ធិឲ្យខ្លួនឯងមកយឺតជាងដៃគូ។ នេះគឺជាគំនិតមិនត្រឹមត្រូវនោះឡើយ។ កំឡុងពេលចាំយើង បុរសនោះអាចគិតថាយើងជាមនុស្សមិនគោរពពេលវេលា ហើយនឹងបារម្ភថា តើយើងមានជួបរឿងអ្វីដែរឬអត់ ហេតុអ្វីបានជាមកយឺតយ៉ាងនេះ។
៣. និយាយបែកអូរហូរស្ទឹង
បើទោះបីជាបុរសចូលចិត្តនារីឈ្លាសវៃ ពូកែសម្ដីក៏ដោយ ប៉ុន្តែបើនៅក្នុងការជួបគ្នាលើកដំបូងហើយអ្នកដណ្ដើមនិយាយតែម្នាក់ឯង ហើយពីខ្លួនឯងទាំងអស់នោះ គេមិនចង់ជួបយើងជាលើកទី២ដែរ។
៤. រអ៊ូពីជីវិត
គ្មានអ្នកណាដែលមានជីវិតល្អគ្រប់ដប់នោះឡើយ គ្រាន់តែគេជ្រើសយកមិនបង្ហាញចេញក្រៅតែប៉ុណ្ណោះ។ ដូចនេះហើយ វាមិនល្អនោះទេ ដែលលើកទី១ជួបគ្នាហើយលើកយករឿងទុក្ខសោកមកនិយាយនោះ។ គួរតែនិយាយពីរឿងវិជ្ជមាន និងសប្បាយដើម្បីបន្សល់នូវការចងចាំល្អៗពីគ្នា។
៥. និយាយពីស្ដង់ដាមិត្តប្រុសដែលខ្លួនចង់បាន
អ្នកណាក៏មានស្ដង់ដាមិត្តប្រុសដែលខ្លួនចង់បាននោះទេ ប៉ុន្តែបើអ្នកមិនពូកែនិយាយនោះទេ អាចបណ្ដាលឲ្យដៃគូអន់ចិត្តព្រោះមិនអាចដូចនឹងអ្វីដែលអ្នកកំពុងតែចង់បាន។ បើសិនជាអាច គួរកុំនិយាយពីប្រភេទមិត្តប្រុសដែលអ្នកចង់បាន៕